Category: សន្តិសុខសង្គម

កំលាំងចម្រុះយោធាចុះបង្ក្រាបបទល្មើសដឹកជញ្ជូនលៀសខុសច្បាប់នៅខេត្តសៀមរាប រឹបអូសបានលៀសសរុប ៨៧ តោន

​សៀមរាប៖ កាលពីយប់ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះរបស់យោធា បានសហការគ្នាអនុវត្តន៍បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសដឹកជញ្ជូន និងនេសាទលៀសខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ​ប្រតិបត្តិការនេះ បានដឹកនាំដោយ លោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី សហការជាមួយកម្លាំងភូមិភាគទី៥ ដោយសម្រេចបានលទ្ធផល៖​រឹបអូសបានរថយន្ត សម្រាប់ដឹកជញ្ជូនលៀសសរុប ៤ គ្រឿង។​រឹបអូសបានទូកឈើ សម្រាប់ដឹកជញ្ជូនលៀសសរុប ២ គ្រឿង។​ដកហូតលៀស ដែលដឹកជញ្ជូនខុសច្បាប់បានសរុបចំនួន ៨៧…

កម្លាំងយោធភូមិភាគ ៥ បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់នាំចេញក្រោមការ អនុញ្ញាតរបស់ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

(ខេត្តសៀមរាប ) ៖ ក្រោមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះ ទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។ ប្រតិបត្តិការនេះត្រូវគេពិព័ត៌មានថា ជាការវាយបំបែកឆ្នាំងបាយមន្ត្រីនៃមន្ទីរកសិកម្ម និងរដ្ឋបាលជលផលខេត្តសៀមរាប។ ប្រសិនបើគ្មានលិខិតបន្លំ១ច្បាប់ចេញដោយមន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាបទេ ពួកឈ្មួញហារយ ទាំងនោះមិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។ ករណីខាងលើនេះគឺជាសារមួយដាស់តឿនឲ្យថ្នាក់ដឹក នាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពិនិត្យមើលករណីដដែលៗដែលកំពុងកើតឡើងនៃការនាំលៀលចេញពីតំបន់បឹងទន្លេសាបទៅក្រៅប្រទេសនោះផង។ ប្រភពខ្សិបខ្សៀវនៅតាមតុកាហ្វេ នៅឯខេត្តសៀមរាបអះអាងថា មិនមែនមានរថយន្តដឹកលៀសតែ១គ្រឿងនេះទេ ដែលធ្វើសកម្មភាពកាលពីយប់ថ្ងៃទី៣ខែធ្នូនោះ ផ្ទុយទៅវិញមានរថយន្ត៤គ្រឿង ប៉ុន្តែខ្លះត្រឹមត្រូវទៅ តាមអ្វីដែលបានស្នើសុំនិងខ្លះប្រើប្រាស់លិខិតអនុញ្ញាតហួសសុពលភាពដើម្បីដឹកលៀស។ និយាយរួមទៅ គឺបើគ្មានការឃុបឃិតពីមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបទេ បទល្មើសលៀសនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាបមិនមានកើតឡើងនោះឡើយ។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣…

អាជ្ញាធរបឹងទន្លេសាបបានបង្ក្រាបបទល្មើសលៀសដូចភ្លៀងរលឹមតើហេតុអ្វីបានឲ្យឈ្មួញរកស៊ីដឹកជញ្ជូនលាសយ៉ាងអាណាធិបតេយ្យទៅវិញ

នៅយប់ថ្ងៃទី 3 ខែធ្នូឆ្នាំ 2025បទល្មើសដឹកជញ្ជូនលៀសល្អិតៗ ចេញពីចំណុចឃ្លាំង ព្រៃស្រមោច ភូមិទំនប់ថ្នល់ដាច់ ស្រុកសូនិគម ខេត្តសៀមរាប កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកថា ថៅកែដែលឈរជើងទិញលៀសល្អិតៗនៅទីនោះ មួយឈ្មោះ(ចែសុខជើងខ្លាំង) (ឈ្មោះលោកពៅជាអ្នកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម និងក្រុមម្ចាស់ឡានជាច្រើនគ្រឿងទៀត ចាំសាងលៀសល្អិតៗដាក់រថយន្តដើម្បីដឹកយកឆ្លងទៅលកនៅវៀតណាម។ មតិមហាជននិងប្រជាពលរដ្ឋងឿងស្ងល់ថាហេតុអ្វីបានធ្វើ សកម្មភាពយកទ្បានដឹកលៀសល្អិតៗ រាប់សិបគ្រឿងក្នុងមួយថ្ងៃៗពិតជារលាយហិនហោចអស់ហើយនិងដាច់ពូជលៀសជាក់ជាមិនខាន។ ប្រជាពលរដ្ឋសំណូមពរដល់លោក(សុង) នាយសង្កាត់ជលផលកំពង់ឃ្លាំង នឹងលោកនាយខ័ណ្ឌខេត្តសៀមរាបនឹងរដ្ឋបាលជលផសូមលោកមេត្តាចុះពិនិត្យនិងរឹតបន្តឹង ទៅលើសកម្មភាពទ្បានដឹកលៀសល្អិតៗ ទាំងនេះផងទាន កុំអង្គុយចាំតែលើកទូរសព្ទ និងកត់ក្បាលឡាន។..តែក្រោយមកបានបែកធ្លាយដល់កម្លាំងអធិការដ្ឋាន រដ្ឋបាល ជលផលចកុមុខបានចុះបង្ក្រាបនឹងទប់ស្កាត់បានរថយន្តម៉ាកសាំយ៉ុង ចំនួនបី គ្រឿង…

សមត្ថកិច្ចនគរបាលស្រុកតាំងគោកបង្ក្រាបក្រុមញៀនល្បែងជល់មាន់ នៅឡើយតែជើងភ្នំសន្ទុកមិនទាន់ឃើញបង្រ្កាប

ក្រោយពីទទួលបានព័ត៌មានថាមានក្រុមញៀនល្បែងជល់មាន់ដែលកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឈ្លក់វង្វេងញៀនល្បែងដែលជាដើមហេតុធ្វើឲ្យរលាយហិនហោចទ្រព្យសម្បត្តិ ឈ្លោះទាស់ទែង ប្រពន្ធកូន បង្ករឲ្យកើតអំពើហិង្សា និងកើតជាអំពើចារកម្ម ឆក់ប្លន់ជាដើមនោះ នៅវេលាម៉ោង ១៣:០០ នាទី រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀល ដឹកនាំដោយ លោកនាយប៉ុស្តិ៍ទ្រៀល បានសហការជាមួយ លោកហាក់ សុវិចិត្រអធិការរងជំនួយការព្រហ្មទណ្ឌស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ផ្ទាល់ដី) មួយកន្លែង ប្រកបដោយប្រសិទ្ធភាព។ ទីតាំងដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនេះ ស្ថិតនៅចំណុចវាលស្រែចុងភូមិឈូក (ដូនអាំ) ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ វាយកំទេចឡធ្យូងខុសច្បាប់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកង យោធពលខេមរភូមិន្ទ និងការដឹកនាំ ណែនាំដោយផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ ។ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ ទី​ ថាវី​ អភិបាល​រង​ស្រុក​សណ្តាន់​ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

ពលរដ្ឋសំណូមពរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានចាស់មួយកន្លែងដែលកំពុងបាក់ទ្រ!ទ្រោម

ខេត្តឧត្ដរមានជ័យ=ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬប្រាស្រ័យទាក់ទងគ្នា ក្នុងការដឹកជញ្ជូនកសិផលជាដើម។ដែលមានទីតាំងស្ថិតនៅចំណុចជិតផ្លូវបំបែកអង់តែន011 ចូលតាមផ្លូវលំឆ្ពោះទៅវត្តត្រពាំងប្រាសាទ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។ សូមបញ្ជាក់ផងដែរថាៈ រយៈពេលជិត 10ឆ្នាំកន្លងមកហើយ ដែលស្ពានឈើមួយកន្លែងនេះ បានទ្រុឌទ្រោមបាក់ស្រុតផុង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ពោលគឺជិះឆ្លងបានតែម៉ូតូនិងកង់ស្រាលៗ តែប៉ុណ្ណោះ ហើយពេលជិះឆ្លងកាត់ម្ដងៗទាំងផិតភ័យស្ទើរលស់ព្រលឹង ចំណែករថយន្ដតូចធំវិញ គឺមិនអាចឆ្លងកាត់បានទេ ដោយសារតែមានផលលំបាកខ្លាំងពេក…

