Category: ខ្មែរជាពូជអង្គរ ស្លូតហើយត្រង់

រដ្ឋបាលខេត្តសៀមរាប ជម្រុញឲ្យគ្រប់ប៉ុស្តិ៍នគរបាល ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិង ធ្វើថ្មីអ្នកគ្រប់អាយុ

រដ្ឋបាលខេត្តសៀមរាប ជម្រុញឲ្យគ្រប់ប៉ុស្តិ៍នគរបាល ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិង ធ្វើថ្មីអ្នកគ្រប់អាយុ ព្រមទាំងបង្ក្រាបឲ្យខាងតែបានក្មេងទំនើង គ្រឿងញៀន និង បារីអេឡិចត្រូនិចថ្លែងនៅក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវត្ត វិសុទ្ធិមគ្គ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុក អង្គរធំ ខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញឲ្យគ្រប់ប៉ុស្តិ៍នគរបាលទាំងអស់…

ពលរដ្ឋសំណូមពរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានចាស់មួយកន្លែងដែលកំពុងបាក់ទ្រ!ទ្រោម

ខេត្តឧត្ដរមានជ័យ=ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬប្រាស្រ័យទាក់ទងគ្នា ក្នុងការដឹកជញ្ជូនកសិផលជាដើម។ដែលមានទីតាំងស្ថិតនៅចំណុចជិតផ្លូវបំបែកអង់តែន011 ចូលតាមផ្លូវលំឆ្ពោះទៅវត្តត្រពាំងប្រាសាទ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។ សូមបញ្ជាក់ផងដែរថាៈ រយៈពេលជិត 10ឆ្នាំកន្លងមកហើយ ដែលស្ពានឈើមួយកន្លែងនេះ បានទ្រុឌទ្រោមបាក់ស្រុតផុង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ពោលគឺជិះឆ្លងបានតែម៉ូតូនិងកង់ស្រាលៗ តែប៉ុណ្ណោះ ហើយពេលជិះឆ្លងកាត់ម្ដងៗទាំងផិតភ័យស្ទើរលស់ព្រលឹង ចំណែករថយន្ដតូចធំវិញ គឺមិនអាចឆ្លងកាត់បានទេ ដោយសារតែមានផលលំបាកខ្លាំងពេក…

គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំសហការី ទៅផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ទួលធម្មដែ ឃុំក្រសាំង ខ…

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារកងទ័ពជួរមុខ

ខេត្តកំពង់ធំ÷ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារកងទ័ព ចំនួន៣ គ្រួសារនៅអង្គភាពកងពលតូចលេខ ៩ កងពលធំលេខ៣ ដែលប្រចាំការ…

លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងសហការីនាំអំណោយមនុស្សធម៌ជូនគ្រួសារភៀសសឹក

ខេត្តសៀមរាប÷ ព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក បូ ម៉េងទ្រី អភិបាលនៃអភិបាលស្រុកជីក្រែង និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង ព្រមទាំងលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានអមដំណើរ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួប សំណេះសំណាល និងនាំអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជន…

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ខេត្តសៀមរាប÷នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ រស់នៅក្នុងឃុំពពេល ឃុំតាយ៉ែក ឃុំចាន់សរ និងឃុំសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ដសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ភួយ១ សារុង១ និងកន្ទេល១។ ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បាននាំនូវមតិសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា…

រដ្ឋមន្រ្តីព័ត៌មាន ប្តេជ្ញាមិនឲ្យមានព័ត៌មានក្លែងក្លាយដឹកមុខកម្ពុជាដោយត្រូវរួមគ្នាជាមួយប្រទេសក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ខេត្តសៀមរាប÷ កម្ពុជានឹងមិនអាចឲ្យព័ត៌មានក្លែងក្លាយដឹកមុខទេ មានន័យថា កាលណាមានព័ត៌មានក្លែងក្លាយត្រូវតែដាក់ព័ត៌មានពិតបកស្រាយលឿនតាមអ្វីដេលអាចធ្វើទៅបាន។ នេះជាការលើកឡើងដោយ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពេលសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ឯកឧត្តម នេត្រ ភក្រ្តា បានឲ្យដឹងថា តាមរយៈបទពិសោធន៍កន្លងមកឃើញថា មានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជាយុទ្ធនាការច្បាស់លាស់ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះកម្ពុជាក៏សិក្សាទៅលើផ្នែកឯកសារ និងការរៀបចំគិតគូផ្សេងៗរបស់បណ្តាប្រទេសមួយចំនួនផងដែរ តែមិនទាន់មានសកម្មភាពជាក់ស្តែងនៅឡើយទេ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា…

ឡានក្រុងដឹកអ្នកដំណើរបង្កប់ធ្យូងពេញបន្ទុកខណៈមន្ដ្រីជំនាញមិនទាន់ចាត់វិធានការទប់ស្កាត់

ខេត្តឧត្តរមានជ័យៈ រថយន្តក្រុងដឹកភ្ញៀវទៅរាជធានីភ្នំពេញតែបង្កប់ដោយធ្យូងទៅជាមួយបែរជា មិនឃើញមន្ត្រីជំនាញស្រុក អន្លង់វែង ធ្វើការបង្កា ទប់ស្កាត់និងបង្ក្រាបឡើយព្រោះតែចំហរហោប៉ៅដាក់លុយ ទេដឹង បានសំងំស្ងាត់ឈឹងដូចចោរលួចសេះ។ បើយោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ជាងម្ចាស់ក្រុមហ៊ុនឡានក្រុង លាំងយូអេសនៅកំពុងតែ ដើរប្រមូលមធ្យូងដាក់រថយន្ដ ដើម្បីដឹកជញ្ជូនទៅភ្នំពេញស្ទើររាល់យប់ដោយមិនញញឹមច្បាប់ ព្រោះថាខ្លួនបានបង់លុយជូនសមត្ថកិច្ចនិងមន្ត្រីមួយចំនួនតូចនៅក្នុងស្រុកអន្លង់វែងដើម្បីបិទបាំងនូវការប្រព្រឹត្តបទល្មើសរបស់ខ្លួន ក្នុងការដឹកជញ្ជូនធ្យូងដោយគ្មានច្បាប់អនុញ្ញាត។ ភ្លៀវដែលជិះរថយន្តក្រុង លាំង យូ អេស នាំគ្នារអ៊ូថា ខំទុកចិត្ត ក្រុមហ៊ុននិងការទិញសំបុត្រដើម្បីទៅរាជធានីភ្នំពេញ តែបែរជាងជួបរឿងមួយនេះ ដឹកភ្ញៀវផង ដឹងធ្យូងផង ទម្លាក់ភ្លៀវផងទម្លាក់ធ្យូងផង តើពេលវេលាដែលគាត់រំពឹងទុកថានឹងដល់គោលដៅ ក្នុងម៉ោងកំណត់ តែផ្ទុយស្រឡះ បែកជាមិនដូចបំណង។…

វត្តដំណាក់បានរៀបចំបំបួសកុលបុត្រចំនួន៣៦រូបជាភិក្ខុភាវៈតាមទំនៀមរបស់វត្ត

ខេត្តសៀមរាប÷វត្តដំណាក់ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំបំបួសកុសលបុត្រចំនួន៣៦ ភិក្ខុភាវៈ តាមទំនៀមរបស់វត្ត ដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ ឆ្នាំជាប់ៗគ្នាមកហើយ។ ដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យបានស្ថិតស្ថេរចិរកាលទៅមុខ និង ដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។ ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប បានមានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្តាយជាអ្នមានគុណរបស់ខ្លួន ដោយបានបង្កើតពុំនោលទុកមកថា…