ខេត្តឧត្ដរមានជ័យ=ស្ពានឈើចាស់មួយកន្លែងបាក់ទ្រុឌទ្រោម ជាច្រើនឆ្នាំអាជ្ញាធរភូមិឃុំ ស្រុកមិនឃើញជួសជុលស្ពាននោះទេធ្វើឲ្យពលរដ្ឋរអ៊ូរទាំ ពិបាកធ្វើដំណើរ ទៅមកឬប្រាស្រ័យទាក់ទងគ្នា ក្នុងការដឹកជញ្ជូនកសិផលជាដើម។ដែលមានទីតាំងស្ថិតនៅចំណុចជិតផ្លូវបំបែកអង់តែន011 ចូលតាមផ្លូវលំឆ្ពោះទៅវត្តត្រពាំងប្រាសាទ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។


តាមការបញ្ជាក់ពីប្រជាពលរដ្ឋបាននៅដឹងថាស្ពានវ័យចំណាស់នេះបានបាក់ផុងជាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរជាខ្លាំងថា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅរកស៊ី និងអាស្រ័យផលផ្សេងៗខ្លាំងណាស់។

សូមបញ្ជាក់ផងដែរថាៈ រយៈពេលជិត 10ឆ្នាំកន្លងមកហើយ ដែលស្ពានឈើមួយកន្លែងនេះ បានទ្រុឌទ្រោមបាក់ស្រុតផុង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ពោលគឺជិះឆ្លងបានតែម៉ូតូនិងកង់ស្រាលៗ តែប៉ុណ្ណោះ ហើយពេលជិះឆ្លងកាត់ម្ដងៗទាំងផិតភ័យស្ទើរលស់ព្រលឹង ចំណែករថយន្ដតូចធំវិញ គឺមិនអាចឆ្លងកាត់បានទេ ដោយសារតែមានផលលំបាកខ្លាំងពេក ទើបប្រជាពលរដ្ឋជាច្រើន រស់នៅក្នុងស្រុកត្រពាំងប្រាសាទ បានធ្វើការអំពាវនាវស្នើសុំដល់ អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេស លោកអភិបាលស្រុក សូមជួយជួសជុលស្ពានមួយកន្លែងនេះឡើងវិញផង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅប្រកបមុខរបររកសុី៕សុខសាវ៉េត