ស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួនសង្ស័យប្រចណ្ឌប្ដីមានស្រី

សៀមរាប៖ស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៤០នាទីថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះ ក្នុងភូមិ តាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

    លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ ដោយជនរងគ្រោះឈ្មោះ ម៉ក់ លីហ៊ាំង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ មុខរបរនៅផ្ទះ។ តាមការពិនិត្យសពមានសភាពទន់អវយវៈ ស្លេកស្លាំង ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ នៅក្នុងបន្ទប់ដេករបស់សពបានបន្សល់ទុកថ្នាំកណ្ដាំបំពុលសត្វ០១កញ្ចប់។

  តាមការបញ្ជាក់ពីក្រុមគ្រួសារសព និងប្តី ឈ្មោះ ហូរ ហឿន អាយុ ៣៣ឆ្នាំ មុខរបរជាប៉េអឹមខេត្តសៀមរាប បានឱ្យដឹងថាមុនពេលកើតហេតុមានគេឃើញជនរងគ្រោះជិះកង់ចេញពីផ្ទះមួយសន្ទុះក្រោយមកបានត្រឡប់មកវិញមានកាន់របស់មួយថង់(អាចជាថ្នាំ) តែក្រុមគ្រួសារមិនបានចាប់អារម្មណ៍ទេ។ ចំណែកប្តីប្រាប់ថាខ្លួននៅកន្លែងធ្វើការពេលនោះប្រពន្ធ(សព)បានតេទូរស័ព្ទទៅខ្លួនខណៈពេលមេឃរកភ្លៀងមានខ្យល់ផងខ្លួនស្ដាប់មិនបានថាប្រពន្ធនិយាយអ្វីទេ។ដោយសង្ស័យព្រោះប្រពន្ធធ្លាប់មានប្រវត្តជំងឺស្កន់ ដល់ម្ដងៗផងនោះ ខ្លួនក៏បានតេទូរស័ព្ទទៅបងថ្លៃអោយទៅមើលប្រពន្ធនៅផ្ទះផង។បន្ទាប់ពីបងថ្លៃទៅដល់ផ្ទះបានឃើញបន្ទប់ក្រោមផ្ទះដែលជនរងគ្រោះដេកបានបិទទ្វាដាក់គន្លឹះពីក្នុង ទើបឆោឡោនាំគ្នាគាស់បើកទ្វារ​ ក៏ឃើញជនរងគ្រោះបែកពពុះមាត់ក្រោយពីលេបថ្នាំរួចហើយបាននាំគ្នាជួយសង្គ្រោះដឹកទៅពេទ្យមណ្ឌលរួចបន្តទៅពេទ្យបង្អែកពួក និងដឹកបន្ដទៅពេទ្យបង្អែកខេត្តសៀមរាប ដោយស្ថានភាពធ្ងន់ធ្ងរគ្រូពេទ្យជួយសង្គ្រោះមិនបាន ទើបដាច់ខ្យល់ស្លាប់តែម្ដង។

  លោកវរសេនីយ៍ឯកទេព ពុំសែន បញ្ជាក់ថាការសន្និដ្ឋានសមត្ថកិច្ច ខាងលើមិនពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេគឺជាការធ្វើអត្តឃាតលេបថ្នាំកណ្ដាំសម្លាប់ខ្លួនឯង។មូលហេតុ៖មានវិត្តផ្លូវចិត្តក្នុងរឿងអាចប្រចណ្ឌប្ដីមានស្រី ចំណែកក្រុមគ្រួសារពួកគេក៏មិនបានប្ដឹងផ្ដល់នោះដែរ ​បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី​