បាត់ដំបង= មន្រ្ដីក្រសួងបរិស្ថានបានដាក់ពាក្យបណ្ដឹងជាផ្លូវការជូនទៅអគ្គស្នងការនគរបាលជាតិ ក្នុងកម្មវត្ថុ សូមអោយចាត់វិធានការតាមច្បាប់ចំពោះលោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ដែលបានកាត់រុករានធ្វើរបង ហ៊ុំព័ន្ធ យកដីព្រៃរបស់រដ្ន នៅតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភំ្នសំកុស ប៉ុន្ដែររហូតមកដល់ពេលនេះ លោកស្នងការខេត្តបាត់ដំបងនៅមិនទាន់ចាត់វិធានការបែបណានៅឡើយនោះទេគ្រាន់តែបានហៅបុគ្គលរូបនេះមកសួរនាំម្ដងរួចមកហើយ។

បើតាមសម្ភាសរបស់អ្នកសារព័ត៏មានកាលពីថ្ងៃទី២៧ និងថ្ងៃ២៨ខែឧសភា ឆ្នាំ២០២០ជាមួយនិងលោក សៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាតដំបងទទួលផែនបុគ្គលិកបានប្រាប់ថា លោកបានបញ្ចាអោយកោះអញ្ចើញ លោក កោ ស៊ុនកាំង ដើម្បីសួរនាំរឿងការរុករានដីព្រៃរបស់រដ្ននោះហើយ ពាក់ព័ន្ធនិងក្រសួងបរិស្ថានបានប្ដឹងទៅអគ្គស្នងការនគរបាលជាតិ សូមអោយចាត់វិធានការតាមច្បាប់ទៅលោក កោ ស៊ុនកាំង ដោយបានចោត លោក កោ ស៊ុនកាំង ថាបានកាប់រុករានដីព្រៃនិងធ្វើរបង់ហ៊ុំព័ន្ធយកដីនៅតំបន់ការពារធម្មជាតិក្នុងដែនជំរកសត្វព្រៃភ្នំសំកុស ស្រុកសំឡូត ខេត្តបាតដំបង។

យោងតាមលិខិតជាផ្លូវការរបស់ក្រសួងបរិស្ថាន លេខ៦០៩ ចុះថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០ ដែលមានបោះត្រានិងមានអត្តលេខា លោក សាយសំអាល រដ្នមន្រ្ដីក្រសួងបរិស្ថាន គោរពជូន លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលភ្នាក់ងារពត័មានទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះមានខ្លឹមសារថា (ករណីឈ្មោះ កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានរុករានឆ្ការដីព្រៃធ្វើរបងហ៊ុំព័ន្ធនិងសងរោង ដើម្បីចាប់យកដីសារធារណះរបស់រដ្នក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុស)។
នៅក្នុងលិខិតនោះ លោក សាយ សំអាល បានជំរាបជូនលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិថា ឈ្មោះ កោ ស៊ុនកាំង បានរុករានឆ្កាដីព្រៃធ្វើរបងហ៊ុំព័ន្ធនិងសងរោងដើម្បីចាប់យកដីសារធារណះក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភ្នំសំកុសលើផ្ទៃដី ១៣,៨០០ម៉ែត្រក្រឡា នៅក្នុងភូមិសាស្រ្ដ (ភ្នំ អូរជុំ)ស្ថិតក្នុងភូមិ វាលរលឹម ឃុំកំពង់ល្ពៅ ស្រុកសំឡូត។
លោក សាយ សំអាល បានចោតថា សកម្មភាពនេះជាទង្វីផ្ទុយពីមាត្រា៦២ ចំនុច១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងមាត្រា៤៣នៃច្បាប់ភូមិបាល។ចំពោះទង្វីខុសច្បាប់របស់មន្រ្ដីរាជការរូបនេះមិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិរដ្នប៉ុណ្ណោះទេថែមទាំងធ្វើអោយបាត់បង់កិត្តិយសរបស់មន្រ្ដីរាជការនិងជាគំរូមិនល្អដល់ពលរដ្ននៅមូលដ្ឋាន ដែលកំពុងឃ្លាំមើលនិងចាំតែអនុវត្តន៍តាមថែមទៀតផង។
លោក រដ្នមន្រ្ដីបានធ្វើការវិនិច្ឆ័យថា( ដើម្បីរក្សាការពារភាពថ្លៃថ្នូរបស់មន្រ្ដីរាជការ ក្រសួងបរិស្ថានយល់ឃើញថា គួរមានវិធានការវិន័យចំពោះបុគ្គល ឈ្មោះ កោ ស៊ុនកាំង តាមនិតិវិធីច្បាប់ជាធរមាន)។
ពាក់ព័ន្ធនិងសំនុំរឿង លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត ដែលសំបូរទៅដោយរឿងអាស្រូវខាងលើនេះ បើតាមលោក កត់ បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានរៀបរាប់ថា សកម្មភាពរុករានរំលោភយកដីរដ្នរបស់លោក កោ សំកាំង បានកើតឡើងជាបន្ដបន្ទាប់ហើយមន្រ្ដីរបស់លោកក៏បានចុះទៅហាមឃាតច្រើនលើកហើយដែរ តែលោក កោ ស៊ុនកាំង មិនព្រមដកថយទេ ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលរូបនេះបាន កេណ្គសាច់់ញាតិ ទៅធ្វើរបងហ៊ុំព័ន្ធនិងសាងសងរោងនៅលើដីនោះទៀតក្នុងគោលបំណងវាទយកដីតំបន់ហាមឃាតនោះកាន់តែខ្លាំងៗ។
លោក កត់ បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ចាក់ថាសកម្មភាពលោក កោ ស៊ុនកាំង ចាប់ផ្ដើមកំរើកកាន់តែខ្លាំងនៅពេលដែលក្រុមហ៊ុនចិន ចាប់ផ្ដើមឈូសឆាយស្ថាបនាផ្លូវជាតិចេញពីស្រុកសំឡូត ឆ្ពោះទៅខេត្តពោធិ៍សាត់ ព្រោះដីតំបន់នោះឡើងថ្លៃ ។ប៉ុន្ដែរយ៉ាងណាលោកប្រធានមន្ទីរបរិស្ថានរូបនេះបានបញ្ចាក់ថា លោកមិនបានដាក់ពាក្យបណ្ដឹងទៅតុលាការទេ ព្រោះនេះជាចំណាត់ការរបស់ក្រសួងបរិស្ថានដែលប្ដឹងឈ្មោះ កោ ស៊ុនកាំង ទៅអគ្គស្នងការនគរបាលជាតិសុំអោយចាត់វិធានការតាមច្បាប់។
សូមបញ្ចាក់ថានេះមិនមែនលើកទី១ទេ លោកកោ ស៊ុនកាំង អធិការស្រុកសំឡូត បានប្រព្រឹត្តកំហុសក្នុងនាមខ្លួនជាមន្រ្ដីរាជការសារធារណះ ហើយលោកស្នងការខេត្តក៏ធ្លាប់បានបញ្ចាអោយការិយាល័យជំនាញ កោះហៅបុគ្គលនេះ អោយចូលខ្លួនបំភ្លឺផងដែរ។ប៉ុន្ដែររហូតមកដល់ពេលនេះ លោកស្នងការខេត្តនៅមិនទាន់ចាត់វិធានការណ៍បែបណានៅឡើយទេ បានត្រឹមតែហៅបុគ្គលរូបនេះមកសួរនាំពាក់ព័ន្ធនិងកំហុសនិងធ្វើកិច្ចសន្យាយ៉ាងតិចចំនួន២លើកមកហើយដែរ។ប៉ុន្ដែរបុគ្គលរូបនេះមិនស្ដាប់់តាមការណែនាំ ឬបទបញ្ចារបស់មេកើយនិងមិនគោរពកិច្ចសន្យាកែប្រែរខ្លួនឡើយ។ផ្ទុយទៅវិញ លោកអធិការដ៏មហិមានេះបានធ្វើគ្រប់សកម្មភាពថ្គើនថ្នាក់ដឹកនាំថ្គើននិងច្បាប់កាន់តែខ្លាំងរហូតត្រូវបានក្រសួងបរិស្ថានប្ដឹងទៅអគ្គស្នងការនគរបាលជាតិទៀតផង។

លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត បានបញ្ចាក់ថាដីដែលរងការចោតប្រកាន់នេះជាដីមួយកន្លែងដែលមានក្បាលដីជាង៤០ក្បាលដីស្ថិតនៅក្នុងភូមិ កំពងល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាតដំបង់ ជាដីជាប់ផ្លូវលេខ ១០ ១៥៥១ ពីស្ពានវែងទៅដល់ព្រំប្រទល់ ឃុំក្រពើពីរ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ជាប្រភេទដីលំនៅដ្ឋាន ជាដីជាប់ផ្លូវតាំងពីជំនាន់បារាំង ហើយដីនេះមិនមែនជាដីរបស់លោកនោះទេ ជាដីរបស់ពលរដ្ននៅខេត្តពោធិ៍សាត់គេមានបញ្ចីឈ្មោះ ទិញ លក់ មិនមែនជាដីកាប់រានដីព្រៃភ្នំសំកុសស្ថិតក្នុងតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃនោះទេ ប៉ុន្ដែរក្នុងឃុំនោះជាដីដែលជាប់នៅដីក្នុងព្រះរាជក្រឹតជាង១០០០គ្រួសារ ជាដីនៅក្បែរសាលារៀន អូរជាំ ក្នុងឃុំកំពង់ល្ពៅ ។ ហើយបែរជាមន្រ្ដីថ្នាក់ក្រោមដែលធ្វើរបាយការណ៍មិនច្បាស់លាស់ និងមួលបង្កាច់កិត្តិយរបស់លោក ធ្វើបាបលោក ដែលជាអ្នកធ្វើការមានសាច់ការពិតទៅវិញ ។ការពិតដីនេះពលរដ្នបានធ្វើរបងយូរហើយ តែដោយសារតែជីវភាពក្រីក្រ ទើបមិនបានដាក់លួសអោយបានត្រឹមត្រូវ ក្រោយមកទើបពលរដ្នបានដាក់លួសរបងការពារ ដំណាំ កុំអោយសត្វចូលស៊ី ហើយដីនេះប្រជាពលរដ្នបានពឹងពាក់អោយលោកជួយមើល ថាប្រសិនបើមានទោសទន់មែននោះគឺពលរដ្នហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់៕