បែកធ្លាយរឿងរ៉ាវដ៏រសើបចេញពីមេឃុំកំពង់ហ្លួងមកថាជួញមិនចំណេញមិនជួញទេ

ខេត្តកណ្ដាល =តាមប្រភពបណ្ដាញសង្គមលើកឡើងថា ទីតាំងដីរដ្ឋ នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ មានឈ្មោះលោកស្រីមេឃុំ បានសហការជាមួយក្រុមឈ្មួញម្ចាស់គ្រឿងចក្រជីកកកាយអាចម៌ដីលក់។


មេការម្នាក់ឈ្មោះ ម៉ៅ ទំលាយអាថ៏កំបាំងថា ធ្វើអាជីវកម្មកាយអាចម៏ដីលក់មិនចាំបាច់បំពេញច្បាប់ ពីមន្ទីរឧស្សាហកម្មសិប្បកម្ម រ៉ែ និងថាមពលស្អីនោះទេគ្រាន់តែទំនាក់ទំនង លោកស្រី ហេង ម្លប់មេឃុំកំពង់ហ្លួងវាបានទៅហើ្យព្រោះលោកស្រីជំនាញខាងរៀបចំធ្វើការទាំងនិងយូរណាស់មកហើ្យ។


ការល្បីល្បាញនេះ លោកស្រីហេង ម្លប់មេឃុំកំពង់ហ្លួងតែងតែមានជំនាញខ្លាំង ដូចសុភាសិតពោលថា កិច្ចការសារពើត្រូវបំពេញ ជួញដូរមានចំណេញត្រូវខំជួញ ន័យនេះហើ្យធ្វើឲ្យមេឃុំយកលេសប្រជាពលរដ្ឋក្នុងភូមិមានប្រមាណនាក់ ចងក្រងថា ពលរដ្ឋចង់លក់អាចម៏ដី។


ទីតាំងកាយអាចម៏ដីចំណុចមេទឹកទទឹងថ្ងៃ និងចំណុចមេទឹកចក ស្ថិតនៅ ក្នុងភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល រីឯលោកមេភូមិពាមលង្វែកមិនបានដឹងរឿងនោះទេ។


ប្រភពដដែលបន្តថា នៅក្នុងទឹកដីឃុំកំពង់ហ្លួង ចំណុចណាក៏ដោយ ប្រសិនបើក្រុមឈ្មួញចង់បានធ្វើ សកម្មភាពកន្លែងណា គ្រាន់តែពួកគេទាក់ទងលោកស្រីមេឃុំ គឺលោកស្រីតែងយកពលរដ្ឋមកសំអាងនិងឲ្យឈ្មួញធ្វើសកម្មភាពបានយ៉ារលូន។ សម្រាប់ពលរដ្ឋម្ចាស់មូលដ្ឋានវិញ គឺស្ទើរតែមិនបានទទួលព័ត៌មានបន្តិចណាឡើយ។
ពលរដ្ឋរស់នៅក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ បានលើកឡើងថា ពួកគាត់ចង់ឃើញវត្តមានរបស់លោក លឹម គៀនហោ ដែលជាគណៈពង្រឹងឃុំកំពង់ហ្លួង ចុះស្រាវជ្រាវករណីលោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួងម្ដងមើល ព្រោះល្បីល្បាញ រឿងរ៉ាវមិនប្រក្រតីជាច្រើន។


ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកស្រី ហេង ម្លប់ បាននៅឡើយទេ ។!!នៅមាន(ត)