ប្រជាពលរដ្ន១៦គ្រួសារចោទមន្រ្ដីបរិស្ថានថាស្រែកច្រៀងសើចហ៊ោកញ្ចៀវសប្បាយក្នុងការកាប់បំផ្លាញដំណាំស្វាយចន្ទីនិងដំណាំកៅស៊ូរបស់ពួកគាត់អស់៦៤ហិចតា

កំពង់ធំ= យោងតាមប្រភពព័ត៏មានពីប្រជាពលរដ្ន១៦គ្រួសារដែលរស់នៅក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន ខេត្តកំពង់ធំ បានអោយដឹងថាមានមន្រ្ដីបរិស្ថាន១ក្រុមមានគ្នាប្រមាណជាង៤០នាក់មកពី ស្នាក់ការអូរដៃជ្រៃ ស្នាក់ការ៤៤ ស្នាក់ព្រៃឡង់ ស្នាក់ការត្រពាំងឬស្សី បានមកស្រែកច្រៀងសើច ហ៊ោកញ្ចៀវសប្បាយលើគំនរទុក្ខរបស់ប្រជាពលរដ្ន ហើយកាប់បំផ្លាញដំណាំស្វាយចន្ទី និងដំណាំកៅស៊ូរបស់ពួកគាត់អស់ចំនួន ៦៤ ហិចតានៅជិតតំបន់៤៤ ចំនុចដីរអិល បច្ចុប្បន្នគេហៅ អូរបុស្សវែង ក្បែរចំនុចត្រាចឆេះ និងចំនុចជាំស្មាច ព្រំប្រទល់ស្រុកសន្ទុក និងស្រុកសណ្ដាន ដោយមិនដឹងមូលហេតុអ្វី?។


ពលរដ្នម្ចាស់ចំការម្នាក់បានរៀបរាបទាំងយំសោកបោកខ្លួនថាខ្ញុំស្ដាយដំណាំដែលខ្លួនបានចំណាយកម្លាំងកាយកម្លាំងចិត្តដាំដុះជាង៥ឆ្នាំមកហើយជិតបានទទួលផលហើយតែត្រូវបានក្រុមមន្រ្ដីបរិស្ថានមកកាប់បំផ្លាញស្វាយចន្ទីរនិងកៅស៊ូរបស់ពួកខ្ញុំអស់រលើង! ពួកគាត់បន្ដថា នេះមិនមែនជាលើកទី១ទេគឺជាលើកទី២ហើយ កាលពីឆ្នាំមុនក្រុមមន្រ្ដីបរិស្ថានបានមកកាប់បំផ្លាញដំណាំទាំងនេះម្ដងហើយ ធ្វើអោយពួកគាត់ដែលជាអ្នកខ្ចីលុយពីធានាគាររកលុយបង់បំណុលមិនបាន។មិនតែប៉ុណ្ណោះមន្រ្ដីបរិស្ថានបានចាប់ស្ដី្រម្នាក់ឈ្មោះ សុខ ស្រីនាង យកកាំភ្លើងផ្ចុងពីក្រោយខ្នង ហើយបញ្ចូនទៅស្នាក់ការបរិស្ថានអូរដៃជ្រៃដើម្បីសួរនាំនិងធ្វើរបាយការណ៍ធ្វើកិច្ចសន្យារួចដោះលែងអោយមកផ្ទះវិញ។


លោក ផន សុផុន មេឃុំទំរីង បានឆ្លើយតបតាមទូស័ព្ទនៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២០ថា ដីនៅចំនុចនោះស្ថិតនៅក្នុងស្រុកសន្ទុកគ្រប់គ្រោងដោយមន្រ្ដីបរិស្ថាន លោកបន្ដថា លោកបានទទួលព័ត៏មាននេះហើយ លោកនិងចុះទៅដល់ទីតាំងដើម្បីពិនិត្យមើលថាតើដំណាំពលរដ្នប៉ះពាលខូចខាតប៉ុន្មានហិចតា ។


លោក ឡង់គឺសឹង អភិបាលស្រុកសណ្ដាន បានអោយដឹងតាមទូស័ព្ទថាសុំអោយសួរទៅលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំទៅទើបដឹងច្បាស់! លោក តុប កក្កដា បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថាកម្លាំងរបស់លោកធ្លាប់បានចុះទៅបង្រ្កាប់ណែនាំនិងធ្វើកិច្ចសន្យាម្ដងរួចមកហើយថាមិនអោយមានការដាំដុះដាំណាំឬរុករានលើតំបន់ការពារច្រករបៀងអភិរក្សជីវជំរុះព្រៃអង្គតែននោះទេ តែពួកគាត់នៅតែលួចដាំដុះ! រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះលោកបានប្រមូលកម្លាំងឧទ្យានអនុរក្សជាង៤០នាក់ចុះទៅដល់ចំនុចខាងលើ លោកថាបើកម្លាំងតិចងាយរងគ្រោះពីការតបតរបស់ពលរដ្ន ចឹងទេដើម្បីគ្រប់គ្រោងសភាពការណ៍បានត្រូវតែមានគ្នាច្រើន !លោកបន្ដថាការពិតដីនៅទីនោះមានមិនដល់៥៤ហិចតាទេ ក្រោយរាជរដ្នាភិបាលបានអោយក្រសួងបរិស្ថានគ្រប់គ្រោងតំបន់ព្រៃអង្គតែនក្នុងឆ្នាំ២០១៧ ចឹងអ្វីដែលកើតមុនឆ្នាំ២០១៧មន្រ្ដីបរិស្ថានមិនបង្រ្កាប់នោះទេ តែអ្វីដែលកើតក្រោយឆ្នាំ២០១៧ទើបយើងធ្វើការបង្រ្កាប់។


ប្រជាពលរដ្នសំណូមពរសុំអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ ជួយរកដំណោះស្រាយជូនពួកគាត់ផង ព្រោះ ពួកគាត់គ្មានដីធ្លីសំរាបធ្វើការដាំដុះនោះទេ ប្រសិនបើបាត់ដីនេះ ជាពិសេសសុំអោយសម្ដេច ហ៊ុនសែន ជួយអន្ដរគមន៍ដោះស្រាយបញ្ហាដីធ្លីអោយពលរដ្នផង ព្រោះពលរដ្នគឺជាពលរដ្នគាំទ្រសម្ដេច មិនមែនជនជាតិដ៏ទៃនោះទេ៕ប៊ុនរិទ្ធី