Month: July 2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប

ខេត្តកំពង់ធំ ÷លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/.…

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនកម្ពុជា ចំនួន ០៤រូប ដែលបានពលីជីវិតបុព្វហេតុការពារជាតិមាតុភូមិ

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលី ចំនួន ០៤រូប: ទី១. លោកព្រិន្ទបាលឯក ពេជ្រ ង៉ោល នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលលេខ៨ ចំណុះកងពលធំលេខ ៣ ស្រុកសណ្ដាន់ ទី២. អនុសេនីយ៍ត្រី ញាត…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថាសន្តិភាព បានធានាដល់ប្រទេសកម្ពុជាជាគោលដៅដ៏សុវត្ថិភាព និងការអភិវឌ្ឍវិស័យទេសចរណ៍

ខេត្តសៀមរាប÷ មានប្រសាសន៍លើកឡើង នៅកម្មវិធីសម្ពោធសណ្ឋាគារ TUI BLUE Angkor Grace ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន TUI Hotels & Resorts ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ការពង្រីកវត្តមានរបស់ក្រុមហ៊ុន TUI នៅទីនេះក្នុងប្រទេសកម្ពុជា នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ ជាលទ្ធផលនៃកិច្ចពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីដើមខែមីនាកន្លងទៅ…

លោក ហាក់ ម៉ុង ហួត នាំយកអំណោយមនុស្សធម៌ ចុះចែកជូនពលរដ្ឋភៀសសឹក១៣៥គ្រួសារមកតំបន់សុវត្តិភាព ក្នុងស្រុកតាំងគោក

(កំពង់ធំ)៖ លោក ហាក់ ម៉ុង ហួត អភិបាលស្រុកតាំងគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុក នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិប្រយុទ្ធនៅព្រំដែន មកកាន់ទីតាំងសុវត្ថិភាពនៅក្នុងស្រុកតាំងគោកសរុប ១៣៥គ្រួសារ ស្មើនឹង៥០៩នាក់ ស្រី២៨១នាក់ ព្រះសង្ឃ៦អង្គ និងភរិយាកងកម្លាំងជួរមុខ២នាក់ផងដែរ។ នាឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន…

លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងសហការីនាំអំណោយមនុស្សធម៌ជូនគ្រួសារភៀសសឹក

ខេត្តសៀមរាប÷ ព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក បូ ម៉េងទ្រី អភិបាលនៃអភិបាលស្រុកជីក្រែង និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង ព្រមទាំងលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានអមដំណើរ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួប សំណេះសំណាល និងនាំអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជន…

ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយសប្បុរសធម៌របស់សម្តេចធិបតីជូនជនភៀសសឹកពីតំបន់ពួកសៀមឈ្លានពាន

ខេត្តសៀមរាប÷ ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយសប្បុរសធម៌របស់សម្តេចធិបតីជូនជនភៀសសឹកពីតំបន់ពួកសៀមឈ្លានពាន ដែលកំពុងស្នាក់នៅក្នុងស្រុកចំនួនក្រឡាញ់ ស្រីស្នំ និងអង្គរជុំលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារ ដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរុំសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ស្រីស្នំ និងអង្គរជុំ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិតបានសំណេះសំណាល និងបានផ្តល់ស្បៀង អារហារ និង របស់របរប្រើប្រាសចាំបាច់ជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ ,មុង…

រយៈពេល២ថ្ងៃ ប្រជាពលរដ្ឋជាង ៦ពាន់គ្រួសារ ត្រូវបានភៀសសឹកមកស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាបរយៈពេល២ថ្ងៃ ប្រជាពលរដ្ឋជាង ៦ពាន់គ្រួសារ ត្រូវបានភៀសសឹកមកស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប÷បើតាមមន្ត្រីសាលាខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ៦ ៥២៣គ្រួសារ ស្មើនឹង ២៤ ៩៣៣នាក់ ត្រូវបានភៀសសឹកមកស្នាក់នៅតាមទីតាំងសុវត្ថិភាពនានាក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលរៀបចំឡើងដោយអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងស្រុក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ។ស្របពេលជាមួយនឹងស្ថានការប្រទេសជាតិបែបនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា។ ម្យ៉ាងទៀតត្រូវផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងការខ្វះខាតដោយប្រការណាមួយ ហើយប្រសិនជាមានការខ្វះខាតសូមរដ្ឋបាលក្រុងស្រុកស្នើទៅរដ្ឋបាលខេត្ត…

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ខេត្តសៀមរាប÷នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ រស់នៅក្នុងឃុំពពេល ឃុំតាយ៉ែក ឃុំចាន់សរ និងឃុំសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ដសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ភួយ១ សារុង១ និងកន្ទេល១។ ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បាននាំនូវមតិសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា…

រដ្ឋមន្រ្តីព័ត៌មាន ប្តេជ្ញាមិនឲ្យមានព័ត៌មានក្លែងក្លាយដឹកមុខកម្ពុជាដោយត្រូវរួមគ្នាជាមួយប្រទេសក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ខេត្តសៀមរាប÷ កម្ពុជានឹងមិនអាចឲ្យព័ត៌មានក្លែងក្លាយដឹកមុខទេ មានន័យថា កាលណាមានព័ត៌មានក្លែងក្លាយត្រូវតែដាក់ព័ត៌មានពិតបកស្រាយលឿនតាមអ្វីដេលអាចធ្វើទៅបាន។ នេះជាការលើកឡើងដោយ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពេលសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ឯកឧត្តម នេត្រ ភក្រ្តា បានឲ្យដឹងថា តាមរយៈបទពិសោធន៍កន្លងមកឃើញថា មានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជាយុទ្ធនាការច្បាស់លាស់ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះកម្ពុជាក៏សិក្សាទៅលើផ្នែកឯកសារ និងការរៀបចំគិតគូផ្សេងៗរបស់បណ្តាប្រទេសមួយចំនួនផងដែរ តែមិនទាន់មានសកម្មភាពជាក់ស្តែងនៅឡើយទេ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា…