Month: November 2020

ផ្ទុះសេខ្សែភ្លើងឆេះផ្ទះ១ខ្នងធំក្លាយជាផេះក្នុងរយះពេលតែមួយពព្រិចភ្នែក

កំពង់ធំ: ពាក្យចាស់លោកពោលថា ស្លាប់បាកុំឲ្យស្លាប់មេលិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ ព្រោះថាបើភ្លើងឆេះគ្មានសល់អ្វីទេសូម្បីតែសំបុកមាន់ក៏មិនលើកលែងដែរជាក់ស្តើងនៅថ្ងៃច័ន្ទ១៥កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ ២០២០វេលាម៉ោង០៩និង៣០នាទីព្រឹកនៅចំណុចភូមិ ថ្នល់ជាតិ ឃុំបារាយណ៍មានករណីអគ្គីភ័យឆេះផ្ទះទំហំ ៦x១២ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារបស់ម្ចាស់ឈ្មោះរៀម ចាន់វាសនា អាយុ៣៨ឆ្នាំនិងប្រពន្ធឈ្មោះជា បូលិកា អាយុ៣២ឆ្នាំ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន: ១/ឆេះផ្ទះទាំងស្រុង ២/ឆេះប្រាក់ដុល្លា១៥០០$និងប្រាក់រៀលចំនួន៨.០០០.០០០រៀល ៣/ខ្សែរក ០១ខ្សែ និងក្រវិល០១គូគិតជាប្រាក់ស្មើនិង៩៥០$ ៤/ឆេះសម្ភារ:ប្រើប្រាស់លើផ្ទះទាំងស្រុង។ មូលហេតុ: សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ រថយន្តអគ្គិភ័យចេញអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍០១គ្រឿង ស្រុកសន្ទុក ០១គ្រឿងនិងរថយន្តនគរបាលខេត្ត០២គ្រឿង ប្រើប្រាស់ទឹកចំនួន១៦ម៉ែត្រគូប។ ជនរងគ្រោះបានលើកដៃសំពះអំពាវនាវទៅដល់សប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមេត្តាជួយដល់ពូកគាត់ផង…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

(សៀមរាប):នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ អាមេរិក និងថវិកា ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ ចាំបាច់ ក្នុងការរៀបចំ…

សមត្ថកិច្ចចុះបង្រ្កាបបនល្បែងមាន់ជល់ និងបៀរ២ករណី នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងប៉ុស្កិ៍នគរបាលរដ្ឋបាល សហការគ្នាចុះបង្រ្កាបបង្រ្កាបល្បែងសុីសងជល់មាន់ភ្នាល់លុយ និងបៀរ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីបង្រ្កាបល្បែងសុីសងខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ប៊ិន សៀម ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ…

បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពុងដំណើរការយ៉ាងគគ្រឹកគគ្រែង

ខេត្តពោធិ៍សាត់÷ អីយ៉ាស្ងាត់ៗទើបឡើងមុខតំណែងថ្មីមិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោក ប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជា ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ។ មួយរយៈពេលកន្លងមកនេះមិនថារដូវប្រាំងឬរដូវវស្សានោះឡើយបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ដែលស្ថិតក្នុង ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវ៉ាញខេត្តពោធិ៍សាត់បានកើនឡើងរីកដូចផ្សិតមានក្រុមឈ្មួញដាក់ម៉ាសុីនជាច្រើនគ្រឿងលាន់រំពងព្រៃអា កាប់ ផ្តួលរលំ បំភ្លេចបំផ្លាញធនធានធម្មជាតិយ៉ាងអាណាធិបតេយ្យ នៅលើទឹកដីក្នុងស្រុកភ្នំក្រវ៉ាញមួយនេះ រីឯ អ្នកទៅបង្ក្រាបគ្មាននោះទេ មានតែអ្នកទៅ ដើរប្រមូលលុយពុករលួយ ទៅវិញ ជាពិសេសយកជូនលោក ប៉ាន់មរកតជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលអង្គុយរង់ចាំទទួលប្រយោជន៍ពីកូនចៅរបស់ខ្លួនដោយមិនខ្វល់ពីរកាតព្វកិច្ចនោះឡើយ ដោយមានការខ្សិបតៗគ្នាថាលោកមានខ្សែរយៈខ្នងធំនៅពីក្រោយខ្នងទើបលោកហ៊ានគគ្លើនផ្គើន និង បទបញ្ជារប្រមុខថ្នាក់ដឹកនាំ…

នាយបុស្តិ៍នគរបាលអន្តប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួក ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ

បន្ទាយមានជ័យ៖ សម័យCovit 19 ត្រូវប៉ាន់នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំរិតទារលុយពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងឈ្មួញដឹកទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានដឹកចេញចូលទៅមក ។ បើតាមប្រភពពីមន្រ្តីពាក់ព័ន្ធ នៅច្រកទ្វារអន្តរជាតិបានឲ្រដឹងថា មួយរយ:Covit19នេះ គ្រប់ទឹកតែម្តងហើយ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយបុស្តិ៍នគរបាលអន្តប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួក ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងខ្លាជាងមុនហើយ ពួកគេបានប្រើឈ្មោះ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាកយដ្ឋានអន្តោប្រវេសន៍ មកបិតបាំងយ៉ាងរលួន ។ បើតាមមេឈ្មួញដែលបានដឹកទំនិញតាមច្រកទ្វារបានប្រាប់អោយដឹងថា ចាប់តាំងពីបិទព្រំដែនមក ដោយសាតែផ្ទុះជំងឺកូវីត១៩នោះ…

