Month: June 2025

វត្តដំណាក់បានរៀបចំបំបួសកុលបុត្រចំនួន៣៦រូបជាភិក្ខុភាវៈតាមទំនៀមរបស់វត្ត

ខេត្តសៀមរាប÷វត្តដំណាក់ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំបំបួសកុសលបុត្រចំនួន៣៦ ភិក្ខុភាវៈ តាមទំនៀមរបស់វត្ត ដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ ឆ្នាំជាប់ៗគ្នាមកហើយ។ ដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យបានស្ថិតស្ថេរចិរកាលទៅមុខ និង ដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។ ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប បានមានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្តាយជាអ្នមានគុណរបស់ខ្លួន ដោយបានបង្កើតពុំនោលទុកមកថា…

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា

ខេត្តសៀមរាប÷ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និង សម្ពោធអគារទីស្នាក់ការសមាគមអតីតអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបនៅក្នុងពិធីអបអរសាទរខួបលើកទី១៨ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០២៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៥នេះ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង និង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍…

រដ្ឋបាលខេត្តកំពង់ធំអភិវឌ្ឍន៍ដីចំណុចតោ៨ជាកន្លែងទេសចរណ៍

ខេត្តកំពង់ធំ÷ពលរដ្ឋងឿងឆ្ងល់ថាដីសត្តឃាតដ្ឋានក្រុងស្ទឹងសែនជាដីរបស់រដ្ឋចុះហេតុអី្វបានជាមានគេចាក់ដីនិងឈូសឆាយបង្រាប បានយ៉ាងរលូនមិនឃើញមានអាជ្ញាធរឬសមត្ថកិច្ចចុះហាមឃាត់!តើដីនេះត្រូវបានគេលក់ឬដោះដូរឬក៏គេជួលឲ្យទៅអ្នកណា ទើបមិនមានសេចក្តីប្រកាសជូនដំណឹងចេញពីរដ្ឋបាលក្រុងស្ទឹងសែនឬរដ្ឋបាលខេត្តកំពង់ធំ ដល់សាធារណជនឱ្យបានដឹង ហេតុអ្វីបានជាធ្វើអ្វីស្ងាត់ៗដូច្នោះ ?។ តាមប្រភពព័ត៌មាននិងយោងតាមឯកសារមួយចំនួនបានបញ្ជាក់ថាដីសត្តឃាតដ្ឋាននេះមានរឿងចម្រុងចម្រាស់យូរឆ្នាំមកហើយដោយមានការប្ដឹងផ្ដល់ឡើងតុលាការឧទ្ធរណ៍និងតុលាការកំពូលទៀតផង !ចុងក្រោយបានសម្រេចអនុវត្តតាមតុលាការកំពូលក្លាយជាដីរបស់រដ្ឋដោយឲ្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងសារពើព័ន្ធរបស់រដ្ឋ និងមន្ទីរកសិកម្មជាអ្នកមើលសំណើរសំណង់ ដែលត្រូវបានឈូសឆាយប៉ះពាល់លើដីសត្តឃាតដ្ឋាននេះ។ ពាក់ព័ន្ធនឹងការងារឆ្ងល់របស់ពលរដ្ឋអង្គភាពសារព័ត៌មានរិទ្ធីដាវដែកបានសុំសម្ភាសន៍ទៅលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកបានឆ្លើយតបថាដីនេះមន្ទីរកសិកម្មពុំមានសិទ្ធិលក់ដូរនោះឡើយ។ជុំវិញការបកស្រាយខាងលើយើងក៏បានសម្ភាសន៍ទៅលោក ស៊ូចន្ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំលោកបានឆ្លើយតបថាលោកមិនសូវដឹងច្បាស់លាស់ទេ តែលោកដឹងខ្លះៗថាដីនោះត្រូវបានខេត្តជាអ្នកឱ្យរួសរើបន្ទប់ទឹកនិងបង្គន់អនាម័យចេញពីសួនតោប្រាំបីមកដាក់កន្លែងថ្មីនិងធ្វើការ៉ាសសាំង ប៉ុន្តែផលប៉ះពាល់លើដីរដ្ឋរបស់មន្ទីរកសិកម្មលោកមិនបានដឹងទេ ដឹងថាដីដែលកំពុងឈូសឆាយពង្រាបនោះគឺដីដោះស្រាយផលប៉ះពាល់រួចហើយ។ ជុំវិញការងារឆ្ងល់និងមានមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋថាមានការលក់ឬដោះដូរដីរបស់រដ្ឋនោះ ត្រូវបានឯកឧត្តម នួនផារ័ត្នអភិបាលខេត្តកំពង់ធំ លោកមានប្រសាសន៍ឆ្លើយតបថា លោកបានណែនាំទៅមន្ទីរកសិកម្មខេត្តកំពង់ធំឲ្យមានការជួលដីទៅឲ្យឧកញ៉ាដើម្បីធ្វើការ៉ាស់សាំង និងរួសរើបន្ទប់ទឹកនិងបង្គន់អនាម័យមកដាក់កន្លែងផ្សេងឲ្យឆ្ងាយពីសួនតោប្រាំបីរ ហើយបង្កើតជាចំណតរថយន្តផងនិងចំណតសាករថយន្តអគ្គិសនីផងព្រមទាំងកែលម្អសួនឲ្យមានសោភ័ណ្ឌភាពនិងសេដ្ឋកិច្ចខេត្តព្រមទាំងអោយមានការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ។

