Month: June 2020

មន្រ្ដីនគបាលម្នាក់ត្រូវបានស្រីកំណាន់លួចកាត់ប្រដាប់ភេទបណ្ដាលអោយរងរបួសធ្ងន់ ដោយសារតែភ្លើងប្រច័ណ្

មន្រ្ដីនគបាលម្នាក់ត្រូវបានស្រីកំណាន់លួចកាត់ប្រដាប់ភេទបណ្ដាលអោយរងរបួសធ្ងន់ ដោយសារតែភ្លើងប្រច័ណ្ឌ កំពង់ធំ= មន្រ្ដីនគរបាលម្នាក់ត្រូវបានស្រីកំណាន់កាត់ប្រដាប់ភេទស្ទើរដាច់ជាពីរ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង១០ នឹង១០ នាទីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ តាមប្រភពព័ត៏មានពីសាក្សីដែលបានដឹងហេតុការណ៍បានប្រាប់ថាអំពើហឹង្សាដោយចេតនាប្រើប្រាស់អាវុធកាំបិតប៉ាំងតោ សម្រាប់ប្រើប្រាស់ជាអាវុធកាប់ផ្ដាច់ប្រដាប់ភេទបណ្ដាលអោយរងរបួសធ្ងន់ បង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំមុខរបរ អតីតះជាស្រីបំរើការការ៉ាអូខេ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកភាគីម្ខាងទៀតជាមន្រ្ដីនគរបាលចរាចរណ៍មានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស…

លោកឡៅ វណ្ណា មន្រ្ដីនៃមន្ទីរៀបចំដែនដី ខេត្តកំពង់ធំរងការរឹះគន់ថាហ៊ានដើរវាស់ដីចំណីស្ទឹងព្រៃប្រស់ចេញប្លង់រឹង

លោកឡៅ វណ្ណា មន្រ្ដីនៃមន្ទីរៀបចំដែនដី ខេត្តកំពង់ធំរងការរឹះគន់ថាហ៊ានដើរវាស់ដីចំណីស្ទឹងព្រៃប្រស់ចេញប្លង់រឹង កំពង់ធំ = កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៏មានជាច្រើនអង្គភាពបានថតយករូបភាពលោកឡៅ វណ្ណា ឃុបឃិតជាមួយ អ្នកស្រីសុខ សុវណ្ណី រស់នៅខណ្ឌ៧មករា រាជធានីភ្នំពេញអ្នកស្រីបានអះអាងថាដីរបស់អ្នកស្រីនៅក្នុងចំណីស្ទឹងព្រៃប្រស់មានចំនួន១៣ហិតា តែអ្នកស្រីបានអះអាងថាបាត់ដីរបស់អ្នកស្រីចំនួនជាង២ហិចតាទៅណា ចំណុចនេះហើយដែលលោកឡៅ វណ្ណា មន្រ្ដីនៃមន្ទីរៀបចំដែនដីខេត្តកំពង់ធំ ដើរបោះបង្គោល ចូលទៅចំណីស្ទឹងព្រៃប្រស់ ចំនួនដល់ទៅ៣៤ម៉ែត្រជាងឯណោះ ។ ចំណែកលោកអ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានឆ្លើយប្រាប់អ្នកសារព័ត៏មានយើងតាមទូរស័ព្ទថា នៅពេលដែលចុះមកវាស់វែងដីថ្ងៃនោះលោកមិនបានចុះទៅទេមានតែជំនាញចុះទៅបោះបង្គោល ។…

កម្លាំងនគរបាលបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស០៣នាក់និងវត្ថុតាងមួយចំនួន​

កម្លាំងនគរបាលបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស០៣នាក់និងវត្ថុតាងមួយចំនួន​ (កំពង់ធំ)៖ កម្លាំងនគរបាលស្រុកប្រាសាទសំបូរ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង)០១កន្លែង ឃាត់ខ្លួនមនុស្ស០៣នាក់កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ៣០នាទី នៅតំបន់ព្រៃជ្រាវខាងត្បូងភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ( សំបូរ+ ឈូក) នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដឹកនាំផ្ទាល់ដោយលោក វ.ត្រី ឃួន វុទ្ធី អធិការ បានបង្ក្រាបល្បែងស៊ីសង(…

អាវុធហត្ថខេត្តកំពង់ឆ្នាំងបានបំបែកករណីឃាដកម្មបិតមុខមួយបានយ៉ាងជោគជ័យ!

