ព្រៃឈើនឹងរលាយហិនហោចបើមានតែមន្ត្រីគ្រាប់ល្ពៅខិលខូចគ្មានឆន្ទៈថែរក្សា ការពារនិងបង្រ្កាប
មន្ដ្រីគ្រប់ល្ពៅខិលខូចមួយក្ដាប់តូច តែងចាត់ទុកសំដីថ្នាក់ដឹកនាំ ដូចខ្យល់កាត់ត្រចៀកប៉ុណ្ណោះ! ថ្នាក់ដឹកនាំដាក់បទបញ្ជាឲ្យមកស្រាវជ្រាវនិងចាំបង្ក្រាបបទល្មើសធនធានធម្មជាតិ តែផ្ទុយទៅវិញបែរជាមកឃុបឃិតគ្នាប្រព័ន្ឋ ចាំទទួលលាភសក្ការៈពីក្រុមឈ្មួញដឹកជញ្ជូនព្រៃឈើយ៉ាងអនាធិបតេយ្យទៅវិញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុមឈ្មួញរកស៊ីដឹកឈើ តាមរយៈគោយន្តកន្ត្រៃជាច្រើនគ្រឿង ចេញពីទឹកដីខេត្តព្រះវិហារឆ្លងកាត់ភ្នំពុលយកមកស្ដុកទុកនៅតាមភូមិរលំត្បាល់ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមដែនគ្រប់គ្រងរបស់ (មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព) តែមិនដែលឃើញមានកម្លាំងមន្ដ្រីបរិស្ថាន ធ្វើការចាប់បង្ក្រាបបានម្ដងណាសោះឡើយ មានតែអ្នកចាំរាប់ក្បាលគោយន្តយកលុយដាក់ហោប៉ាវ ជាងថ្នូរក្នុងការមិនចាប់បង្ក្រាបតែប៉ុណ្ណោះ។ ជាក់ស្ដែងរថយន្តនិងគោយន្តកន្ត្រៃជាច្រើនគ្រឿងត្រូវបានគេត្រៀមបម្រុងដឹកឈើប្រណិតយកទៅលក់ និងដឹកយកទៅស្តុបទុកតាមផ្ទះ ប្រជាពលរដ្ឋខាងលើមកពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ចូលទៅស្តុកទុកដើម្បីដឹកយកទៅលក់ចែកចាយ តាមរោងសិប្បកម្មក្នុងស្រុកត្រពាំងប្រាសាទ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច…