ពលរដ្ឋសំដែងការព្រួយបារម្ភចំពោះការបរបាញ់សត្វព្រៃដែលនឹងវិនាសហិនហោចដោយសារមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញ

ខេត្តឧត្តរមានជ័យ÷ សាច់សត្វឬសត្វព្រៃជាច្រើនប្រភេទត្រូវបានគេប្រទះឃើញអាជីវករដាក់លក់នៅក្នុងផ្សារ ស្ពានអូរជីក មានទាំងសត្វរស់និងសាច់សត្វជាច្រើនដាក់លក់ដង្ហែតាមផ្លូវផ្សារស្ពានអូរជីកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមការរៀបរាប់ពីពួកអាជីវករលើកឡើងថា អ្នកលក់សត្វព្រៃទាំងនេះបានលក់ច្រើនឆ្នាំមកហើយ មិនដែលឃើញមន្ត្រីជំនាញ សមត្ថកិច្ច ឬមន្ត្រីបរិស្ថានចុះមកណែនាំ ចាប់ឬបង្ក្រាបឬមានចំណាត់ការម្ដងណាឡើយទើបក្រុមអ្នកលក់សត្វព្រៃទាំងនេះនៅតែលក់សាច់សត្វជាហូរហែរសឹងតែរៀងរាល់ថ្ងៃ ឯអ្នកបរបាញ់សត្វព្រៃនៅតែបន្តបាញ់សត្វព្រៃយកមកលក់ដោយមិនខ្លាចបាត់បង់ពូជសត្វព្រៃនោះឡើយ។ ពលរដ្ឋលើកឡើងថាហេតុអ្វីបានជាអភិបាលខេត្តមិនមានចំណាត់ការតឹងរឹងចេញបញ្ជាឲ្យមន្ត្រីក្រោមឱវាទដែលគ្រប់គ្រងនិងថែរក្សាសត្វព្រៃទាំងនោះឱ្យខានតែបាន !ឬមួយមិនមានព័ត៌មានទាំងនេះរាយការណ៍ទៅលោកអភិបាលខេត្ត? បើសិនជាមានបទបញ្ជាពីអភិបាលខេត្តម្ល៉េះមន្ត្រីក្រមឱវាទទាំងនោះនិងរារាំងមិនឲ្យមានការបរបាញ់សត្វព្រៃក្នុងដែនគ្រប់គ្រងរបស់ខ្លួនបានហើយ។ តែនេះមិនមានចំណាត់ការអ្វីទាំងអស់ធ្វើឲ្យពលរដ្ឋចង់រិះគន់លើមន្ត្រីគ្រាប់ល្ពៅមួយចំនួនគ្មានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសបាញ់សត្វខុសច្បាប់នោះឡើយគឺមានតែអ្នកចាំទទួលលាសក្ការៈបានផលលាភពីសត្វព្រៃទើបបានមិនបង្ក្រាប។ ពលរដ្ឋសម្ដែងការព្រួយបារម្ភនិងសំណូមពរសុំឲ្យ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចេញបទបញ្ជាឲ្យបានតឹងរឹងនិងមានចំណាត់ការចំពោះមន្ដ្រីជំនាញក្រោមឱវាទ ណាដែលអសកម្មក្នុងការបង្ក្រាបបទល្មើសឃុបឃិតឱ្យមានការបរបាញ់សត្វព្រៃនិងមានគំនិតឃុបឃិតជាមួយក្រុមបំផ្លិចបំផ្លាញសត្វព្រៃដើម្បីលាភសក្ការៈដែលជាមូលហេតុធ្វើឲ្យវិនាសសត្វព្រៃ ទាំងនោះផងទាន៕

