រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ (កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ មានផ្ទៃដីចំនួន ១.២១៣ ហិកតា មុខសញ្ញាអ្នកទទួលដី…
អភិបាលខេត្ត ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ
(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តខិតខំចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាត់ខេត្តកំពង់ធំ ឱ្យបានគង់វង្ស។ ឯកឧត្តម ថ្លែងបែបនេះនៅក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទៅក្នុងខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរាយការណ៍ពីទិសដៅអនុវត្តបន្តរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បន្តការពង្រឹងការអនុវត្ត “ក្រមបរិស្ថាន ធនធានធម្មជាតិ និងយុទ្ធសាស្ត្រចត្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨មាន÷…
កំលាំងចម្រុះយោធាចុះបង្ក្រាបបទល្មើសដឹកជញ្ជូនលៀសខុសច្បាប់នៅខេត្តសៀមរាប រឹបអូសបានលៀសសរុប ៨៧ តោន
សៀមរាប៖ កាលពីយប់ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះរបស់យោធា បានសហការគ្នាអនុវត្តន៍បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសដឹកជញ្ជូន និងនេសាទលៀសខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ប្រតិបត្តិការនេះ បានដឹកនាំដោយ លោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី សហការជាមួយកម្លាំងភូមិភាគទី៥ ដោយសម្រេចបានលទ្ធផល៖រឹបអូសបានរថយន្ត សម្រាប់ដឹកជញ្ជូនលៀសសរុប ៤ គ្រឿង។រឹបអូសបានទូកឈើ សម្រាប់ដឹកជញ្ជូនលៀសសរុប ២ គ្រឿង។ដកហូតលៀស ដែលដឹកជញ្ជូនខុសច្បាប់បានសរុបចំនួន ៨៧…
កម្លាំងយោធភូមិភាគ ៥ បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់នាំចេញក្រោមការ អនុញ្ញាតរបស់ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប
(ខេត្តសៀមរាប ) ៖ ក្រោមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះ ទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។ ប្រតិបត្តិការនេះត្រូវគេពិព័ត៌មានថា ជាការវាយបំបែកឆ្នាំងបាយមន្ត្រីនៃមន្ទីរកសិកម្ម និងរដ្ឋបាលជលផលខេត្តសៀមរាប។ ប្រសិនបើគ្មានលិខិតបន្លំ១ច្បាប់ចេញដោយមន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាបទេ ពួកឈ្មួញហារយ ទាំងនោះមិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។ ករណីខាងលើនេះគឺជាសារមួយដាស់តឿនឲ្យថ្នាក់ដឹក នាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពិនិត្យមើលករណីដដែលៗដែលកំពុងកើតឡើងនៃការនាំលៀលចេញពីតំបន់បឹងទន្លេសាបទៅក្រៅប្រទេសនោះផង។ ប្រភពខ្សិបខ្សៀវនៅតាមតុកាហ្វេ នៅឯខេត្តសៀមរាបអះអាងថា មិនមែនមានរថយន្តដឹកលៀសតែ១គ្រឿងនេះទេ ដែលធ្វើសកម្មភាពកាលពីយប់ថ្ងៃទី៣ខែធ្នូនោះ ផ្ទុយទៅវិញមានរថយន្ត៤គ្រឿង ប៉ុន្តែខ្លះត្រឹមត្រូវទៅ តាមអ្វីដែលបានស្នើសុំនិងខ្លះប្រើប្រាស់លិខិតអនុញ្ញាតហួសសុពលភាពដើម្បីដឹកលៀស។ និយាយរួមទៅ គឺបើគ្មានការឃុបឃិតពីមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបទេ បទល្មើសលៀសនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាបមិនមានកើតឡើងនោះឡើយ។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣…
អាជ្ញាធរបឹងទន្លេសាបបានបង្ក្រាបបទល្មើសលៀសដូចភ្លៀងរលឹមតើហេតុអ្វីបានឲ្យឈ្មួញរកស៊ីដឹកជញ្ជូនលាសយ៉ាងអាណាធិបតេយ្យទៅវិញ