មន្ត្រីជំនាញតាំងពីថ្នាក់មន្ទីរដល់នាយសង្កាត់មូលដ្ឋានអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តសៀមរាប÷បទល្មើសព្រៃឈើកើតឡើង យ៉ាងអាណាធិបតេយ្យដែលជាការព្រួយបារម្ភរបស់ពលរដ្នដោយសារតែមន្ត្រីជំនាញចាប់តាំងពីថ្នាក់មន្ទីររហូតដល់ថ្នាក់មូលដ្ឋានសង្កាត់ អសកម្មមិនបង្ក្រាបបទល្មើស មិនអនុវត្តតាមតួនាទីរបស់ខ្លួន បណ្ដោយឱ្យមានឡធ្យូង ច្រើនស្អ្អេស្កឹះជាហេតុធ្វើឲ្យជនល្មើសមួយចំនួនកាប់ឈើចម្រុះយកមកដុតធ្វើធ្យូង ជារៀងរាល់ថ្ងៃ។ភាពអសមត្ថភាពនិងអសកម្មរបស់មន្ត្រីជំនាញចាប់តាំងពីថ្នាក់មន្ទីររហូតដល់សង្កាត់មូលដ្ឋានបានធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថា នេះគឺជាប្រភពចំណូលចិញ្ចឹមឆ្នាំងបាយរបស់មន្ត្រីទាំងនោះបន្ថែមលើប្រាក់ខែទើបពួកគេមិនបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ដូច្នេះគួររដ្ឋាភិបាលឈប់ផ្ដល់ប្រាក់ខែឱ្យមន្ត្រីអត់បានការនេះទៅ។ ជាក់ស្ដែង ឡធ្យូងជាច្រើនកន្លែងនៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានគេមើលឃើញថាមានរថយន្ត ជាច្រើនគ្រឿងបានចូល មកដឹកធ្យូងដោយមាន គោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកជញ្ជូនប្រមូលធ្យូង ឡើងឡាន ឆ្លងកាត់មុខស្នាក់ការបរិស្ថានភូមិក្បាលដំរី និងឆ្លងកាត់មុខស្នាក់ការរដ្ឋាភិបាលព្រៃឈើភូមិគំរូ ឃុំពង្រលើស្រុកជីក្រែង ។ ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន បានផ្ដល់ព័ត៌មានទាំងនេះជូនលោក លោក ទា…

ពលរដ្នស្នើរអោយអាជ្ញាធរស្រុកត្រពាំងប្រាសាទជួសជុលស្ពានឈើបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំនេះផង

ខេត្តឧត្តរមានជ័យៈ ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬបាស្រ័យទាក់ទង ក្នុងការដឹកជញ្ជូនកសិផលជាដើមដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលតាសេក និងភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។ដោយសារតែមានផលលំបាកខ្លាំងពេក ទើបប្រជាពលរដ្ឋជាច្រើន រស់នៅក្នុងស្រុក ត្រពាំងប្រាសាទ បានធ្វើការអំពាវនាវស្នើសុំដល់ អាជ្ញាធរក្នុងមូលដ្ឋាន ជាងពិសេស លោក អភិបាលស្រុក សូមជួយជួសជុលស្ពានមួយកន្លែងនេះឡើងវិញផង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅប្រកបមុខរបររកស៊ី៕

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងាររចុះពិនិត្យមើលស្ថានភាពជំនន់ទឹកទន្លេ ឡើងលិចនៅឃុំស្រឡៅ និងបានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

(កំពង់ធំ)៖លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកទន្លេ បានឡើងលិចនៅតាមបណ្តាភូមិមួយចំនួន នៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលកំពុងឡើងដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ធ្វើឱ្យមានទឹកកើនឡើង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅបែកខាងក្រោម នៅតំបន់ទួលតាមុំ ក្នុងភូមិគោកត្របែក។ នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានប្នផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នោះសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេងៗ និងកូនចៅតូចៗចៀសវាងលង់ ទឹកជាយថាហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖…