រដ្ឋមន្ត្រីកសិកម្ម ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម
រដ្ឋមន្ត្រីកសិកម្ម ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមលើផ្នែកសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀងរដ្ឋមន្ត្រីកសិកម្មកម្ពុជា បានថ្លែងថា អង្ករដែលជាអាហារចម្បងសម្រាប់ប្រជាជនជាងពាក់កណ្តាលនៃពិភពលោក និងជាចំណុចកណ្តាលនៃសេដ្ឋកិច្ចកសិកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជានោះ ពេលនេះប្រឈមមុខនឹងបញ្ហាយ៉ាងជ្រាលជ្រៅ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ។ ដែលធ្វើឡើងនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ចូស កាឌែល (Jost Kadel) ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និង តំណាង អីយូ (EU )និង( GCF) រួចមកឯកឧត្តម ឌិត…
សមត្ថកិច្ចបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់មនុស្សបាន០៩នាក់និងវត្ថុតាំងមួយចំនួន
ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលព័ត៌មានថា មានទីតាំងមួយកន្លែងកំពុងបើកលេងជល់មាន់ភ្នាល់ដាក់លុយនៅត្រង់ចំណុចវាលស្រែខាងត្បូងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប លោកក៏បានដាក់បទបញ្ជាដោយផ្ទាល់ទៅលោកអធិការនគរបាលស្រុកពួក អោយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់នៅទីតាំងខាងលើភ្លាមៗតែម្ដង។
កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងទឹកដីខេត្តសៀមរាប ឥតស្រក់ស្រាន
ខេត្តសៀមរាប÷ ខណ្ឌរដ្ឋបាលជលផលសៀមរាបនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥បានរាយការណ៍ពីសកម្មភាពការងារ ១.នៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលមានលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល លោកស្រី កែវសុភៈ នាយរងខណ្ឌ ប្រធានផ្នែករដ្ឋបាល ផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលដំដែក និងមន្រ្តីខណ្ឌ បាននាំយកអំណោយប្រគល់ជូនទីបញ្ជាការកងអនុសេនាធំលេខ៣ ចំណុះអោយយោធភូមិភាគទី៤ ឈរជើងនៅភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប…
កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបសហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់
ខេត្តសៀមរាប÷ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលសៀមរាបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥កម្លាំងសមត្ថកិច្ចចំរុះបានសហការគ្នាចុះបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំ ១. សង្កាត់រដ្ឋបាលជលផលប្រាសាទបាគងបានចូលរួមសហការជាមួយយាធភូមិភាគទី៤ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចចាប់ពីកោះរាំងរហូតដល់កន្ទូរ ក្នុងដែននេសាទសហគមន៍ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ប៉ែន សំអុល នាយរងការិយាល័យទី៣យោធភូមិភាគ៤ជាលទ្ធផលក្រុមការងារបានរុះរើនិងកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្ដីពីជលផល(នេសាទដោយឧបករណ៍ លបរ៉ាវ មានក្រឡាតូចជាង៣ហ៊ុននិងលើសប្រវែងកំណត់បានចំនួន០១ករណី ដូចជា៖ ១. ឧបករណ៍លបរ៉ាវ ក្បាលលបចំនួន ១៩គ្រឿង ; របាំងសាច់អួនប្រវែង១៥០០ម៉ែត្រ; បង្គោលចម្រឹងចំនួន ១០៥០ដើម កម្លាំងសរុប ២១នាក់ កាណូតចំនួន ៣គ្រឿង។…
ពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង២លានដុល្លាអាមេរិក
ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើពិធីបញ្ឋុះបឋមសិលាសាងសង់មជ្ឈមណ្ឌលសម្រាប់ព្យាបាលជម្ងឺបេះដូង ដែលមានតម្លៃជាង២លានដុល្លាអាម៉េរិក ក្រោមជំនួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្រោមអធិបតីភាពលោកជំទាវ ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមាន ការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រតិភូម្ចាស់ជំនួយ បុគ្គលិកពេទ្យ និងបងប្អូនអ្នកកំដរជម្ងឺ ក្នុងមន្ទីរពេទ្យចូលរួមផងដែរ ។…
កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីជលផលចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ
ខេត្តសៀមរាប÷ យោងតាមរបាយការណ៍របស់មន្ត្រីជលផលនៅថ្ងៃទី១២ ខែកុម្ភះឆ្នាំ២០២៥បានហើយដឹងថាកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២៥ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានចូលរួមសហការជាមួយផ្នែកសឹករងខេត្ត កងអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូច ង៧០ ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងផ្នែកសឹករងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បាន ០១ ករណី គឺ៖ ឧបករណ៍ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន…
កម្លាំងមន្ត្រីជំនាញសហការទ្រង់ទ្រាយធំ ជាមួយសមត្ថកិច្ចចម្រុះថ្នាក់ខេត្តចុះបង្ក្រាបបទល្មើសនេសាទ
ខេត្តសៀមរាប÷ កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ខេត្តនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥បានសហការទ្រង់ទ្រាយធំជាមួយមន្ត្រីជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ១. ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម ដឹកនាំដោយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បាននាំយកអំណោយឧត្ថម្ភដល់កងកម្លាំងយោធភូមិភាគទី៤ មាន : ទឹកសុទ្ធ ៥០យួរ, មី ៥កេះ នឹងបានចូលរួមសហការជាមួយកម្លាំងយោធាភូមិភាគ៤ ដឹកនាំដោយ វរសេនីយ៍ត្រី យ៉ាំង សារ៉ុន ចុះបង្ក្រាប…
អ្នកស្រុកអង្គរ នៅតែបន្ដធ្វើពិធីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ
ខេត្តសៀមរាប÷ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង ។ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៥នេះ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានប្រកាសជាសាធារណៈ ឲ្យចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍…
លោកធី ដាក់គ្រឿងចក្រជីកកកាយត្រពាំងបូរាណយកអាចម៍ដីលក់អាជ្ញាធរ មន្ត្រីជំនាញឆ្លើយថាអត់ដឹង
ខេត្តសៀមរាប ÷ គ្រឿងចក្រមួយគ្រឿងត្រូវបានគេស្គាល់ថាជារបស់ឈ្មោះធី ជាឈ្មួញធ្វើអាជីវកម្មជីកអាចម៍ដីលក់ ដែលមានលំនៅដ្ឋានរស់នៅភូមិចំបក់ធំ,ឃុំកំពង់ក្ដី ស្រុកជីក្រែង ! លោកធីបានធ្វើសកម្មភាពជីកកកាយយកអាចម៍ដីត្រពាំងបុរាណនៅចំណុចក្រចាប់ ស្ថិតនៅក្នុងភូមិតាយ៉ុន ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ តាមប្រភពព័ត៌មានពីពលរដ្ននៅថ្ងៃទី៦.៧កុម្ភ:ឆ្នាំ២០២៥បានប្រាប់អ្នកសាព័ត៍មានថា ក្រុមឈ្មួញបានដាក់គ្រឿងចក្រធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេងនៅចំណុចខាងលើជាច្រើនថ្ងៃមកហើយមិនទាន់ឃើញមានអាជ្ញាធរឬមន្ត្រីជំនាញចុះត្រួតពិនិត្យទេទើបពលរដ្ឋសង្ស័យថាប្រហែលជាគ្មានច្បាប់អនុញ្ញាតទេ។ពាក់ព័ន្ធនឹងសកម្មភាពជីកយកអាចម៍ដីលក់ខាងលើអ្នកសារព័ត៌មានបានទាក់ទងទៅលោកសិទ្ធ រ៉ែថាមពល ស្រុកជីក្រែង លោកបានឆ្លើយថាលោកមិនបានដឹងករណីនេះទេ ហើយលោកនឹងអោយមេឃុំចុះទៅពិនិត្យមើលជាក់ស្តែង ។ ឯលោកម៉ូ ជា អភិបាលរងស្រុកជីក្រែងបានឆ្លើយតបតាមទូរស័ព្ទថាចាំលោកចុះទៅមើល ព្រោះលពេលនេះលោកកំពុងជាប់កាងារ។ចំណែកលោក តុលា ហៅទិត្យសុវណ្ណ មេឃុំស្ពានត្នោត ហាក់បីដូចជាមានអាថ៌កំបាំងអ្វីមួយដែលលោកមិនព្រមសហការផ្ដល់សម្ភាសន៍អោយអ្នកសារព័ត៌មានដឹងនោះទេ ខណៈអ្នកសារព័ត៌មានកំពុងចុះយកព័ត៌មាន។ជុំវិញការចុះយកព័ត៌មានគ្រាន់តែចង់ដឹងថាការជីកកកាយយកអាចម៍ដីត្រពាំងបុរាណនេះមានការដឹងលឺឬមានច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីឬមន្ត្រីជំនាញរតែប៉ុណ្ណោះ មិនមានចេតនាធ្វើឲ្យ ស្ថាប័នឬអង្គភាពណាថ្នាំងថ្នាក់ឬអាប់អោននោះទេ។…