បែកធ្លាយរឿងប្រក្រតីក្នុងការដណ្ដើមកាន់កាប់ដីព្រៃនៅភូមិកំបោរអរសង្ស័យចែកចំណែកមិនស្មើរគ្នា តម្រូវអោយមន្រ្ដីជំនាញចុះពិនិត្យជាបន្ទាន់

បែកធ្លាយរឿងប្រក្រតីក្នុងការដណ្ដើមកាន់កាប់ដីព្រៃនៅភូមិកំបោរអរសង្ស័យចែកចំណែកមិនស្មើរគ្នា តម្រូវអោយមន្រ្ដីជំនាញចុះពិនិត្យជាបន្ទាន់

សៀមរាប = ពលរដ្ឋមានមន្ទិលសង្ស័យថាដីព្រៃនៅក្នុងភូមិកំបោអរ ប្រមាណ១៧ហិចតាមានទំនាស់គ្នាព្រោះចែកគ្នាមិនត្រូវ! បើតាមសម្ដីលោក ម៉ុយ មាន មេភូមិកំបោអរ បានប្រាប់អ្នកសារព័ត៏មានកាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២០ថាដីព្រៃខាងក្រោយផ្ទះលោកមានចំងាយប្រមាណមួយពាន់ម៉ែត្រជាដីទុកបំរុងគ្រោងនិងធ្វើជាព្រៃសហគមន៏ភូមិកំបោអរ តែត្រូវបានលោក ជឹម មិនា លោកជឹម មនោផៃ យកគ្រឿងចក្រត្រាកទ័រមកភ្ជួរលើដីនោះ ដោយពួកគេថាដីនោះមានប្លង់ក្នុងឆ្នាំ១៩៩៨ក្នុងអណ្ណត្តិ មេឃុំ នូ ហាយ ជាអ្នកចេញប្លង់អោយ។

   លោកម៉ុយ មាន បានប្រាប់អ្នកសារព័ត៏មានទៀតថា លោកបានធ្វើជាមេភូមិកំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាំងពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០២០ លោកថា ដីនៅទីនោះកាលនិស្សិតចុះមកវាសវែងក្នុងឆ្នាំ២០១៣ និស្សិតមិនបានវាសវែងឲ្យលោកជឹម មិនា លោកជឹមនោផៃនោះទេ។

  លោកបន្ដថាប្លង់ដីរួម ទាំង៥នាក់មាន១២ហិចតា  ទី១.មានឈ្មោះ ម៉ឹង លាន់ មានផ្ទៃដី៤៥៧៨៨ម៉ែត្រការ៉េ, ទី២.មានឈ្មោះជឹម មនោផៃ មានផ្ទៃដី៣៣៥៨៦ម៉ែត្រការ៉េ, ទី៣. ឈ្មោះ វិចិត្រ ពៅ មានផ្ទៃដី៥០១៦៣ម៉ែត្រការ៉េ,  ទី៤.វិចិត្រ ពៅ មានដីមួយប្លងទៀត ផ្ទៃដី៧៣២៦ម៉ែត្រការ៉េ  ទី៥. ឈ្មោះយ៉ាង ផុន មានផ្ទៃដី២១១៣០ម៉ែត្រការ៉េ  ផ្ទៃដីមានឈ្មោះទាំងនេះនិស្សិតបានចុះវាសវែងក្នុងឆ្នាំ២០១៣។

  លោកជឹម មិនា បានប្រាប់អ្នកសារព័ត៏មានកាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ផ្ទៃដីរបស់លោកមាន១២ហិចតា ស្មើ(៨០០ម៉×១៥០ម៉)មានប្លង់ក្នុងឆ្នាំ១៩៩៨ បានអាស្រ័យផលពីម្ដាយឪពុករបស់លោក លោកថាមេភូមិបានលួចលក់ដីនៅក្បែរនោះអស់ទើបមករករឿងគ្រួសារលោក។

  លោកជឹម មិនា បន្តថាលោកបានទំនាក់ទំនងទៅលោកមេឃុំ លោកមេព្រៃ លោកអភិបាលស្រុករួចរាល់អស់ហើ្យ ទើបលោកចុះធ្វើការភ្ជួរដីនៅទីនោះ លោកថាបានបង្ហាញឯកសារជូនអ្នករាល់គ្នាបានឃើញហើយដែរ មិនមែនគ្មានអ្វីសំអាងនោះទេ។លោកបានចោទមេភូមិកំបោអរ ថាបានរាយការណ៏ដល់ថ្នាក់លើសុទ្ធតែដីព្រៃ។

  លោកគង់ ផល្លា មេឃុំខ្វាវ បានប្រាប់អ្នកសារព័ត៏មានតាមទូរស័ព្ទកាលពីថ្ងៃសៅរ៏ ទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ផ្ទៃដីនៅទីនោះកំពុងមានទំនាស់មិនអនុញ្ញាតឲ្យបុគ្គលណាចូលមកទន្រ្ទានបំពានយកទេរងចាំគណៈកម្មការដោះស្រ័យ លោកថា កម្លាំងលោកនិងចុះទៅទីនោះដើម្បីឃាត់គ្រឿងចក្រដែលបានបំពាន។

  លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង មិនបានអត្ថាធិប្បាយទេពីបញ្ហានេះព្រោះលោកគ្រាន់តែឮថាអ្នកកាសែតសម្ភាសលោកក៏បិតទូស័ព្ទទៅវិញ។

   លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានប្រាប់អ្នកសារព័ត៏មានថា លោកមិនអត់អោនឲ្យបុគ្គលណាដែលបំពានដីព្រៃនោះទេលោកនិងចាត់ការតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ លោកសង្ឈឹមថាលោកជឹម មិនា,លោកជឹម មនោផៃ និងមិនបំពានច្បាប់ជាលើកទីពីរនោះឡើយ។

ទោះជាយ៉ាងណាក៏លោក  មេភូមិកំបោរអរ មានគំនិតល្អគ្រាន់បើដែរដែលគាត់មានបំណង់យកដីដែលនៅសល់ធ្វើជាព្រៃសហគមន៍កំបោរអរទុកសំរាប់ជាជំរកសត្វព្រៃនាពេលអនាគតន៍និងទុកសំរាប់ទុកអោយក្មេងជំនាន់ក្រោយបានស្គាល់និងបានឃើញ៕ ព័ត៏មានបឋម