Month: August 2024

មន្ត្រីពុករលួយអសកម្មបណ្ដែបណ្ដោយឲ្យមានបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ

ខេត្តសៀមរាប= កូនមច្ឆាជាតិកំពុងរងការបំផ្លិចបំផ្លាញក្នុងរដូវបិទនេសាទយ៉ាងរង្គាលដោយសារមន្ត្រីជំនាញអសកម្មជាអ្នកបើកដៃធ្វើឲ្យក្រុមអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់ស្បៃមុងក្រឡាញឹកដាក់ចាប់យកកូនពូជត្រីទាំងតូចទាំងធំឲ្យវិនាសវិនាសហិនហោចគ្មានសែសសល់ឡើយ។ ជាក់ស្ដែងបទល្មើសស្បៃមុងក្រឡាញ់ញឹកច្រើនស្អេកស្កះរាប់មិនអស់ ចាប់ពីប្រឡាយឃ្លាំង រហូតមកដល់ចំការទាល់ក្នុងភូមិឃ្លាំង ឃុំឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបមិនដែលឃើញមន្ត្រីជំនាញចុះបង្ក្រាបម្ដងណាឡើយ។យោងតាមប្រភពច្បាស់ការបានឲ្យដឹងថាកូនត្រីរាប់សិបតោនក្នុងមួយថ្ងៃៗត្រូវបានដឹកចេញតាមទូកយកទៅលក់ចែកចាយធ្វើជាចំណីត្រីនិងយកធ្វើជាជី ? តើមន្ត្រីជំនាញមានឆន្ទៈបង្ក្រាបមានឧត្តមគតិស្នេហាជាតិគិតពីប្រយោជន៍ពលរដ្ឋនិងសង្គមជាតិដែរឬទេ ?បានជាបណ្ដែបណ្ដោយឲ្យក្រុមអ្នកនេសាទដាក់បទល្មើសនេសាទយ៉ាងរលូនមិនខ្វល់ពីការបាត់បង់ពូជត្រីយ៉ាងសន្ធឹកសន្ធាប់ក្នុងរដូវបិទនេសាទបែបនេះ?។ពាក់ព័ន្ធនឹងបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះអង្គភាពសារព័ត៌មានរិទ្ធីដាវដែកមិនបានទំនាក់ទំនងទៅមន្ត្រីជំនាញដែលគ្រប់គ្រងនៅតំបន់នោះឡើយដូច្នេះសូមមន្ត្រីជំនាញដែលមានមុខការ មុខងារ តួនាទីសូមឱ្យមានឆន្ទៈចុះបង្ក្រាបទល្មើសទាំងនេះឲ្យអស់ផង។ព័ត៌មានបឋម សហការីឆ្នើម

លោក ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញចុះជួបប្រជាកសិកម្មក្នុងសហគមន៍តាសីសាមគ្គី

ខេត្តបាត់ដំបង=ឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃ១២រោច ខែស្រាពណ៍ ឆ្នាំរោង ព ស ២៥៦៨ ត្រូវនឹងថ្ងៃសៅរ៍ ទី ៣១ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចជួបសំណេះសំណាលជាមួយប្រជាសហគមន៍និងត្រួតពិនិត្យពីភាពចម្រើន ទៅលើដំណាំបន្លែបង្ការដាំដុះដោយគ្មានសារជាតិគីមី (បន្លែសុវត្ថិភាព)ក្នុងសហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បម្រើផលប្រយោជន៍តម្រូវការក្នុងមូលដ្ឋាននិងក្នុងស្រុក។ ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោកមេឃុំ មេភូមិ មេប៉ុស្តិ៍ បងប្អូនក្នុងសហគមន៍ប្រមាណ ៣១នាក់ដែលសុទ្ធសឹងជាប្រជាសហគមន៍បន្លែសុវត្ថិភាព។ឯកឧត្តមក៏បានមានប្រសាសន៍ផ្ដាំផ្ញើនិងជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍បន្ដដាំដុះបង្កបង្កើនផលតទៅទៀតដើម្បីទ្រទ្រង់នូវតម្រូវការបន្លែគ្មានសន្តិភាពគីមីនៅក្នុងស្រុក ឱ្យកាន់តែរីកចម្រើនតទៅទៀត។

ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញចូលរួម ដាំដើមឈើ នៅខេត្តសៀមរាប

ខេត្តសៀមរាប=ដើមឈើ ឥន្ធនេល ចំនួន ១ពាន់៦០០ដើម ត្រូវបានធ្វើការដាំអមសង្ខាងដងវិថី តេជោ សន្តិភាព (ផ្លូវវាងក្រុង) ស្ថិតក្នុងភូមិសាស្ត្រ៤សង្កាត់ មាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ .សង្កាត់ស្រង៉ែ និង សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ដើមី្បលើកកម្ពស់បរិស្ថាន សោភណ្ឌភាពដងវិថីក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប កាលចុងសប្តាហ៍ព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹលុយទ្ធសភា និងលោកជំទាវ ឯកឧត្តម…

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប

ខេត្តសៀមរាប=លោក ឌី រ៉ាដូ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលរងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និង លោក ហែន ពុទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួស ឯកឧត្តម លី សំរិទ្ធ ដែលបានទទួលភារកិច្ចថ្មីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ។ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤…

អាជ្ញាធរជាតិអប្សរារៀបចំកម្រាលផ្លូវដើរ សម្រាប់ភ្ញៀវទេសចរដើរទស្សនានិងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប= ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរសម្រាប់ភ្ញៀវទេសចរដើរទស្សនានិងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរ ។ គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។ កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឲ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់បន្ថយការនាំយកកំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។…

ចិនបើកល្បែងស៊ីសងខុសច្បាប់ខ្មែរអ្នកកាងបទល្មើស

ភ្នំពេញ= ជនជាតិចិនអ្នកបើកបនល្បែង ខ្មែរអ្នកកាង ទីតាំងបង្កប់ល្បែងស៊ីសងសម្បូរទៅដោយ ជនជាតិចិនចូលលេងកម្សាន្ត មិនញញឹតសមត្ថកិច្ចទាល់តែសោះ ដែលស្ថិតជ្រកក្រោមផ្លាកយីហោ (មជ្ឈមណ្ឌល សម័យទំនើប)និង( ក្លឹបស្នូកឃ័រធានស៊ី)។ ប្រភពព័ត៌មាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤បានអោយដឹងថាទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( នៅខាងក្នុងផ្សារចិន )ដែលសម្បូរជនជាតិចិនខ្មែរចូលលេងកម្សាន្តយ៉ាងរំភើយ មិនញញឹតដល់សមត្ថកិច្ចទាល់តែសោះ ដោយផ្សារមានអ្នកកាងនៅពីក្រោយ។បងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ គាត់មានក្ដីបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារូបគាត់ផ្ទាល់! ពលរដ្ឋគាត់បានលើកឡើងថាដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ឋានជាច្រើន អាចជាដើមហេតុដែលឲ្យមានចោរកម្ម លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារផងដែរ។…

សត្វព្រៃជាច្រើនប្រភេទត្រូវបានគេដាក់លក់យ៉ាងអាណាធិបតេយ្យគ្មានសមត្ថកិច្ចជំនាញចុះបង្ក្រាប

