សៃង្វៀនមាន់ជល់នៅស្រុកសណ្តាន់ ត្រូវបានលោកឡង់ គីសឹង ដឹកនាំកម្លាំងចុះបង្រ្កាបរុះរើបំផ្លាញ់ចោល

សៃង្វៀនមាន់ជល់នៅស្រុកសណ្តាន់ ត្រូវបានលោកឡង់ គីសឹង ដឹកនាំកម្លាំងចុះបង្រ្កាបរុះរើបំផ្លាញ់ចោល

ខេត្តកំពង់ធំ៖ លោក ឡង់ គឺសឹង ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុកសណ្ដានបានដឹកនាំកម្លាំងសកមមត្ថកិច្ចបង្រ្កាប បនល្បែងស៊ីសង ជល់មាន់ បៀ អាប៉ោង ដែលបានលាក់ខ្លួននៅក្នុងចំការស្វាយចន្ទីរ មួយកន្លែង ស្ថិតនៅក្នុងភូមិ ៩៩ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០។

កិច្ចសហប្រតិបត្តិការបង្រ្កាប ទីតាំងបនល្បែងស៊ីសង ដែលប្រៀបបានជាកន្លែងថ្នាល់បណ្តុះអំពើឧបាយមុខ បង្កើតក្រុមចោរ និងជាឈ្នួនបង្រ្កាត់អំពើហឹង្សាក្នុងគ្រួសារ ត្រូវបានបង្រ្កាបរុះរើកំទេចចោល នៅតំបន់ ៩៩ នៃឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រួមទាំងបានដឹកសម្ភារៈមួយចំនួន យកមករក្សាទុក ហើយបានធ្វើកិច្ច សន្យាជាមួយម្ចាស់ចំការស្វាយចន្ទី មិនឲ្យមានបនល្បែងស៊ីសងកើតឡើងជាលើកទី២ បានឡើយ ។

លោក ឡង់ គឺសឹង អភិបាលស្រុកសណ្តាន់ បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាល និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ តែងតែ ណែនាំចង្អុលបង្ហាញ ពីការងារបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ទោះបីក្នុងតំលៃណាក៏ដោយ ការពារសុខ សុវត្តិភាព ផ្តល់ភាពជឿជាក់ និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែលប្រៀបបាននិងម្តាយនិងកូន និងមិនឲ្យមានការប្រព្រឹត្តល្បែងស៊ីសង នៅក្នុងមូលដ្ឋានជាដាច់ខាត លោកអភីបាល ក៏បានកោតសរសើរ ដល់អ្នកសារព័ត៌មាន ដែលបានផ្តល់កិច្ច សហការទីតាំង បនល្បែងជល់មាន់ ដោយខុសច្បាប់ គឺជាការចូលរួមចំណែក យ៉ាងធំក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំងចំនុច របស់រាជរដ្ឋាភិបាល ដើម្បីការពារទប់ស្កាត់ បង្រ្កាបកុំឲ្យមានល្បែងស៊ីសង ចោតលួច ចោរប្លន់ និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ។

លោកអភិបាល បានបន្តថា បន្ទាប់ពីទទួលបានដំណឹង លោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅរុះរើទីតាំងទាំងអស់នោះ ចោលហើយបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ចំការមិនអោយប្រព្រឹត្តអំពើល្បែងស៊ីសងនេះជាលើកទី២ឡើយ ហើយក៍កំពុងស្រាវជ្រាវរកមុខ បុគ្គលដែលអួតអាងថា មានខ្សែធំ ខ្សែក្រាស់បន្តទៀតដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