សមត្ថកិច្ចអាវុធហត្ថស្រុកស្ទោងបង្ក្រាបជនល្មើសកាប់បំផ្លាញ់ដើមរាំងនៅតំបន់ព្រៃលិចទឹកចាត់ការតាមច្បាប់

សមត្ថកិច្ចអាវុធហត្ថស្រុកស្ទោងបង្ក្រាបជនល្មើសកាប់បំផ្លាញ់ដើមរាំងនៅតំបន់ព្រៃលិចទឹកចាត់ការតាមច្បាប់

កំពង់ធំ= កំលាំងកងរាជអាវុធហត្ថស្រុកស្ទោង បានសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះធ្វើការឃាត់ចាប់មុខសញ្ញា លួចគាស់ដើមរាំងដែលជាដើមឈើដុះក្នុងទឹកសម្រាប់ត្រីពងកូនការចុះបង្ក្រាប់នេះ នៅព្រឹកថ្ងៃទី២០វេលាម៉ោង7៧នឹង៥នាទី ខែកក្ដដា ឆ្នាំ២០២០ ស្ថិត នៅតំបន់វាលក្រោម ក្នុងភូមិសាស្ត្រទឹកដីឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងកិច្ចប្រតិបត្តិការ កំលាំងកងរាជអាវុធហត្ថ បានរឹបអូស វត្ថុតាងបានរថយន្ត ស្ទូច មួយគ្រឿង ម៉ាកហ៊ីយាន់ដាយ បើកបរដោយបុរសម្នាក់ឈ្មោះញ៉ាក វិត ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិត្រពាំងធំ ស្រុករមាសហែក ខេត្តស្វាយរៀង នឹងម្នាក់ទៀត ឈ្មោះហេង ហាន់ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិក្រសាំង ឃុំសានគរ(ខ) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំណែកអ្នកបើកបរ ត្រាក់ទ័រ ឃាត់ចាប់បាននៅជិតវត្តពោធ៍ដំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ រីឯថៅកែធំអ្នកទិញដើមរាំងមានឈ្មោះនី នៅភ្នំពេញ។វត្ថុតាងរួមទាំងសំភារ:ដែលរឹបអូសបានសមត្ថកិច្ចបានយកមករក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុកស្ទោងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ មានត​