អភិបាលខេត្តសៀមរាប ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត និងជូនថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តសៀមរាប=នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្ដីកិច្ចសន្យា និងហាត់ការ ក្នុងទីចាត់ការ អង្គភាពទាំង៦ នៃសាលាខេត្តសៀមរាប និងកម្មករ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។ ពិធីនេះបានប្រព្រឹត្ដនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត…