នៅយប់ថ្ងៃទី 3 ខែធ្នូឆ្នាំ 2025បទល្មើសដឹកជញ្ជូនលៀសល្អិតៗ ចេញពីចំណុចឃ្លាំង ព្រៃស្រមោច ភូមិទំនប់ថ្នល់ដាច់ ស្រុកសូនិគម ខេត្តសៀមរាប កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់មកថា ថៅកែដែលឈរជើងទិញលៀសល្អិតៗនៅទីនោះ មួយឈ្មោះ(ចែសុខជើងខ្លាំង) (ឈ្មោះលោកពៅជាអ្នកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម និងក្រុមម្ចាស់ឡានជាច្រើនគ្រឿងទៀត ចាំសាងលៀសល្អិតៗដាក់រថយន្តដើម្បីដឹកយកឆ្លងទៅលកនៅវៀតណាម។

មតិមហាជននិងប្រជាពលរដ្ឋងឿងស្ងល់ថាហេតុអ្វីបានធ្វើ សកម្មភាពយកទ្បានដឹកលៀសល្អិតៗ រាប់សិបគ្រឿងក្នុងមួយថ្ងៃៗពិតជារលាយហិនហោចអស់ហើយនិងដាច់ពូជលៀសជាក់ជាមិនខាន។

ប្រជាពលរដ្ឋសំណូមពរដល់លោក(សុង) នាយសង្កាត់ជលផលកំពង់ឃ្លាំង នឹងលោកនាយខ័ណ្ឌខេត្តសៀមរាបនឹងរដ្ឋបាលជលផសូមលោកមេត្តាចុះពិនិត្យនិងរឹតបន្តឹង ទៅលើសកម្មភាពទ្បានដឹកលៀសល្អិតៗ ទាំងនេះផងទាន កុំអង្គុយចាំតែលើកទូរសព្ទ និងកត់ក្បាលឡាន។..
តែក្រោយមកបានបែកធ្លាយដល់កម្លាំងអធិការដ្ឋាន រដ្ឋបាល ជលផលចកុមុខបានចុះបង្ក្រាបនឹងទប់ស្កាត់បានរថយន្តម៉ាកសាំយ៉ុង ចំនួនបី គ្រឿង ភ្លាមៗនៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ឥលូវនេះកម្លាំងអធិការដ្ឋាន រដ្ឋបាលជលផលចតុមុខបានចុះបង្ក្រាប់ឡានដឹងលាសម៉ាកសាំយ៉ុង៣គ្រឿង
នៅក្នុងនោះកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចកុមុខបានប្រាប់អ្នកសារព័ត៍មានថាឡានដឹកលាសខុសច្បាប់ទាំងអស់នេះត្រូវយកទៅចាក់លែងនៅទន្លេមេគង្គង់វិញ
តែនៅក្នុងនោះរថយន្តដឹកលាសមួយឡានចំណុះឡានដឹកក្នុងមួយឡានមានចំនួនប្រាំ9តោន.សរុបទាំបីរថយន្តស្មើនឹង២៧តោន។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅកងកម្លាំងប្រឆាំងបទល្មើសនៅក្នុងបឹងទន្លេសាបមេត្តាជួយទប់ស្កាត់ឲ្យខានតែពុំបានកុំឲ្យក្រុមជនល្មើសទាំងអស់នោះបំពានហើយបំពានទៀតបើពុំដូច្នោះទេលាសនៅក្នុងបឹងទន្លេសាបប្រាកដជាហិនហោចជាពុំខាន។