ក្មេងប្រុសជន្ទង់ម្នាក់ចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំត្រូវសមត្ថកិច្ចឃាតខ្លួន
ក្មេងប្រុសជន្ទង់ម្នាក់ចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំត្រូវសមត្ថកិច្ចឃាតខ្លួន កំពង់ធំ = ក្មេងប្រុសជន្ទង់ម្នាក់រពិសដៃចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំបានសំរេចកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៣០ខែមិនា ឆ្នាំ២០២០ លុះម្ចាស់បានដឹងអត្តសញ្ញាណ ក៏បានមកប្ដឹងមកអធិការដ្ឋានក្រុងស្ទឹងសែនខេត្តកំពង់ធំ ។ តាមសេចក្ដីរាយការណ៍ពីលោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានអោយដឹងថា ក្រោយពីទទួលបណ្តឹងតាមទូរស័ព្ទនិងតាមបញ្ជាលោកស្នងការខេត្ត សមត្ថកិច្ចយើងបានចេញស្រាវជ្រាវរហូតដល់ម៉ោង៣និង៣០នាទីទើបអាចឃាត់ខ្លួនជនសង្ស័យនៅចំណុចវេទិកាប្រណាំងទូកខេត្តភ្លាមៗ។ ជនសង្ស័យ ឈ្មោះ ផាន់សុវណ្ណគីរីបុព្វតា ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរមិនពិបាក)ជាមុខសញ្ញាធ្លាប់អប់រំជាច្រើនដង។ ក្រោយឃាតខ្លួនបានសមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទ២គ្រឿងប្រគល់អោយម្ចាស់វិញ ចំណែក ជនសង្ស័យនិងបញ្ចូនទៅស្នងការខេត្តនៅរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នេះ។ប៊ុនរិទ្ធី ពាក្យចាស់ពោលថា រពិសដៃផ្ទៃឆ្អែត គឺមិនមែនន័យអោយលួចរបស់គេទេ គឺរពិលទៅលើការដាំដុះ លើការរៀនសូត្រ រៀនធ្វើ រកចំណេះដឹងដាក់ខ្លួនជាដើម។