បាតយូរហើយ!លេចឈ្មោះឈ្មួញឈើ ឈ្មោះភ័ក្រនឹងឈ្មោះយូធ្វើសកម្មភាពដឹកឈើប្រណិតទៀតហើយ

ព្រះវិហារ= បែកធ្លាយឈ្មួញឈើពីរនាក់ឈ្មោះភ័ក្រនឹងឈ្មោះយូ បានអះអាងថាខ្លួនបានបង់លុយជូនសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់អស់ហើយទើបគ្មានអ្នកណាហ៊ានបង្ក្រាបនឹងចាប់ពួកគេទៀតទេ រហូតមានសមត្ថកិច្ចខ្លះមើលផ្លូវអោយឈ្មួញថែមទៀត។ ជាក់ស្ដែងថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០សកម្មភាពដឹកបទល្មើសព្រៃឈើយ៉ាងអាណាធិបតេយ្យចេញពីទឹកដីខេត្តព្រះវិហារ ចូលមកលើទឹកដីខេត្តកំពង់ធំ តើលោកនាយសង្កាត់និង លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុម ស៊ីវុត្ថា មានបានដឹងព័ត៌មាននេះដែរឬទេ? បានជាឈ្មួញអាចដឹកជញ្ជូនឈើរលូនដល់ទឹកដីខេត្តកំពង់ធំ ។ តាមប្រភពបានអោយដឹងថា ការដឹកឈើចេញពីស្រុកសង្គមថ្មីឆ្លងកាត់ទួលចាក់ក្រញ៉ាញ់បានធ្វើសកម្មភាពយ៉ាងរលូនរាងរាល់យប់ មិនទាន់ឃើញមានសមត្ថកិច្ច ឬមន្រ្ដីជំនាញណាចុះបង្រ្កាប់នោះទេ សូមអោយលោក នួនសុខ ខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នឹងលោក ប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មេត្តាដាក់ចិត្តបង្ក្រាបមេឈ្មួញដឹកឈើប្រណិតដែលមានឈ្មោះភ័ក្រ្គ នឹងឈ្មោះយូ នេះផង…

ក្រសួងការពារជាតិ ព្យួរ មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក សេសា ន ខេត្តស្ទឹងត្រែង ដោយសារតែ…

… ភ្នំពេញៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក សេសា ន ខេត្តស្ទឹងត្រែង ត្រូវបាន អគ្គមេបញ្ជាការ នៃ កងយោធពល ខេមរភូមិន្ទ បានសម្រេច ព្យួរ មុខតំណែង ដើម្បី ទុកឱ្យ សមត្ថកិច្ច តុលាការ ចាត់វិធានការ តាម នីតិវិធី ច្បាប់ ក្រោយពី មន្ត្រី រូបនេះ បាន បង្កជម្លោះ ជាមួយ…

លួចគេបានគ្រាន់ពេលគេតាមទាន់ក្រែល !សមត្ថកិច្ចឃាតខ្លួនចោរស្ទើរភ្លើងម្នាក់បន្ទាប់ពីលួចថងប្រាក់គេបានសម្រេច

សៀមរាប៖ សមត្ថកិច្ចឃាតខ្លួនស្ត្រីម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចថង់ប្រាក់អ្នកលក់ចាប់ហួយអស់ប្រមាណជិត២លានរៀលរួចគេចខ្លួនតែត្រូវម្ចាស់តូបដេញតាមឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍សង្កាត់ទឹកវិល ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ស្ថិតក្នុងផ្សាទឹកវិល ក្នុងភូមិ ប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រង/ខេត្តសៀមរាប ។ លោកវរសេនីយ៍ទោ នួន ស័ក្កចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការព្រហ្មទណ្ឌ និងលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទើបកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី ភេទ ស្រី ៣៥…

លោក អុិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាប និងធ្វើការណែនាំប្រជានេសាទ កុំឲ្យប្រព្រឹត្តបទល្មើសនេសាទ

កំពង់ឆ្នាំង៖ដើម្បីថែរក្សានិរន្តរភាព និងពូជមច្ឆាជាតិ ឲ្យបានគង់វង្ស ខណៈសង្កេតឃើញថាត្រីល្អិតជាច្រើនតោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមអ្នកនេសាទដាក់ដាយកាត់ព្រែក ប្រើឧបករណ៍សាច់អួនក្រឡាញឹកស្បៃមុង និងរបាំងណរ៉ាវមានប្រវែងលើសច្បាប់ កំណត់ ជាច្រើន ក្នុងភូមិសាស្ត្រព្រែកយួន ស្ថិតឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោក អុិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទទាំងនោះ និងធ្វើការណែនាំប្រជានេសាទ កុំដាក់សាច់អួនក្រឡាញឹក ស្បៃមុង និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ត្រីល្អិតៗដែលអាចនឹងប្រឈមដាច់ពូជមិនខាន ។ ក្នុងឱកាសនោះផងដែរ…