Category: អន្តរជាតិ

បិទសិក្ខាសាលាថ្នាក់តំបន់ ស្តីពីសកម្មភាពមីន នៅក្នុងតំបន់មេគង្គ.ឡានឆាងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង

ខេត្តសៀមរាប÷ អង្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពីសកម្មភាពមីន នៅក្នុងតំបន់មេគង្គ. ឡានឆាង ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរភែលេសរីហ្សត និង ស៉្បា ខេត្តសៀមរាប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានបិទកាលនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត លី ធុជ…

ខេត្តសៀមរាប ជម្រុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨

ខេត្តសៀមរាប ជម្រុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ដោយមានការបន្តគាំទ្រពី JICAនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ ដែលគ្រោងនឹងអនុវត្តបន្តពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ពីលទ្ធផលផ្លែផ្ការបស់ដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥។ នៅក្នុងដំណាក់កាលទី១ JICA បានជួយរៀបចំ “ផែនទីបង្ហាញផ្លូវ”…

ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ដោយឥតគិតថ្លៃ

(កំពង់ធំ)៖ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រុមវេជ្ជបណ្ឌិតមកសហរដ្ឋអាមេរិករបស់អង្គការ Medical Mission Outreach តាមរយ:លោក ហ្វីលីព កាស្រ្តូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ សហការជាមួយការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុកធ្វើការចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំដោយពុំគិតថ្លៃ។ សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្យនិងព្យាបាលជាច្រើនប្រទេសមកហើយ លើកនេះដោយមានកិច្ចសហការបានល្អរបស់លោក ហ្វីលីព កាស្រ្តូ លោកបានអញ្ជើញក្រុមវេជ្ជបណ្ឌិតមកពិនិត្យ និងព្យាបាលជូនបងប្អូននៅប្រទេសកម្ពុជា។ លោកក៏មានការចាប់អារម្មណ៏ស្រុកតាំងគោក និងបានសន្យាអញ្ជើញក្រុមគ្រូពេទ្យដែលជាមិត្តភក្តិបរទេសរបស់គាត់ ចំនួន២ក្រុមផ្សេងទៀតមកពិនិត្យព្យាបាលនៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។…

ស្វាគមន៍ “ឆ្នាំទេសចរណ៍កម្ពុជា.ចិន”វប្បធម៌ និងទេសចរណ៍ ដ៏ល្បីល្បាញនៃក្រុងទាំងពីរ ក្រុងផឹងចូវ និង ក្រុងសៀមរាប

នៅរសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសន្និសិទ្ធសុខាសៀមរាប ខេត្តសៀមរាប មានរៀបចំធ្វើបទបង្ហាញ ស្តីពី វប្បធម៌ និង ទេសចរណ៍ កម្ពុជា ចិន ដ៏ល្បីល្បាយនៃក្រុងទាំងពីរ (ក្រុង ផឹងចូវ និង ក្រុងសៀមរាប) ក្រោមវត្តមានចូលរួមរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផឹងចូវ និង ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស…

តំណាងស្ថានទូតចំនួន៤២ប្រទេស និងអង្គការអន្តរជាតិចំនួន២០ បានចុះពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ ក្នុងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថាសន្តិភាព បានធានាដល់ប្រទេសកម្ពុជាជាគោលដៅដ៏សុវត្ថិភាព និងការអភិវឌ្ឍវិស័យទេសចរណ៍

ខេត្តសៀមរាប÷ មានប្រសាសន៍លើកឡើង នៅកម្មវិធីសម្ពោធសណ្ឋាគារ TUI BLUE Angkor Grace ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន TUI Hotels & Resorts ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ការពង្រីកវត្តមានរបស់ក្រុមហ៊ុន TUI នៅទីនេះក្នុងប្រទេសកម្ពុជា នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ ជាលទ្ធផលនៃកិច្ចពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីដើមខែមីនាកន្លងទៅ…

រដ្ឋមន្រ្តីព័ត៌មាន ប្តេជ្ញាមិនឲ្យមានព័ត៌មានក្លែងក្លាយដឹកមុខកម្ពុជាដោយត្រូវរួមគ្នាជាមួយប្រទេសក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ខេត្តសៀមរាប÷ កម្ពុជានឹងមិនអាចឲ្យព័ត៌មានក្លែងក្លាយដឹកមុខទេ មានន័យថា កាលណាមានព័ត៌មានក្លែងក្លាយត្រូវតែដាក់ព័ត៌មានពិតបកស្រាយលឿនតាមអ្វីដេលអាចធ្វើទៅបាន។ នេះជាការលើកឡើងដោយ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពេលសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ឯកឧត្តម នេត្រ ភក្រ្តា បានឲ្យដឹងថា តាមរយៈបទពិសោធន៍កន្លងមកឃើញថា មានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជាយុទ្ធនាការច្បាស់លាស់ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះកម្ពុជាក៏សិក្សាទៅលើផ្នែកឯកសារ និងការរៀបចំគិតគូផ្សេងៗរបស់បណ្តាប្រទេសមួយចំនួនផងដែរ តែមិនទាន់មានសកម្មភាពជាក់ស្តែងនៅឡើយទេ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា…

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យ Mackay ចុះពិនិត្យព្យាបាលជម្ងឺនិងផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣ស្រុក នៅខេត្តសៀមរាប

ខេត្តសៀមរាប÷ ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តមន្ទីរពេទ្យ Mackay នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះមកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាព ចាន់ស ស្រុកសូទ្រនិគម, មណ្ឌលសុខភាព រោងគោ ស្រុកក្រឡាញ់ និង មណ្ឌលសុខភាពរើល ស្រុកពួក ខេត្តសៀមរាប និង ចែកជូនអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រប្រមាណជា១ពាន់គ្រួសារ ក្រោមវត្តមានចូលរួមរបស់លោកវេជ្ជបណ្ឌិត…

កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្ដសៀមរាប

ខេត្តសៀមរាប÷ កិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន៣៧ប្រទេស។ឯកឧត្ដម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាលើកទី២ ដោយលើកទីមួយនៅធ្វើឡើងកាលពីឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៥នេះ ។ ឯកឧត្ដមបន្ដថា នៅក្នុងកិច្ចប្រជុំមានរៀបចំបើកសិក្ខាសាលាព្រមៗគ្នាចំនួន៧ ហើយនៅក្នុងសិក្ខាសាលាបានធ្វើបទបង្ហាញពីការវិវឌ្ឍន៍យុគ្គសម័យឌីជីថល បញ្ញាសុប្បនិមិត្ដ ជាពិសេសពាក់ព័ន្ធនឹងយុវជន និងស្ដ្រីក្នុងវិស័យព័ត៌មាន ឌីជីថល និងអេអាយ ដោយមានវាគ្មឹនមកពីតាមតំបន់សំខាន់ៗ ជាពិសេស មកពីសម្ព័ន្ធភាពដែលជាដៃគូរអង្គការAIDB។ ឯកឧត្តម បានមានប្រសាសន៍ថាកម្ពុជាមានកិត្តិយស…