ព្រះមន្ត្រីសង្ឃខេត្តនិង ក្រុងស្រុក ធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប÷ ដោយបានការព្រមព្រៀងពីព្រះមេគណខេត្តសៀមរាប និង ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុកព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំង៧ក្នុងក្រុងសៀមរាបបានប្រគេនព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តជាអ្នកទទួលផ្តួចផ្តើមនិងបានរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌នារសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥នេះនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។ ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថាវត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឲ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវ…

កម្លាំងសមត្ថកិច្ចចំរុះ ជលផលចុះបង្ក្រាបបទល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ

ខេត្តសៀមរាប÷ ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបដោយមានកម្លាំងសរុប ១៤នាក់ មធ្យោបាយធ្វើដំណើកាណូត ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យបង្ក្រាបបទ ល្មើសជលផលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ០២ករណី ក្នុងដែននេសាទសហគមន៍មាត់ខ្លា និងស្ទឹងជ្រៅ ត្រង់ចំណុចកោះ មេម៉ាយ៥ កំពីងផ្គាំ និង៨មុំ !ក្រុមការងារបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលលបរ៉ាវចំនួន ៨គ្រឿង, របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ, បង្គោលចម្រឹងចំនួន…

សហភាពសហព័ន្វយុវជនកម្ពុជាបានរៀបចំបើកកិច្ចប្រជុំគណ:កម្មាធិការកណ្តាលក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ខេត្តសៀមរាប÷ នៅចុងសប្តាហ៍ ព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។ ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាអាជ្ញាធរជាតិអប្សរាបន្តសង្រ្គោះប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល១០ឆ្នាំទៀត

ខេត្តសៀមរាប ÷ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជារយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេសបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានីភ័យក៏ដោយ ក៏រយៈពេល១០ឆ្នាំទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរានៅតែបន្តការ ងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក)ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ខែមិថុនាថាការងារជួសជុល ថែទាំ និង អភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។ លោកជំទាវ បញ្ជាក់ទៀតថាតម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ…

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិថាជាចលករជម្រុញដ៏សំខាន់ដល់វិស័យទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិថាជាចលករជម្រុញដ៏សំខាន់ដល់វិស័យទេសចរណ៍និងកំណើនសេដ្ឋកិច្ចការរៀបចំឱ្យមានព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី១១»នេះ គឺពិតជាបានចូលរួមចំណែកផ្សព្វផ្សាយពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាបឱ្យកាន់តែច្រើនកុះករបន្ថែមទៀត។តាមរយៈ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងបន្តប្រារព្ធធ្វើនៅលើទឹកដីអង្គររបស់យើងជារៀងរាល់ឆ្នាំ ព្រោះថាខេត្តសៀមរាបគឺជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ដែលវិស័យនេះគឺជាកត្តាជម្រុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចផ្សេងៗទៀត។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានថ្លែងក្នុងព្រឹត្តិការណ៍«ទិវាយោគៈអន្តរជាតិលើកទី១១»ដែលរៀបចំនៅទីលានជល់ដំរី នាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ការប្រារព្ធទិវា…