ពលរដ្នរឹះគន់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួងថាពូកែខាងសហការជាមួយក្រុមឈ្មួញម្ចាស់គ្រឿងចក្រកាយដីលក់ខុសច្បាប់

ភ្នំពេញ= បែកធ្លាយរឿងរ៉ាវដ៏រសើបមួយ ជៈក្លិនបញ្ច្រាសខ្យល់ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នានិយាយរឹះគន់ពេញ ភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញា ខេត្តកណ្ដាលថា មានលោកស្រីមេឃុំ របស់គាត់ពិតជាឆ្លាតណាស់ ពូកែខាងសហ ការជាមួយក្រុមឈ្មួញម្ចាស់គ្រឿងចក្រកាយដី ដោយយកទីតាំងដីរបស់រដ្ឋជាច្រើន ឲ្យទៅក្រុមឈ្មួញម្ចាស់គ្រឿង ចក្រ ជីកកកាយអាចម៌ដីលក់យ៉ាងរលូន្យ ដើម្បីយកលុយចែកគ្នាចាយ និងធ្វើមានធ្វើបាន ។

ប្រភពបែកធ្លាយបានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញមានគ្រឿងចក្រយ៉ាង ច្រើនឈ្មោះ ម៉ៅ ត្រូវការជីកដឹកអាចម៌ដីលក់ បុរសម្នាក់នោះមិនចាំបាច់បំពេញច្បាប់អាជីវកម្ម ពីមន្ទីរឧស្សា ហកម្ម និងសិប្បកម្ម ឬក៏មន្ទីរ រ៉ែ និងថាមពល អ្វីនោះឡើយ បុរសខាងលើគ្រាន់តែទំនាក់ទំនង លោកស្រី ហេង ម្លប់ ដែលជាមេឃុំកំពង់ហ្លួង នោះទៅ គឺរូបលោកស្រីមានជំនាញខាងរៀបចំឲ្យឈ្មួញ ធ្វើសកម្មភាពជីកកាយ អាចម៌ដីលក់បានយ៉ាងសេរីបាត់ទៅហើយ ព្រោះគេល្បីថា លោកស្រីមេឃុំកំពង់ហ្លួងម្នាក់នោះ រូបគាត់មានជំ នាញមិនធម្មតានោះទេ គ្រាន់តែសំអាងប្រជាពលរដ្ឋក្នុងភូមិត្រឹមប៉ុន្មាននាក់ ចងក្រងថាពលរដ្ឋចង់លក់អាចម៌ ដីនោះ គឺម្ចាស់គ្រឿងចក្រមានសិទ្ធិដំណើរការជីកអាចម៌ដឹកលក់យ៉ាងរលូន្យ បាត់ទៅហើយ ។

ប្រភពបែកធ្លាយនោះបានបន្តថា ជាក់ស្តែងទីតាំងចំណុចមេទឹកទទឹងថ្ងៃ និងចំណុចមេទឹកចក មានទីតាំងស្ថិតនៅ ក្នុងភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល គេល្បីថា ថៅកែគ្រឿងចក្រឈ្មោះ ម៉ៅ មិនបានរត់ ច្បាប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ឬក៏មន្ទីររ៉ែ និងថាមពលនោះទេ ប៉ុន្តែថៅកែគ្រឿងចក្រឈ្មោះម៉ៅ គ្រាន់តែ និយាយស្ងាត់ៗជាមួយលោកស្រី ហេង ម្លប់ ដែលជាមេឃុំកំពង់ហ្លួង គឺរូបលោកស្រី ជួយសម្រួលឲ្យបានធ្វើសកម្ម កាយជីកអាចម៌ដីលក់យ៉ាងរលូន ដើម្បីយកលុយចែកគ្នាធ្វើមានធ្វើបានបែបស្ងាត់ៗ បើសូម្បីតែលោកមេភូមិពាម លង្វែក ក៏រូបគាត់ ស្ទើរមិនបានដឹងរឿងអ្វីសោះផង ។

ប្រភពបែកធ្លាយនោះបានបន្តថា នៅក្នុងទឹកដីឃុំកំពង់ហ្លួង ចំណុចណាក៏ដោយ ប្រសិនបើក្រុមឈ្មួញចង់បានធ្វើ សកម្មភាពកន្លែងណា គ្រាន់តែពួកគេទាក់ទងរូបលោកស្រីមេឃុំ គឺលោកស្រីតែងយកពលរដ្ឋមកសំអាង ហើយឲ្យ ឈ្មួញធ្វើសកម្មភាពបានយ៉ារលូន ប៉ុន្តែសម្រាប់ពលរដ្ឋម្ចាស់មូលដ្ឋានវិញនោះ គឺស្ទើរតែមិនបានមួយរៀលមួយ សេន បានលិឌ្ឍសើមមាត់សើមករ តិចតួចសោះនោះឡើយ ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ បានលើកឡើងថា ពួកគាត់ចង់ឃើញវត្តមានរបស់លោក លឹម គៀនហោ ដែលជាគណៈពង្រឹងឃុំកំពង់ហ្លួង បានជួយស្រាវជ្រាវករណីលោកស្រី ហេង ម្លប់ មេឃុំកំបង់ហ្លួង បាន ខ្លះៗផង ពីព្រោះកន្លងមក លោកស្រីមេឃុំតែងល្បីល្បាញ រឿងរ៉ាវមិនប្រក្រតីជាច្រើន ក្រៅពីអារឿងបើកភ្លើង ខៀវឲ្យក្រុមឈ្មួញកាយជីកអាចម៌ដីលក់នេះ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោកស្រី ហេង ម្លប់ បាននៅឡើយទេ ក្នុងថ្ងៃនេះ ព្រោះមិនមានលេខទូរស័ព្ទ ដោយឡែកលោក ម៉ៅ ម្ចាស់គ្រឿងចក្រ ដែល ប្រភពកំពុងបែកធ្លាយការរិៈគន់នោះ ជាក់ស្តែងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ នេះយើងក៏ពុំអោយសុំការបំភ្លឺបានទេដោយសារយើងពុំស្គាល់លេខរបស់គាត់នោះឡើយ ។

ទោះជាយ៉ាងណា នេះជាប្រភពស្នើសុំ ឲ្យអង្គភាពរបស់យើងដើម្បីចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ក្នុងគោលបំណងកែលំអរសង្គម គ្មានចេតនាបង្កាច់បង្ខូចសាម៉ីបុគ្គលរូបណានោះឡើយ រាល់សាម៉ីស្ថាប័នទាំង ឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិតសំរាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