សង្វៀនប្រជល់មាន់និងអាប៉ោងខ្នាតធំមួយកន្លែងនៅ ខណ្ឌមានជ័យ កំពុងដំណើរការបើកលេងបានយ៉ាងរលូន

សង្វៀនប្រជល់មាន់និងអាប៉ោងខ្នាតធំមួយកន្លែងនៅ ខណ្ឌមានជ័យ កំពុងដំណើរការបើកលេងបានយ៉ាងរលូន

ភ្នំពេញ:ទីតាំងល្បែង(ប្រជល់មាន់នឹងអាប៉ោង)ខ្នាតធំមួយកន្លែងនេះមួយរយៈមុនអាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបចាប់បានអ្នកញៀនល្បែងនិងអ្នកសារព័ត៌មានមួយចំនួនម្តងរួចទៅហើយប៉ុន្តែថ្មីៗនេះមិនដឹងថាមូលហេតុអ្វីនោះទេបានជាវង់ល្បែងសុីសងមួយនេះបានបើកលេងជាថ្មីម្តងទៀតវិញហើយនៅចំណុចដីឡូតិ៍ខាងត្បូងក្រុមហ៊ុនក្រឡុកស៊ីម៉ង់មួយកន្លែងកំពុងបើកលេងបានយ៉ាងរលូនស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ.៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅតែមិនហ៊ានធ្វើការបង្ក្រាប

ជាក់ស្ដែងល្បែង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំនៅចំណុចដីឡូត៍ខាងត្បូងក្រុមហ៊ុនក្រឡុកស៊ីម៉ង់មួយកន្លែងនេះនៅបន្តបើកលេងបានយ៉ាងគគ្រឹកគគ្រេងចឹងហើយបានជាបងប្អូនពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវអោយល្បែងស៊ីសងមួយនេះបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាបអោយអ្នកញៀនល្បែងទាំងនោះអោយភ័យខ្លាចនិងរាងចាលម្ដងណានោះឡើយឬមួយដូចសម្តីពលរដ្ឋបាននាំគ្នារិះគន់ទៅលើ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យមួយចំនួន អាចបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បនល្បែងសុីសងមួយនេះមិនខាននោះឡើយចឹងហើយបានជាល្បែង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំមួយនេះនៅតែបន្តបើកលេងបានយ៉ាងរលូន
គេបានឃើញមានមនុស្សច្រើនអ្នកឈរចាំបិទព័ត៌មានហើយអ្នកខ្លះទៀតចាំសម្របសម្រួល។

ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានតែឯកឧត្តមនោះទេដែលមានបារមីធំ ហ៊ានចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងល្បែង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំ រាល់ថ្ងៃកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងនៅភូមិខាងលើនេះដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថភាពទាំង ៩ ចំណុចផងទាន

ស្របពេលនេះរាជរដ្ឋាភិបាលបម្រាមហាមឃាត់មិនអោយមានការជួបជុំ!នៅតាមមូលដ្ឋាននានាដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ អោយមានប្រសិទ្ធភាព
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ បែរជាបណ្ដោយអោយល្បែង(ប្រជល់មាន់និងអាប៉ោង)ខ្នាតធំស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ.៣ នៅតែបន្តបើកលេងបានយ៉ាងគគ្រឹកគគ្រេងទៅវិញ៕