ខេត្តឧត្ដរមានជ័យ៖ ទីតាំងលក់សាច់សត្វព្រៃខុសច្បាប់ជាច្រើនកន្លែងនៅផ្សារស្ពានអូរជីក អាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកអន្លង់វែង អត់បើកភ្នែកមើលធ្វើការបង្ក្រាបទាល់តែសោះ។ ជាក់ស្ដែងនៅថ្ងៃសៅរ៍ ទី17 ខែសីហា ឆ្នាំ2024 សារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះផ្ទាល់ បានឃើញកន្លែងទីតាំងលក់សាច់សត្វព្រៃជាច្រើនកន្លែង ដោយឃើញមានដាក់លក់សត្វព្រៃជាច្រើនប្រភេទដូចជា សត្វឈ្លូស អណ្ដើក ក្ដាន់ញ៉ែង សំពោច ពពូល ត្រកួត ជ្រូកព្រៃ និងសាច់សត្វផ្សេងៗជាច្រើនទៀត។ សូមបញ្ជាក់ផងដែរថា ទីតាំងជួញដូរលក់សាច់សត្វព្រៃគ្រប់ប្រភេទជាច្រើនកន្លែងនេះ បានធ្វើសារាចរណ៍ដាក់លក់ជារៀងរាល់ថ្ងៃ រាប់ខែរាប់ឆ្នាំកន្លងមកហើយ ពុំដែលឃើញមាន អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកអន្លង់វែង ចុះធ្វើការទប់ស្កាត់បង្ក្រាបសោះឡើយ បណ្ដោយឲ្យពួកឈ្មួញទុច្ចរិតរកស៊ីជួញដូរយ៉ាងអនាធិបតេយ្យ បំផ្លិចបំផ្លាញសត្វព្រៃដែលនៅសេសសល់បន្តិចបន្តួចស្ទើរតែរលាយផុតពូជអស់ទៅហើយ។ ប្រជាពលរដ្ឋនិងមហាជនជាច្រើនបានសំណូមពរ…

ឈ្មួញឈើដុះស្លែប្រចាំស្រុកបារាយណ៍ដឹកឈើយ៉ាងរលូនសង្ស័យមន្ត្រីគ្រាប់ល្ពៅជាអ្នកបើកដៃ

ខេត្តកំពង់ធំ= ឈ្មួញឈើដុះស្លែរប្រចាំស្រុកបារាយណ៍ ១ក្រុមល្បីខាងបំផ្លាញនិងដឹកជញ្ជូនឈើមូលស្រស់ ខួបប្រាំងខួបវស្សារហូតរលាយហិនហោចព្រៃ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់មុខ សង្កាត់រដ្ឋបាលព្រៃឈើក្រយា និងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម យ៉ាងរលូនមិនរំខានដល់មន្ត្រីជំនាញទាំងនោះឡើយ។ យោងតាមប្រភពច្បាស់ការពីភ្នាក់ងារជំនាញបានបញ្ជាក់ថាបច្ចុប្បន្នលោក ជឿនដែលមានលំនៅឋាននៅ ភូមិទួក ភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានគេសង្កេតឃើញដឹកឈើមូលស្រស់ចេញពី តំបន់ត្បែង ពោរោង ប្រេន ដឹកឆ្លងកាត់ ស្នាក់ការ អូរតាព្រំ ស្នាក់ការ 44 សង្កាត់ក្រយាដងក្តារ មកទម្លាក់នៅក្នុងភូមិ ទួក រួចលក់ចែកចាយបន្តដោយមានរថយន្តកែច្នៃពីរគ្រឿងសម្រាប់ដឹកឈើប្រឡៅមូលមុខកាត់២០, ១២ ,៤ម៉ែត្រ ២ម៉ែត្រ២តឹក…

វិថីទាំង៣៨ខ្សែក្នុងសៀមរាប និងក្លាយជារុក្ខវិថីបរិស្ថានបៃតង

ខេត្តសៀមរាប÷ ដើមឈើប្រភេទក្ងោក ចំនួន៥០០ដើម ត្រូវបានដាំតាមដងវិថី ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ និង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីសមាគមសហគ្រិនស្ត្រីកម្ពុជា និង ក្លឹបធនធានមនុស្សខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំយុវជន ចៅសង្កាត់ទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជនរួមគ្នាដាំនៅ តាមដងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដើម្បីជាការជម្រុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងទាំងមូល ក្រោមការដឹកនាំដាំដោយលោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅចុងសប្តាហ៍ថ្ងៃទី០៩និងទី១០ខែសីហា…