Month: December 2025

ល្បែងស៊ីសងបាញ់អាប៉ោងកំពុងពង្វកស្មារតីពលរដ្ឋឲ្យញៀនល្បែងកាន់តែច្រើនៗ

ខេត្តសៀមរាប÷ ទីតាំងល្បែងស៊ីសងបាញ់អាប៉ោងនៅក្នុងភូមិវាលវែង ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យពលរដ្ឋមានការព្រួយពីសន្ដិសុខ សុវត្ថិភាព។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានទីតាំងល្បែងស៊ីសងបាញ់អាប៉ោងចូលលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបស្មោះឡើយ។ ពលរដ្ឋស្នើសុំឲ្យស្នងការនគរបាលខេត្តសៀមរាបចុះត្រួតពិនិត្យមូលដ្ឋានខាងលើដើម្បីធានាកុំឱ្យមានល្បែងស៊ីសងឲ្យមានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផង។ថតនៅថ្ងៃ សៅរ៏ ទី27 ខែធ្នូ ឆ្នាំ2025៕

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីប្រគល់អំណោយ ដល់រដ្ឋបាលខេត្តសៀមរាប ចែកជូនគ្រួសារភៀសសឹក

គណៈប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមនឹងសប្បុរសជន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប រួមមាន អង្ករ ១០តោន ,ទឹកបរិសុទ្ធ ១ពាន់កេស និង សម្ភារៈប្រើប្រាស់ ចំនួន ១ពាន់ឃីត ដើមី្បចូលរួមឧបត្ថម្ភដល់បងប្អូន គ្រួសារភៀសសឹក ពីសង្គ្រាមឈ្លានពានរបស់ទាហានថៃ ដែលបានជម្លៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមវត្តមាន របស់លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់…

ទឹកភ្នែកប្រជាជនខ្មែររាប់លានដំណក់បានហូរស្រក នៅពេលបានឃើញផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព

ទឹកភ្នែកប្រជាជនខ្មែររាប់លានដំណក់បានហូរស្រក នៅពេលបានឃើញផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដែលកំពុងកើតមានឡើងដោយការឈ្លានពានរបស់យោធាថៃមកលើដែនអធិបេតយ្យកម្ពុជានៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបើកបង្ហាញជាផ្លូវការនូវស្នាដៃកូនខ្មែរ ក្រោមប្រធានបទ “សិល្បៈដើម្បីសន្តិភាព” ដើម្បីបង្ហាញពីការពិត ការឈឺចាប់នៃសង្គ្រាម ក្នុងគោលបំណងផ្តល់សំឡេងដល់ជនស៊ីវិលការគោរពបេតិកភណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការចំពោះចោរឈ្លានពានថៃ។ការគូរគំនូរមួយផ្ទាំងនេះ បានរៀបចំនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ដោយមានលោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឲ្យវិចិត្រករ លោកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន Lakamo សិល្បករ សិស្ស និស្សិត អាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ…

លោកជំទាវ ញ៉ែម មរកត និងសប្បុរសជនចែកអំណោយដល់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកប្រាសាទបាគង

នៅរសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២៥ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រីជា សប្បុរសជនខ្មែរជួយខ្មែរ អមដំណើរដោយលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត រួម អាជ្ញាធរស្រុក មន្ត្រីក្រុមការងារ ឃុំ នាំយកអំណោយសប្បុរសជនចែកជូនដល់គ្រួសារកងទ័ព និង…

អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ផ្តល់អំណោយដល់គ្រួសារភៀសសឹកនៅស្រុកក្រឡាញ់

ខេត្តសៀមរាបគ្រួសារវិរកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក ចំនួន១ពាន់គ្រួសារ ដែលជាគ្រួសារភៀសសឹក ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥នេះ ដែលដឹកនាំដោយឯកឧត្តម រ័ត្ន មុន្នី អគ្គនាយករង តំណាងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត…

គណៈប្រតិភូក្រុមក្រឡាហោមមនុស្សធម៌ ប្រគល់អំណោយដល់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និង លោកជំទាវ ញ៉ែម សាខន , ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី…

កម្ពុជាអំពាវនាវ ឲ្យរដ្ឋភាគីដែលពាក់ព័ន្ធនិងអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤រួមគ្នាតែមួយដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក ឲ្យបានហ្មឺងម៉ាត់

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានអំពាវនាវនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣២ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក កាលពីថ្ងៃសុក្រទី១២ខែធ្នូ ឲ្យបណ្ដាប្រទេសទាំងអស់ជារដ្ឋភាគីនៃអនុញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ មានការរួមគ្នាតែមួយ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក ឲ្យបានហ្នឹងម៉ាត់។ ការអំពាវនាវនៅក្នុងកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកងទាហានថៃ បានប្រើអាវុធធុនធ្ងន់ បាញ់បំផ្លាញប្រាសាទបុរាណរបស់ខ្មែរ ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ឲ្យខូចខាតធ្ងន់ធ្ងរ ដោយសារតែជម្លោះព្រំដែន បន្តបន្ទាប់ចាប់តាំងតែពីថ្ងៃទី៨ខែធ្នូមក ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣២ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក…

កំពង់ធំ បញ្ចប់យុទ្ធនាការ “ប្រឆាំងព័ត៌មានក្លែងក្លាយ!” រយៈពេល១ខែ ទទួលបានជោគជ័យ និងលទ្ធផល្អ

មន្ទីរព័ត៌មាន ខេត្តកំពង់ធំ បានចាប់ផ្ដើមអនុវត្តបើកយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិបាលរងខេត្ត និងការអញ្ជើញចូលរួម ពីអង្គភាពកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានគាំទ្រយ៉ាងច្រើនកុះករ។ យុទ្ធនាការនេះ មន្ទីរព័ត៌មាន បានបន្តអនុវត្ត ផ្សព្វផ្សាយ នៅតាមទីប្រជុំជន នៃបណ្ដាក្រុង-ស្រុកចំនួនសរុប ៩ លើក ។ នៅក្នុងសកម្មភាពយុទ្ធនាការខាងលើ យើងទទួលបានការចូលរួមគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ជិតពីរពាន់នាក់ ក្នុងនោះ អាជ្ញាធរ មន្ទ្រីរាជការ សិស្សានុសិស្សនិងប្រជាពលរដ្ឋមួយចំនួន…

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវទឹកសម្រក

(កំពង់ធំ)÷លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ ជាប្រធានទីបញ្ជាការស្រាលខេត្តកំពង់ធំ សហការជាមួយលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងចម្រុះចំណុះឱ្យទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកោះបឹងស្រែ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ហួនផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយមន្រ្តីឧទ្យានុរក្សបរិស្ថានបាឡត ចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចបាឡតតូច ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក សៅ វណ្ណសិរីវុទ្ធ…