អាវុធហត្ថខេត្តកំពង់ឆ្នាំងបានបំបែកករណីឃាដកម្មបិតមុខមួយបានយ៉ាងជោគជ័យ! កំពង់ឆ្នាំង =សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាតខ្លួន មេភូមិមានឈ្មោះ ញ៉េបសុខុម ជាជនសង្ស័យលើអំពើឃាតកម្ម សម្លាប់ស្ត្រីម្នាក់កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២០ កន្លងមកត្រូវបានឃាត់ខ្លួនជនសង្ស័យតាមការបញ្ជាផ្ទាល់ដោយ លោកអ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២០។ សមត្ថកិច្ចបានដឹងថា បុរសម្នាក់ជាមេភូមិ.ឈ្ញោះញ៉េប សុខុម អាយុ៦៧ឆ្នាំ រស់នៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងត្រូវបានឃាត់ខ្លួនក្នុងករណីសម្លាប់ស្ត្រី ម្នាក់ជនរងគ្រោះឈ្មោះ ជាថន អាយុ៥៦ឆ្នាំមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោកមេភូមិឈ្មោះញ៉េប សុខុម ដែលជាជនដៃដល់ ។…

មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់កង់ ម៉ូតូ របស់ម្ចាស់ផ្សាររលួស

មាត់ស្ទឹងរលួសក្លាយជាកន្លែងដាក់កង់ ម៉ូតូ របស់ម្ចាស់ផ្សាររលួស សៀមរាប = អាជីវកម្មម្ចាស់ផ្សាររលួសស្ថិតក្នុងស្រុកប្រាសាទបាគង បានយកមាត់ស្ទឹងរលួស ទីតាំងរកស៊ីដាក់ការាស់កង់ ម៉ូតូ ច្រើនឆ្នាំមកហើ្យ និងនៅខាងក្រោយផ្សារយកផ្លូវសាធារណៈដាក់លក់ពេញថ្នល់គ្មានអាជ្ញាធរអើពើរឿងនេះទេ សង្ស័យបានទទួលប្រយោជន៍។ អាជីវកលក់ដូរថា អ្នកគ្រប់គ្រងផ្សារនេះខ្វះសណ្ដាប់ធ្នាប់លើទីផ្សារ ចេះតែដើរយកភាស៊ីតែប៉ុណ្ណោះមិនសូវចុះរៀបចំផ្សារនោះទេ ធ្វើអោយកន្លែងខ្លះគ្មានអនាម័យ ទុកឲ្យសំរាមគរស្អុយរលួយយូរថ្ងៃ អាជីវកលើកឡើងថា ល្មមដល់ពេលហើ្យក្នុងការរៀបចំទីផ្សារថ្មីដោយធ្វើយ៉ាងណាឲ្យមានកន្លែងសមរម្យជាងនេះ។ ពលរដ្នថ្លែងថាកន្លែងទុកដាក់កង់ ម៉ូតូ នៅតាមមាត់ស្ទឹងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យទេសចរណ៏ទៅទស្សនានៅរមណីយដ្ឋានកំពង់ភ្លុក តើអាជ្ញាធរគួរតែមានវិធានការបែបណាទៅលើម្ចាស់គ្រប់គ្រងទីផ្សារមួយនេះ។ កាលកន្លងមក មានតូបលក់ដូរមួយចំនួនត្រូវបានលោកអភិបាលស្រុកប្រាសាទបាគងចាស់ធ្វើការបោសសំអាតតូបលក់ដូរទាំងនោះចោលអស់នៅតាមមាត់ស្ទឹងរលួស ឥឡូវល្មមដល់ពេលលោកអភិបាលស្រុកឡើងថ្មីធ្វើការបោសសំអាតម្ដងមើល។ មហាជនយល់ថា មានតែលោកសូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគងតែមួយគត់អាចរៀបចំទីនោះឲ្យមានរបៀបរៀបរយបាន។…

ប្រជាពលករឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនជូនអាជ្ញាធរកម្ពុជា

ប្រជាពលករឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនជូនអាជ្ញាធរកម្ពុជា សៀមរាប = ប្រជាពលរដ្ឋខេត្តសៀមរាបដែលបានឆ្លងដែនខុសច្បាប់ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនប្រទេសថៃ ចាប់បញ្ជូនឲ្យសមត្ថកិច្ចអាជ្ញាធរកម្ពុជានៅប្រចាំច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃដដែលនេះដែរលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាគណៈកម្មការទទួលប្រជាពលករមកពីក្រៅប្រទេស ដឹកនាំប្រតិភូទៅទទួលយកបងប្អូនទាំង២២នាក់ វិលត្រឡប់មកកាន់ខេត្តសៀមរាប ក្នុងនោះក៏មានវត្តមានរបស់លោកអភិបាលស្រុកអូរជ្រៅចូលរួមផងដែរ ។ តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ច និង ក្រុមការងារទទួលពលករ ប្រចាំច្រកអូរបីជាន់បានឲ្យដឹងថា ប្រជាពលករ ទាំង២២នាក់ មានស្រី១០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់…

