កំពង់ធំ=ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង បានចុះណែនាំពីអនាម័យ សម្អាតលូបង្ហូរទឹក និងចង្រ្កានដាំទឹកឱ្យបានល្អដល់ម្ចាស់សត្តឃាត នៅស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០។

តាមការពិនិត្យជាក់ស្ដែងសត្តឃាតដ្ឋាននៅក្នុងស្រុកស្ទោងជាប់លំដាប់ថ្នាកើលេខ១ខាង ស្មោគគ្រូក គ្មានអនាម័យ និងគ្មានរបៀបរៀបរយ តាំងតែពីដើមរាងមក មិនសូវឃើញមានរៀបចំឬយកចិត្តទុកដាក់ចំពោះ បរិស្ថាន​ នោះទេ​ ។


លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានលើកឡើងពីការរីករាលដាលនៃជំងឺផ្សេងៗដល់សត្វគោក្របី និងបក្សីផ្សេងៗដល់ម្ចាស់ទីសត្តឃាត ពេលសត្វមានជំងឺកុំពិឃាតនិងលក់ដូរព្រោះខ្លាចឆ្លងជំងឺដល់សត្វនិងមនុស្សផងដែរ។អ្វីដែលព្រួយបារម្ភជាងគេ សូមឲ្យម្ចាស់ទីសត្តឃាតត្រូវរៀបចំកន្លែងអោយមានអនាម័យឱ្យបានត្រឹមត្រូវ និងទុកដាក់របស់របរផ្សេងៗឱ្យមានសណ្ដាប់ធ្នាប់ល្អ និងរៀបចំចង្ក្រានដាំទឹកឱ្យបានល្អប្រសើរងាយស្រួលសម្រាប់ពេលធ្វើការងារ។

កត្តាមួយចំនួនដែលម្ចាស់ទីសត្តឃាតមិនយកចិត្តទុកដាក់គឺលូបង្ហូរទឹកនិងលាមកគោជ្រូក ពុំមានការរៀបចំឲ្យបានត្រឹមត្រូវទេ ពិសេសលាមកគោ និងកាកសំណល់ផ្សេងៗទុកចោលពាសវាលពាសកាលអាចបណ្ដាលឱ្យឆ្លងជំងឺដល់សត្វគោក្របី និងបក្សីផងដែរ។លោកបានលើកទឹកចិត្តបន្ថែមដល់ម្ចាស់ទីសត្តឃាត ឱ្យចេះណែនាំដល់ក្រុមការងារជួយសម្អាតកន្លែងឱ្យបានល្អនិងមានអនាម័យ ពិសេសត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញបរិវេណទីសត្តឃាតជាប្រចាំ។