ដីសាលាស្រុកបវេលត្រូវបានគេលួចលក់ជាបំណែកៗថាមានគោលការពីថ្នាក់លើ

ខេត្តបាត់ដំបង ឥទ្ធិពលកម្ពុជា ប្រភពបែកធ្លាយរឿងអាថ៏កំបាំងពីមន្រ្តីសាលាស្រុកបវេលឲ្យ ឥទ្ធិពលកម្ពុជា ដឹងពេលថ្មីៗនេះមកថា ដីសាលាស្រុកត្រូវបានលក់ឲ្យប៉េអឹមស្រុកចំនួន៧រូបរួចជាស្ថាពរហើ្យ ក្នុងការលក់ដីបរិវេណសាលាស្រុកបវេលនេះកាលជំនាន់លោកទឹម ណារ៉េត, លោកវិន ហួត ឡើងធ្វើអភិបាលស្រុក ដល់តមកលោកអភិបាលស្រុកថ្មីនេះនៅតែមានដីសាលាស្រុកលក់ដដែល។


ការផ្លាស់ប្ដូរតែងតាំងតំណែងលោកអភិបាលស្រុកបវេលពីមួយជំនាន់ទៅមួយជំនាន់ នៅតែមានដីលក់ដដែលៗ ព្រោះមានការឃុបឃិតលាក់អាថ៏កំបាំងតៗគ្នាពីអភិបាលស្រុកចាស់ រហូតអភិបាលស្រុកថ្មី ។


លោកអភិបាលស្រុកលក់ដីឲ្យទៅបុគ្គលមានឈ្មោះរាយនាមដូចនេះ ទី១.អ៊ុ ប៊ុនថា, ទី២.កែវ ម៉ន, ទី៣. យឹម ហ៊ាន, ទី៤. ប៊ុនរឿន, ទី៥.ផល, ទី៦.ឡេង វណ្ណា ,ទី៧.លឹម ណារ៉ូ, ឈ្មោះទាំងនេះបានទិញដីបរិវេណសាលាស្រុក ដែលលោកអភិបាលស្រុកលក់ឲ្យពួកកាត់។


លោកនូ ប៊ុនយ៉ាង អភិបាលស្រុកបវេលកាន់តំណែងថ្មីបានសរសេរតបតាម telegram ឲ្យឥទ្ធិពលកម្ពុជា ដឹងកាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ថា «ចំពោះករណីនេះ គណៈកម្មការសារពើភណ្ឌខេត្ត និងស្រុក កំពុងដោះស្រាយសម្របសម្រួលជិតចប់ហើ្យ ខ្ញុំយល់ថា ការចុះផ្សាយរបស់សារព័ត៌មានដែលប្រកបដោយវិជ្ជាជីវ: គឺមានផលចំណេញដល់សង្គមច្រើនណាស់ ដ្បិតអីប្រជាជនបានដឹងពីសភាពការណ៍ពិត ហើយពួកគាត់នឹងរួមគ្នាផ្លាស់ប្ដូរស្ថានភាពទាំងនោះ អោយប្រសើរឡើង។ រឿងលក់ដីនេះ ពិតថាមិនមែនស្ថិតក្នុងពេលនៃការទទួលខុសត្រូវរបស់ខ្ញុំ តែខ្ញុំពិតជាមានការខ្មាសអៀនខ្លះ ព្រោះពេលនេះខ្ញុំជាអ្នកដែលកំពុងបន្តដឹកនាំរដ្ឋបាលនេះ.. ។ ខេត្ត និង ស្រុកបានប្រឹងប្រែងផ្សះផ្សាបញ្ចប់រឿងនេះ ដើម្បីអោយបងប្អូនទាំងនោះបានទទួលផលប្រយោជន៍ ប្រកបដោយសុខុដុមនីយកម្ម។


ប្រភពបែកធ្លាយបានទម្លាយថា នៅជាប់របងប៉េអឹមខាងជើងសាលាស្រុកលក់រួចរាល់អស់ហើ្យ ដោយម្នាក់ៗបានបោះបង្គោលព្រំដីព័ន្ធរបងជុំវិញយកបានទាំងស្រុង ចុងក្រោយលោកនូ ប៊ុនយ៉ាង អភិបាលស្រុកបវេលបានលក់ដីឲ្យទៅលោក លឹម ណារ៉ូ នៅពេលលោកនូ ប៊ុនយ៉ាងកំពងគ្រប់គ្រងអភិបាលស្រុកសព្វថ្ងៃនេះ។


តែទោះជាយ៉ាងណាលោកការិយាល័យរៀបចំភូមិបាលស្រុកបវេលបានធ្លោយសម្ដីរប៉េះរប៉ោះ ឲ្យ ឥទ្ធិពលកម្ពុជាដឹងថា ការស្នើសុំដល់ថ្នាក់លើដើម្បីកាត់ដីសាលាស្រុកមានប្លង់របស់រដ្ឋបានកាត់ទៅឲ្យឈ្មោះខាងលើ តាមគោលការសារពើភណ្ឌ ជាដីរបស់រដ្ឋមានចំនួន៤ហិត ត្រូវបានកាត់ចេញដើម្បីធ្វើប្លង់ជូនគាត់។នៅមាន(ត) ដកស្រង់ពីគេហទំព័រ ឥទ្ធិពលកម្ពុជា