ហេតុតែខ្លួនក្របុរសវ័យចំណាស់ម្នាក់ទៅដាក់អន្ទាក់សត្វជាន់មីនស្គរ ដាច់ជើងទាំង២របួសធ្ងន់

ហេតុ តែក្រ បុរសវ័យចំណាស់ម្នាក់ទៅដាក់អន្ទាក់សត្វជាន់មីនស្គរ ដាច់ជើងទាំង២របួសធ្ងន់ ខេត្តបន្ទាយមានជ័យ គួរឲ្យសង្វេគណាស់បុរសវ័យចំណាស់ម្នាក់ហេតុតែក្រទៅដាក់អន្ទាក់សត្វស្រាប់តែជាន់មីនបន្សល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យដាច់ជើងទាំង២របួសធ្ងន់នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃ លេខ៤៨ ស្ថិតភូមិទំនប់ដាច់.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដ បន្តាយមានជ័យ ។ លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះញ៉ែម សឹម ភេទប្រុសអាយុ៦៤ឆ្នាំ នៅភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដើដាក់អន្ទាក់សត្វ នៅកន្លែងកើតហេតុពុំបានមើលនិងចាប់អារម្មណ៍ថាកន្លែងនោះមានមីនស្រាប់តែដើរជាន់មីនស្គរប្រភេទអាកា៥៨…

ពាក់ព័ន្ធនិងកិច្ចប្រជុំស្តីពីបញ្ហាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ពាក់ព័ន្ធនិងកិច្ចប្រជុំស្តីពីបញ្ហាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹក ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ ច្រកទ្វាព្រំដែនត្រូវបានបិទដ៍ដែល បន្ទាយមានជ័យ : ព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ ឯកឧត្តម វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ។ របៀបវារៈនៃកិច្ចប្រជុំមាន: ១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា…

ប្រជាការពារសហគមន៍បឹងពាំរាំងស្នើឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យមើលសំណុំរឿងអយុត្តិធម៌នៅបឹងពារាំងនេះផង

ប្រជាការពារសហគមន៍បឹងពាំរាំងស្នើឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យមើលសំណុំរឿងអយុត្តិធម៌នៅបឹងពារាំងនេះផង សៀមរាប= ប្រជាការពារសហគមន៍បឹងពាំរាំងបន្ទាប់ពីចាញក្ដីលោកស៊ីម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបកាលពីថ្មីៗនេះ ដោយតុលាការសំរេចអោយបង់ជំងឺចិត្តចំនួន៣០លានរៀលនិងអោយជាប់ទោស២ឆ្នាំ តែត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមនេះទេដោយលើកឡើងថាគឺជារឿងអយុត្តិធម៌រៀងៗខ្លួន ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប មានបងប្អូនប្រជាសហគមន៍បឹងពារាំងជាច្រើននាក់បានមកប្រមូលផ្តុំគ្នា ដើម្បីស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាបនិងថ្នាក់ដឹកនាំក្រសួង ជួយពិនិត្យមើលសំណុំរឿងនៅបឹងពារាំងឡើងវិញផង។ លោកអ៊ុន ភារ៉ា ប្រជាការពារសហគមន៍បឹងពារាំងបានឲ្យដឹងថាពួកគាត់ស្ម័គ្រចិត្តមកធ្វើការនៅបឹងពារាំងនេះគឺគ្មានប្រាក់ខែទេគឺចោលប្រពន្ធកូន លះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីការពារ រក្សាសុវត្ថិភាពជូនភ្ញៀវ និងការពារបទល្មើសក្នុងតំបន់អភិរក្សបឹងពារាំងធ្វើយ៉ាងណាឲ្យសហគមន៍ដែលជាស្រុកកំណើតរបស់ខ្លួនមានការរីកចម្រើន! ផ្ទុយទៅវិញបែរជាមិនបានទទួលការគាំទ្រនិងការលើកទឹកចិត្តនោះទេធ្វើអោយពួកយើងមានសតិអារម្មណ៍ធ្លាក់ចុះបាត់បង់ជំនឿលើថ្នាក់ដឹកនាំ អាចឈានដល់ការបោះបង់ចោលការការពារធនធានធម្មជាតិទៀតផង និងប្រឈមមុខនិងទោស ជាពិសេសកំពុងប្រឈមនិងជីវភាពខ្វះខាតរាល់ថ្ងៃទៀតផងព្រោះប្រជាការពារសុទ្ធតែជាកម្មករសំណង ។ លោកបន្តថារឿងលោកស៊ីម ឈីវឈានពិសិដ្ឋ…