ពលរដ្នស្នើរសុំអោយក្រសួងបរិស្ថានមេត្តាកុំបំផ្លាញដំណាំដែលពលរដ្នដាំដុះរួចហើយ

 

 កំពង់ធំ= ប្រជាពលរដ្ននៅភូមិទំអរ ឃុំទំរីងស្រុកសណ្ដានជិត៤០គ្រួសារនៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០នេះបានចូលរួមចុះពិនិត្យជាមួយក្រុមការងារឃុំទំរីង មានប្រជាការពារ មេព្រៃ និងក្រុមសមត្ថកិច្ច ដើម្បីចុះពិនិត្យមើលការកាប់បំផ្លាញស្វាយចន្ទី​ កៅស៊ូ ពីសំណាក់ក្រុមមន្រ្ដីបរិស្ថាន​​នៅចំនុចដីរអិល ហៅអូរបុស្សវែង ក្បែរចំនុចត្រាចឆេះនិងចំនុចជាំស្មាច ព្រំប្រទល់ស្រុកសន្ទុកនិងស្រុកសណ្ដានក្នុងតំបន់៤៤។

   ប្រជាពលរដ្នបានលើកឡើងថា បើចង់កាប់បំផ្លាញដំណាំគួរតែកាប់បំផ្លាញទាំងអស់គ្នាមិនគួរធ្វើដោយបុគ្គលនោះទេ ព្រោះដំណាំវាមានតូចៗដូចគ្នាហើយធ្វើលើដីរដ្នទាំងអស់គ្នា ប្រសិនបើមន្រ្ដីបរិស្ថានចង់អនុវត្តន៍កាប់បំផ្លាញក្រោយឆ្នាំ២០១៧នោះ គួរតែធ្វើទាំងអស់គ្នាយើងនិងឯកភាព។ពលរដ្នបន្ដថាការដាំដុះថ្មីៗបានរីកបន្ថែមនៅក្បែរស្នាកការរបស់មន្រ្ដីបរិស្ថានតែប៉ុណ្ណោះ ចំណែកប្រជាពលរដ្នដែលនៅកន្លែងយើងខ្ញុំមិនមានរីកបន្ថែមនោះទេ គួរតែលោកមន្រ្ដីបរិស្ថានកាប់បំផ្លាញចាប់ពីស្នាក់ការរបស់លោកដែលនៅកៀកនិងព្រៃអង្គតែនមុននិងមកដល់កន្លែងកណ្ដាល មិនគួរធ្វើពីកណ្ដាលមុននោះទេ។  ពលរដ្នបានបន្ថែមថា ស្វាយចន្ទីបានដាំថ្មីៗជិតស្នាក់ការបរិស្ថាន អូរតាព្រំ និងស្នាក់ការ៤៤ មានរាប់ពាន់ហិចតានៅក្នុងតំបន់ដីព្រៃអង្គតែន ​តែមន្រ្ដីបរិស្ថានមិនកាប់បំផ្លាញនោះទេ មកកាប់បំផ្លាញតែដំណាំពួកគាត់តែប៉ុណ្ណោះ ។

  លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ​ធ្លាប់បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា តំបន់ព្រៃអង្គតែនត្រូវបានរាជរដ្នាភិបាលចេញអនុក្រិតអោយក្រសួងបរិស្ថានគ្រប់គ្រោងក្នុងឆ្នាំ២០១៧ ដូច្នេះអ្វីដែលកើតឡើងមុនឆ្នាំ២០១៧យើងមិនបានកាប់បំផ្លាញនោះទេ តែអ្វីដែលកើតក្រោយឆ្នាំ២០១៧ យើងត្រូវតែអនុវត្តន៍ដើម្បីការពារការរុករានដោយឥតឈប់ឈរពីសំណាក់ពលរដ្ន​ ​ដូច្នេះមិនមែននៅសុខៗទៅកាប់បំផ្លាញដំណាំពលរដ្នដោយគ្មានហេតុផលនោះទេ គឺមន្រ្ដីជំនាញក៏ជាអ្នកធ្វើការបំរើរាជរដ្នាភិបាលនិងបំរើពលរដ្នដូចគ្នា ហើយក៏មិនបានបំរើផលប្រយោជខ្លួនឯងនោះដែរ ! លោកបន្ដថា​ពលរដ្នមិនដែលទទួលស្គាល់កំហុសរបស់ខ្លួននោះទេ តែងតែកែនគ្នាទៅកាប់រុករាន និងកែនគ្នាមកតរតាំងជាមួយមន្រ្ដីជំនាញជានិច្ច។

   ពលរដ្នសំណូមពរសុំអោយក្រសួងបរិស្ថានមេត្តាកុំបំផ្លាញដំណាំដែលពលរដ្នគាត់បានដាំដុះរួចហើយ ហើយក៏កុំធ្វើតែចំពោះបុគ្គល គឺត្រូវធ្វើការកាប់បំផ្លាញទាំងអស់គ្នា យើងខ្ញុំនិងគាំទ្រហើយនិងឯកភាព។

  លោក ផន សុផុន មេឃុំទំរីងបានឆ្លើយតបតាមទូស័ព្ទនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា លោកមិនបានចុះទៅទេ គឺលោកអោយលោក ជន្ទុកទី២ចុះទៅពិនិត្យ តែលោកជន្ទុកទី២ មិនហ៊ានបំភ្លឺនោះទេ លុះត្រាតែមានការអនុញាតិលោក ផន សុផុន មេឃុំទំរីងសិន៕