Category: ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ (កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ មានផ្ទៃដីចំនួន ១.២១៣ ហិកតា មុខសញ្ញាអ្នកទទួលដី…

អភិបាលខេត្ត ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបន្តខិតខំចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាត់ខេត្តកំពង់ធំ ឱ្យបានគង់វង្ស។ ឯកឧត្តម ថ្លែងបែបនេះនៅក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទៅក្នុងខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរាយការណ៍ពីទិសដៅអនុវត្តបន្តរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បន្តការពង្រឹងការអនុវត្ត “ក្រមបរិស្ថាន ធនធានធម្មជាតិ និងយុទ្ធសាស្ត្រចត្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨មាន÷…

ពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់

ខេត្តសៀមរាប÷ ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យនិងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ មិនមែនជាតួនាទីដាច់មុខរបស់ក្រសួងស្ថាប័នណាមួយនោះទេ ប៉ុន្តែជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ ។ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ វគ្គទី៣ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តម ប៉ាក សុខុម បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស…

រដ្ឋបាលខេត្តសៀមរាប ជម្រុញក្នុងការពន្លឿនចេញប័ណ្ណកម្មសិទ្ធិដីធ្លីនិងការងារសន្តិសុខជូនប្រជាពលរដ្ឋ

នៅស្រុកបន្ទាយស្រី និងនៅបរិវេណវត្ត ត្បែង ស្ថិតក្នុងភូមិ វត្ត ឃុំ ត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាបបានបន្តបើកអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខ្លួន ដើមី្បផ្តល់សិទ្ធជូនប្រជាពលរដ្ឋចូលរួមបញ្ចេញមតិ យោបល់ និង សំណូមពរ ដោយផ្ទាល់ ទៅកាន់អាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធ ធ្វើការពិនិត្យ និង ឆ្លើយតប ដោះស្រាយនូវរាល់ទុក្ខកង្វល់របស់បងប្អូននៅនឹងកន្លែង…

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ បង្ក្រាបឲ្យខាងតែបានបញ្ហាគ្រឿងញៀន និង បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋានខ្លួន

ខេត្តសៀមរាប ÷ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងនៅក្នុងអង្គវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវត្ត បត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយបានបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្ធធ្វើឡើងក្នុងមួយឆ្នាំម្តង ដើមី្បដោះស្រាយនូវក្តីទុក្ខកង្វល់ សំណូមពរ និង សំណើររបស់បងប្អូនប្រជាពលរដ្ឋ…

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៥នៅស្រុក ស្រីស្នំ (គោលដៅទី១)

អង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្ត សុវណ្ណគិរីកេសរត្រោះ ស្ថិតក្នុងភូមិ ភ្នំដី ឃុំ ស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត…

ត្រូវបញ្ឈប់ជាបន្ទាន់សេវាអាណាធិបតេយ្យ នៅអង្គភាពច្រកចេញចូលតែមួយ

មានប្រសាសន៍លើកឡើងនៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ របស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយសង្កត់ធ្ងន់ចំពោះ ការបម្រើសេវាអាណាធិបតេយ្យ នៅក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលបានកំពុងធ្វើឲ្យប៉ះពាល់ដល់អភិបាលកិច្ចល្អក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្នុងករណីនេះ បានកើតជាយូមកហើយ តែពុំទាន់មានគ្រូពេទ្យធ្វើការវះកាត់ ព្យាបាលជម្ងឺសេវាជាប្រព័ន្ធនៅក្នុងអង្គភាពមួយនេះ ។ ដើមី្បបញ្ឈប់នូវ ភាពអាណាធិបតេយ្យនេះ អង្គភាពច្រកចេញចូលតែមួយ ត្រូវបញ្ឈប់ជាបន្ទាន់ ។ មានប្រសាសន៍នោះដែរឯកឧត្តម…

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ត្រូវបានផ្អាកនៅថ្នាក់ជាតិ តែនៅខេត្តសៀមរាបបានរៀបចំកម្មពិធីសប្បាយៗជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យអុំទូកផងដែរក្រោយពេលរាជរដ្ឋាភិបាល បានប្រកាសផ្អាកពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ប៉ុន្តែអាជ្ញាធរតាមបណ្ដាខេត្ត អាចបន្តរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្ដាខេត្តរបស់ខ្លួនបានទៅតាមលទ្ធភាព ។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍របស់ភ្ញៀវជាតិ អន្តរជាតិ ហើយដើមី្បធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ពីគ្រប់មជ្ឈដ្ឋាន ចូលមកកាន់ខេត្តសៀមរាប សំខាន់ក្នុងឱកាសពេលដែលប្រជាពលរដ្ឋកម្ពុជាយើង ប្រារព្ធបុណ្យប្រពៃណីជាតិខ្មែរយើង ។ដើមី្បធ្វើឲ្យមានកំណើន នៃភ្ញៀវទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំនូវកម្មវិធីសប្បាយ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការជំនួសឲ្យបុណ្យអុំទូក រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធីការជិះទូកកម្សាន្តលើស្ទឹងសៀមរាប…

ពិធីសម្ភោធឆ្លងសមិទ្ធិផល ទីស្នាក់ការភូមិវត្តដំណាក់សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប

នៅចុងសប្តាហ៍ព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៥ អគារទីស្នាក់ការភូមិវត្តដំណាក់ រួមនឹងបន្ទប់ទឹក បន្ទប់ដាក់ សម្ភារៈ និង ប៉ុស្តិ៍យាម ធ្វើអំពីថ្ម ប្រកក្បឿង ដែលជាអំណោយរបស់ឯកឧត្តម ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ត្រូវបានប្រារព្ធធ្វើពិធីសម្ភោធឆ្លង ដោយមានការនិមន្តព្រះសង្ឃ ធ្វើការសូត្រមន្តប្រោះព្រហ្មលើករាសី សិរីមង្គលដល់អគារស្នាក់ការថ្មី ដើមី្បបម្រើជូនដល់ប្រជាពលរដ្ឋក្នុងភូមិវត្តដំណាក់ ។ ក្នុងពិធីនោះដែរដោយមានវត្តមាន អញ្ជើញចូលរួម របស់ឯកឧត្តម អ៊ាន ឃុន…