គ្រួសារចាស់ជរាទីទ័លក្រចំនួន ១១ គ្រួសារបានទទួលអំណោយពីអភិបាលស្រុកតាំងគោកនិងព្រះអនុគុណគោក ព្រមទាំងមន្រ្តីសង្ឃស្រុកតាំងគោក

កំពង់ធំ៖ អភិបាលស្រុកតាំងគោកនិងព្រះអនុគណស្រុកតាំងគោក ព្រមទាំងមន្រ្តីសង្ឃក្នុងស្រុកតាំងគោក ចុះសួរសុខទុក្ខព្រមទាំងចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតាទីទ័លក្រចំនួន ១១ គ្រួសារ កាលពីល្ងាចថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

 លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និង ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក ព្រមទាំងមន្រ្តីសង្ឃក្នុងស្រុកតាំងគោក  បានចុះសួរសុខទុក្ខ ផ្សព្វផ្សាយពីការការពារជំងឺកូវីដ១៩ ព្រមទាំងចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន ១១គ្រួសារ ស្ថិតនៅឃុំច្រនាង និងឃុំជ្រលង។

   នៅក្នុងឱកាសនោះផងដែល ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក  សម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុកយកចឹត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយលោកតែងផ្ទះចុះជាប់ នៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។ព្រះអង្គក៏សម្តែងនូវអំណរគុណដល់មន្រ្តីសង្ឃក្នុងស្រុកតាំងគោក ដែលបានចូលរួមជាបច្ច័យ និងសម្ភារៈសម្រាប់ជាអំណោយដល់ជនទីទ័លក្រផងដែរ ។

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខនិងការយកចិត្តទុកដាក់ពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលលោកតែងតែគិតគូរយកចិត្ត អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង នណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយ ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។លោកតែងតែក្រើនរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ ។លោកអភិបាលស្រុកលើកឡើងថាអំណោយទាំងនេះអាចជំនួយផ្គត់ផ្គង់ជីវភាពលោកយាយ លោកតាបានមួយរយ:ពេលខ្លីតែប៉ុណ្ណោះ  លោកលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋបង្កើននូវជីវភាពប្រចាំថ្ងៃរបស់ខ្លួនដោយការដាំដំណាំ ការចិញ្ចឹមសត្វជាដើម   ។

   លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោកព្រមទាំងមន្រ្តីសង្ឃក្នុងស្រុកតាំងគោក  ដែលព្រះអង្គតែងតែគាំទ្រសកម្មភាព  ផ្តល់នូវថវិកា  សម្ភារៈ  និងនិមន្តសាកសួរសុខទុក្ខប្រជាពលរដ្ឋជាមួយរដ្ឋបាលស្រុក  ចូលរួមចំណែក ធ្វើជាអំណោយដល់លោកយាយ លោកតាទីទ័លក្រ ស្របពេលដែលកម្ពុជាយើងទទួលរងនូវជំងឺ កូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់នូវសេដ្ឋកិច្ច ។លោកបន្តទៀតថាសព្វថ្ងៃនេះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើជីវភាពរបស់បងប្អូនពិសេសជនក្រីក្រដែលមានប័ណ្ណក្រីក្ររាជរដ្ឋាភិបាលនិងផ្ដល់ជាកញ្ចប់ថវិកាដើម្បីផ្គត់ផ្គង់ទៅលើជនក្រីក្រជាប្រចាំខែ។លោកបន្ថែមទៀតថាសូមឱ្យបងប្អូនដែលមានប័ណ្ណក្រីក្រប្រើប្រាស់ឲ្យអស់លទ្ធភាព ដូចជាមានជំងឺឈឺថ្កាត់ត្រូវទៅមណ្ឌលសុខភាពដោយគ្រូពេទ្យមិនយកថ្លៃសេវាព្យាបាលពីបងប្អូនទេ ដោយសាររាជរដ្ឋាភិបាលបានចេញជាថវិកាជំនួសទៅហើយ។បើមានបញ្ហាអ្វីសូមទាក់ទងទៅអាជ្ញាធរភូមិ អាជ្ញារធរឃុំ ដើម្បីពួកគាត់បានជួយដោះស្រាយនូវរាល់បញ្ហារបស់បងប្អូន។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ទោះបីជានៅក្នុងសហគមន៍យើងមិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។ត្រូវគោរពច្បាប់ចរាចរណ៌ ដោយធ្វើដំណើរពាក់មួកសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់បាត់បង់ប្រយោជន៌បងប្អូន។

   សូមបញ្ជាក់ផងដែរថាអំណោយដែលចែកជូនមានចំនូន  ១១គ្រួសារ  នៅឃុំច្រនាង និងឃុំជ្រលង  ស្រុកតាំងគោក  ដោយក្នុងនោះ មាន ៖

   – ចំនួន ៥គ្រួសារ. ដោយមួយគ្រួសារៗ ទទួលបាន ៤០.០០០(បួនមុឺន)រៀល។

  -ចំនួន ៥គ្រួសារ. ដោយមួយគ្រួសារៗទទួលបាន អង្ករ១បេ( ៥០ គក្រ ) , ទឹកផ្លែឈើ ១កេះ  ,  ទឹកបរិសុទ្ធ  ១កេះ  ,  មី  ១កេះ  និងប្រាក់ ១០០.០០០(  ដប់មុឺន  )រៀល  ។

       -លោកបងឈា  ឆាំ  ពិការដោយដាច់ជេីងទាំង២  និងប្រពន្ធស្លាប់  ដោយគ្រោះថ្នាក់ចររាចរណ៍ កន្លងមក  ទទួលបានអណ្តូងស្នប់មួយ(  តម្លៃ៥០០ដុល្លាអាមេរិច  ) អង្ករ១បេ  (  ៥០គក្រ  ) ,  ទឹកផ្លែឈេី១កេះ  ,  ទឹកបរិសុទ្ធ១កេះ  ,  មី១កេះ  និងប្រាក់ ២០០.០០០(ម្ភៃមុឺនរៀល  )  ។ ដោយកន្លងមកអាជ្ញាធរឃុំ អាជ្ញាធរស្រុក និងអាជ្ញាធរខេត្តជាពិសេសឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងាររបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន៕