ភ្ញាក់ផ្អើលអ្នកក្រុងប៉ោយប៉េត ថ្មីៗ នេះ មានក្មេង ចាស់ ប្រុស ,ស្រី មានកើតជំងឺចម្លែក នៅ ភូមិ ចំនួន២


ក្រុងប៉ោយប៉ែត : ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន២ ,: ក្នុងសង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមានបញ្ហាកើតជម្ងឺចម្លែកម្យ៉ាងមានក្មេង ចាស់ , ប្រុស ស្រី បាន ធ្លាក់ខ្លួន ឈឺ និង ឡើងកម្តៅខុសធម្មតាខ្លះរហូតប្រកាច់ ស្ថិត ក្នុងភូមិក្បាលកោះ និង ភូមិ ប៉ោយ ប៉ែ ត សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់បងស្រីម្នាក់បាននិយាយថាប៉ុន្មានថ្ងៃនេះ មាន ក្មេង ចាស់ ប្រុស ស្រីក្នុងភូមិទាំង២នេះ បានធ្លាក់ខ្លួនឈឺ ខ្លះ បញ្ជូន ទៅ មន្ទីរពេទ្យ រដ្ឋ និង ភាគច្រើន ទៅ គ្លីនិកឯកជន គ្រប់គ្នាមិនដឹងថាកើតជំងឺអ្វីនោះទេ ប៉ុន្តែ ប្រាប់ ពី មូលហេតុ ថា ដំបូងឡើយមានអាការៈ ទន់ដៃទន់ជើង បន្ទាប់ មក ក្តៅ សន្ធំ ហើយ ឡើង កន្ទួលលើដងខ្លួន ឬ សាច់ មាន ព ណ៌ក្រហម ហើយ ពេល ទៅ ដល់គ្លីនិក ឯកជន ក៏បានពិនិត្យកំដៅខ្លះឡើងដល់៤០អង្សាសេ មិនតែប៉ុណ្ណោះ គ្រួសា រខ្លះ អះអាង ថា កូនចៅ ពួក គាត់ ប្រកាច់ ដោយសារ ឡើងក ម្តៅ ខ្លាំង ពេកក៏ មានដែរ ។

ចំណែកអាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងដុតដៃជើងចុះទៅដល់ ,ភូមិកើតហេតុធ្វើការ សាកសួរ និង ធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗ ចំណែកឯ អ្នក ឡើងក ម្តៅ ខ្លាំង ត្រូវ ក្រុម គ្រូពេទ្យ ដឹក តាម រថយន្ត សង្គ្រោះ ទៅ កាន់ មន្ទីរពេទ្យ ដើម្បី ធ្វើការ ព្យាបាល និង តាមដាន ថា តើអ្នកជម្ងឺកើតរោគអ្វីឲ្យពិតប្រាកដ។
លោក វេជ្ជ បណ្ឌិត ខេ ពិសិដ្ឋ ប្រធាន មណ្ឌល សុខភាព ប៉ោយប៉ែត១ ដែល ចុះ ផ្ទាល់ ដល់ ចំណុច កើតហេតុ មិន បានប្រាប់ លម្អិត ពី អ កា រៈ រោគ ឬ អ្នកជំងឺ មាន ប៉ុន្មាន នាក់ នោះឡើយ ដោយ និយាយ ថា លោក មិនសូវ ច្បាស់ការនោះទេ ។
ដោយឡែក មន្ត្រី ការិយាល័យ ស្រុក ប្រ ត្តិ បត្ត ក្រុង ប៉ោយ ប៉ែ ត លោក វិ ជ្ជ បណ្ឌិត សឹ ង្ហ សុភាព បានបានប្រាប់តាមទូរស័ព្ទថា ; លោក មិន បានដឹង ពី ចំនួន អ្នកជំងឺ បញ្ជូន ពី ភូមិ ទាំង ២ ខាងលើ ទៅ កាន់ មន្ទីរពេទ្យ នោះទេ ព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។


លោកថា អ្នកជំងឺ បញ្ជូន ទៅ មន្ទីរពេទ្យ បង្អែក ក្រុង ប៉ោយ ប៉ែ ត នៅថ្ងៃទី២០ កក្កដាឆ្នាំ២០២០នេះ គឺមាន ចំនួន៤ នាក់ ហើយ ប្រុស ២ ស្រី ២ តែ៣នាក់ទៀត មានសញ្ញាសង្ស័យត្រូវតាមដានបន្ត ដោយឡែក ម្នាក់ គ្រាន់ តែគ្រុន ធម្មតា ។
ចំណែកមន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយ ប៉ែ ត បានប្រាប់ ថា អ្នកជំងឺ ដែល បញ្ជូន ទៅ មន្ទីរពេទ្យ កាលពី ថ្ងៃ ទី ១៩ កក្កដា ឆ្នាំ២០២០នេះ មាន ចំនួន ៧ នាក់ ហើយ មានស្រី នាក់ចំនួន៤ នាក់ ភាគច្រើន ជា កុមារ លោកវេជ្ជបណ្ឌិត បាននិយាយថានៅ មិន ទាន់ ដឹង អំពីមូលហេតុអ្វីនោះទេ ដោយ បញ្ជាក់ ថា ត្រូវ ពិនិត្យ តាមដានមើល ឈាម ឬ តាមដាន អ កា រៈ រោគ អ្នកជម្ងឺ របន្តទៀតសិន ។