នៅយប់ថ្ងៃទី 3 ខែធ្នូឆ្នាំ 2025បទល្មើសដឹកជញ្ជូនលៀសល្អិតៗ ចេញពីចំណុចឃ្លាំង ព្រៃស្រមោច ភូមិទំនប់ថ្នល់ដាច់ ស្រុកសូនិគម ខេត្តសៀមរាប កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកថា ថៅកែដែលឈរជើងទិញលៀសល្អិតៗនៅទីនោះ មួយឈ្មោះ(ចែសុខជើងខ្លាំង) (ឈ្មោះលោកពៅជាអ្នកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម និងក្រុមម្ចាស់ឡានជាច្រើនគ្រឿងទៀត ចាំសាងលៀសល្អិតៗដាក់រថយន្តដើម្បីដឹកយកឆ្លងទៅលកនៅវៀតណាម។ មតិមហាជននិងប្រជាពលរដ្ឋងឿងស្ងល់ថាហេតុអ្វីបានធ្វើ សកម្មភាពយកទ្បានដឹកលៀសល្អិតៗ រាប់សិបគ្រឿងក្នុងមួយថ្ងៃៗពិតជារលាយហិនហោចអស់ហើយនិងដាច់ពូជលៀសជាក់ជាមិនខាន។ ប្រជាពលរដ្ឋសំណូមពរដល់លោក(សុង) នាយសង្កាត់ជលផលកំពង់ឃ្លាំង នឹងលោកនាយខ័ណ្ឌខេត្តសៀមរាបនឹងរដ្ឋបាលជលផសូមលោកមេត្តាចុះពិនិត្យនិងរឹតបន្តឹង ទៅលើសកម្មភាពទ្បានដឹកលៀសល្អិតៗ ទាំងនេះផងទាន កុំអង្គុយចាំតែលើកទូរសព្ទ និងកត់ក្បាលឡាន។..តែក្រោយមកបានបែកធ្លាយដល់កម្លាំងអធិការដ្ឋាន រដ្ឋបាល ជលផលចកុមុខបានចុះបង្ក្រាបនឹងទប់ស្កាត់បានរថយន្តម៉ាកសាំយ៉ុង ចំនួនបី គ្រឿង…
សមត្ថកិច្ចនគរបាលស្រុកតាំងគោកបង្ក្រាបក្រុមញៀនល្បែងជល់មាន់ នៅឡើយតែជើងភ្នំសន្ទុកមិនទាន់ឃើញបង្រ្កាប
ក្រោយពីទទួលបានព័ត៌មានថាមានក្រុមញៀនល្បែងជល់មាន់ដែលកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឈ្លក់វង្វេងញៀនល្បែងដែលជាដើមហេតុធ្វើឲ្យរលាយហិនហោចទ្រព្យសម្បត្តិ ឈ្លោះទាស់ទែង ប្រពន្ធកូន បង្ករឲ្យកើតអំពើហិង្សា និងកើតជាអំពើចារកម្ម ឆក់ប្លន់ជាដើមនោះ នៅវេលាម៉ោង ១៣:០០ នាទី រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀល ដឹកនាំដោយ លោកនាយប៉ុស្តិ៍ទ្រៀល បានសហការជាមួយ លោកហាក់ សុវិចិត្រអធិការរងជំនួយការព្រហ្មទណ្ឌស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ផ្ទាល់ដី) មួយកន្លែង ប្រកបដោយប្រសិទ្ធភាព។ ទីតាំងដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនេះ ស្ថិតនៅចំណុចវាលស្រែចុងភូមិឈូក (ដូនអាំ) ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។…
ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ វាយកំទេចឡធ្យូងខុសច្បាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកង យោធពលខេមរភូមិន្ទ និងការដឹកនាំ ណែនាំដោយផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ ។ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក ទី ថាវី អភិបាលរងស្រុកសណ្តាន់ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…
ពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់
ខេត្តសៀមរាប÷ ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យនិងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ មិនមែនជាតួនាទីដាច់មុខរបស់ក្រសួងស្ថាប័នណាមួយនោះទេ ប៉ុន្តែជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ ។ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ វគ្គទី៣ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តម ប៉ាក សុខុម បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស…
រដ្ឋបាលខេត្តសៀមរាប ជម្រុញក្នុងការពន្លឿនចេញប័ណ្ណកម្មសិទ្ធិដីធ្លីនិងការងារសន្តិសុខជូនប្រជាពលរដ្ឋ
នៅស្រុកបន្ទាយស្រី និងនៅបរិវេណវត្ត ត្បែង ស្ថិតក្នុងភូមិ វត្ត ឃុំ ត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាបបានបន្តបើកអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខ្លួន ដើមី្បផ្តល់សិទ្ធជូនប្រជាពលរដ្ឋចូលរួមបញ្ចេញមតិ យោបល់ និង សំណូមពរ ដោយផ្ទាល់ ទៅកាន់អាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធ ធ្វើការពិនិត្យ និង ឆ្លើយតប ដោះស្រាយនូវរាល់ទុក្ខកង្វល់របស់បងប្អូននៅនឹងកន្លែង…
