ល្បីលោក ឈុតពិរាជ អតីតនាយកងរាជអាវុធហត្ថខេត្តកំពង់ធំនិងលោក តាញ៉េ ជាអ្នកមើលការខុសត្រូវឲ្យបនល្បែងនៅស្រុកសណ្ដាន

កំពង់ធំ=ប្រជាពលរដ្នរឹះគន់ ល្បែងស៊ីសងគ្រប់ប្រភេទកំពុងលាក់ខ្លួននៅស្រុកសណ្ដានពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចបង្រ្កាប់នោះទេមានតែការបើកដៃអោយលោកល្បែងស៊ីសងបានយ៉ាងរលូន បង្កអោយមានការភ័យខ្លាចពីសន្ដិសុខសុវត្តិភាពនៅក្នុងភូមិឃុំទៅវិញ។

   បនល្បែងស៊ីសង ចំនួន2កន្លែងនេះបានបើកដំណើរការ យ៉ាងគគ្រឹក គគ្រេង នៅក្នុងភូមិ99 ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទីតាំងទី នៅភូមិទំអរ ឃុំមានរិទ្ធ ទីតាំង ទី១ ឈ្មោះជុំ សាន ហៅលោកឈុត ពិរាជ និង ទីតាំងទី ស្ថិតនៅផ្លូវចូលព្រះអាទិត្យ ឈ្មោះ តាញ៉េ ជាអ្នកមើល ការខុសត្រូវ ឲ្យបនល្បែងដុះស្លែយ៉ាងធំ ស្រុកសណ្ដាននេះ ជូនអ្នកធំម្នាក់នៅពីក្រោយខ្នង?។

តាមប្រភពច្បាស់ការបានអោយដឹងថាបនល្បែងស៊ីសង នៅក្នុងស្រុកសណ្ដាន់ បានចាប់ដំណើរការយូរមកហើយតែពុំមានអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋាន មានការហាមឃាត់នោះឡើយជាហេតុធ្វើឱ្យល្បែងនេះបានដំណើរការដោយរលូន ទោះបីជា សម្ដេចក្រឡាហោម ស ខេង រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃក៏ដូចជា ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជា ឲ្យស្នងការខេត្តក្រុង អាជ្ញាធរស្រុក ខេត្ត លុបបំបាត់ឲ្យអស់នូវល្បែងពាលាអាវ៉ាសែ បងតូច បងធំ បំផ្លាញ់គ្រួសារកសិករ បង្កើតអំពើហឹង្សា និងជាជម្រុកចោរលួច ចោប្លន់ បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលកើតចេញ ពីអំពើល្បែងទាំងឡាយ តែទោះជាមានបទបញ្ជាយ៉ាងនេះក៏ដោយក៏ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកសណ្ដាន់មិនឈឺក្បាលវិលមុខនិងបទបញ្ជានេះឡើយ។

ពលរដ្ឋទន្ទឹងចាំមើលសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរ ចុះបង្ក្រាបបនល្បែងស៊ីសង ចំនួន 2 ទីតាំងនេះដែឬឬអត់ ?ការរំពឹងទុកនិងជឿទុកចិត្តទៅសមត្ថកិច្ចបានប្រែក្លាយទៅជារលាយសាបសូន្យ ។ ពេលមានកម្មវិធីផ្សេងៗ អាជ្ញាធរ សមត្ថកិច្ច តែងតែលើកឡើងឱ្យប្រជាពលរដ្ឋ ចូលរួមការពារ ទប់ស្កាត់ ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដើម្បី គោរពតាម គោល នយោបាយ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល តើផ្ទុយទៅវិញ អាជ្ញាធរ សមត្ថកិច្ច បានត្រឹមតែស្រែកលឺដូចហ៊ីង តែមិនមានចំណាត់ការននោះឡើយ ថែមទាំងបើកឱកាសឲ្យក្រុមញៀនល្បែងបើកលេងដោយសេរី។

   ទន្ទឹមគ្នានិងនេះដែរ បនល្បែងស៊ីសង នៅក្នុងស្រុកសណ្ដាន់ចំនួនពីរកន្លែងនេះ អធិការនិងសមត្ថកិច្ចពាក់ព័ន្ធ បានជ្រាប់យូរហើយ ប្រជាពលរដ្ឋកំពុងទន្ទឹងចាំមើល តើ សមត្ថកិច្ច មានសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង របស់ លោក ជុំ សាន ហៅ ឈុតពិរាជ និង តាញ៉េ នេះបានដែរឬទេ?.… ។

ប្រភព ពីដង្កូវក្នុងសាច់ ដែលជាអ្នកមើលការខុសត្រូវ បនល្បែងស៊ីសង របស់តាញ៉េ បានឲ្យដឹងថា បនល្បែង ជល់មាន់ នៅក្នុង ឃុំមានរិទ្ធ ស្រុកសណ្តាន់  មានចំនួន2កន្លែង ទី1 ជារបស់ លោក ជុំ សាន ហៅឈុតពិរាជ អតីតជានាយកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ទី2 ឈ្មោះ តាញ៉េ ជាអ្នកមើលការងារ ខុសត្រូវ ឲ្យថៅកែម្នាក់ដែលនៅពីក្រោយខ្នងក្នុងនោះក៏ បានបញ្ជាក់ថាថៅកែសៃង្វាន់មាន់នេះ ក្នុងមួយខែមកមើល2ដង តែសៃង្វាន់មានសរុបទូទាំងប្រទេស មានចំនួន30 កន្លែង  គ្រប់ខេត្តក្រុង អត់តែខេត្តកំពង់ចាមមួយទេ ហើយក៏មិនមានសមត្ថកិច្ចណាម្នាក់ ឬអាជ្ញាធរ ហ៊ានបង្រ្កាបនោះទេ។ ទង្វើបែបនេះគឺដោយសារតែ បារមីលុយជួយ ជះលើមន្រ្តីអសកម្ម ឬមន្រ្តីគ្រាប់ល្ពៅ។

 អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក  ឈុតពិរាជ អតីតនាយកងរាជអាវុធហត្ថខេត្តកំពង់ធំនិងលោក តាញ៉េជាអ្នកមើលការខុសត្រូវឲ្យបនល្បែងនៅស្រុកសណ្ដានបានទេមកទល់ថ្ងៃទី១២ខែ សីហា ឆ្នាំ២០២០នេះដោយសារពុំមានលេខទូស័ព្ទ តែអង្គភាពយើងរងចាំការបំភ្លឺពីអ្នកទាំង២នាក់គ្រប់ម៉ោងធ្វើការ៕​