មន្ដ្រីគ្រប់ល្ពៅខិលខូចមួយក្ដាប់តូច តែងចាត់ទុកសំដីថ្នាក់ដឹកនាំ ដូចខ្យល់កាត់ត្រចៀកប៉ុណ្ណោះ! ថ្នាក់ដឹកនាំដាក់បទបញ្ជាឲ្យមកស្រាវជ្រាវនិងចាំបង្ក្រាបបទល្មើសធនធានធម្មជាតិ តែផ្ទុយទៅវិញបែរជាមកឃុបឃិតគ្នាប្រព័ន្ឋ ចាំទទួលលាភសក្ការៈពីក្រុមឈ្មួញដឹកជញ្ជូនព្រៃឈើយ៉ាងអនាធិបតេយ្យទៅវិញ។




នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុមឈ្មួញរកស៊ីដឹកឈើ តាមរយៈគោយន្តកន្ត្រៃជាច្រើនគ្រឿង ចេញពីទឹកដីខេត្តព្រះវិហារឆ្លងកាត់ភ្នំពុលយកមកស្ដុកទុកនៅតាមភូមិរលំត្បាល់ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមដែនគ្រប់គ្រងរបស់ (មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព) តែមិនដែលឃើញមានកម្លាំងមន្ដ្រីបរិស្ថាន ធ្វើការចាប់បង្ក្រាបបានម្ដងណាសោះឡើយ មានតែអ្នកចាំរាប់ក្បាលគោយន្តយកលុយដាក់ហោប៉ាវ ជាងថ្នូរក្នុងការមិនចាប់បង្ក្រាបតែប៉ុណ្ណោះ។
ជាក់ស្ដែងរថយន្តនិងគោយន្តកន្ត្រៃជាច្រើនគ្រឿងត្រូវបានគេត្រៀមបម្រុងដឹកឈើប្រណិតយកទៅលក់ និងដឹកយកទៅស្តុបទុកតាមផ្ទះ ប្រជាពលរដ្ឋខាងលើមកពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ចូលទៅស្តុកទុកដើម្បីដឹកយកទៅលក់ចែកចាយ តាមរោងសិប្បកម្មក្នុងស្រុកត្រពាំងប្រាសាទ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធ ធ្វើការចុះត្រួតពិនិត្យមើលនិងបង្ក្រាបផង។






ពាក់ព័ន្ធនឹងបទល្មើសដឹកឈើប្រណិតអ្នកសារព័ត៌មានអង្គភាពរិទ្ធីដាវដែកបានទំនាក់ទំនងទៅលោក រុន មន្ត្រីបរិស្ថានទំនប់ខ្នុរ លោកបានឆ្លើយតបថាលោកបានចាត់កម្លាំងនិងបានចុះទៅស្រាវជ្រាវរុករកគំនរឈើ តាមការផ្ដល់ព័ត៌មានដែរតែរកមិនឃើញ មិនដឹងគេដឹងយកទៅលាក់ទុកនៅទីណា។
លោកជៀសសុផល មន្ត្រីរដ្ឋបាលព្រៃឈើ បានឆ្លើយតបថាមិនស្ថិតក្នុងដែនគ្រប់គ្រោងរបស់លោកទេគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានគូលែនព្រំទេព។









