លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ

ខេត្តកំពង់ឆ្នាំង តាមសេចក្ដីប្រកាសពីការហាមឃិត ស្ដីពីការគ្រប់គ្រងវិស័យជលផល និងលិខិតបទដ្ឋាននានា ជាច្រើនទៀត ដែលច្បាប់ជលផល បានដាក់ចេញតាមដំណាក់កាលនីមួយៗនោះ អំពីវិធានការទប់ស្កាត់បទល្មើសជលផល រៀបចំដោយក្រសួងរុក្ខាប្រមាញ់និងនេសាទ អត់មាននរណាគេធ្វើតាមទេ។

       យោងតាមការចុះផ្សាយបានបញ្ជាក់ថា បទល្មើសកើតឡើងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងយ៉ាងច្រើនស្អេកស្កះនេសាទនោះប្រើឧបករណ៍ដូចជា បោះបង្កោលរបាំងណរ៉ាវ តសាច់អួនក្រហម ខៀវក្រឡាញឹក លប លូ ស្បៃមុង ដាក់ប្រដេញតាមទឹកមានប្រវែងចាប់ពី ៣០០ម៉ែត្រ រហូតដល់១០០០ម៉ែត្រជាច្រើនខ្សែ បិទបាំង រាំងផ្ជឹតព្រែក ធ្វើឲ្យរាំង ស្ទះផ្លូវទឹកមិនអាចធ្វើឲ្យមច្ឆាជាតិគ្រប់ប្រភេទចរាចរស្វែងរកចំណីបានទេ។

           ឧបករណ៍ទាំងនោះមានចាប់ពីចំណុច ក្រចាប់ ព្រែកក្រពើ តំបន់កដបព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កោះតាលៀ ជិតឡូត៍ អភិរក្ស ពាមសែន (2)ស្ទូន ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង កោះតាម៉ូវ ព្រែកស្ពាន ភូមិកំពង់អួរ ភូមិកំពង់ព្រះ គន្ធរ ជ្រួយឡែង ចំណុចទាំងនោះសុទ្ធតែផ្លូវត្រីចេញចូលទៅមក។

       ឧបករណ៍ទាំងនោះសុទ្ធតែក្រសួងរុក្ខាប្រមាញ់និងនេសាទហាមឃាត់ តែមនុស្សមិនធ្វើតាម១.ឈ្មោះ រ៉ន រស់ នៅភូមិជ្រួយឡែង ២.ឈ្មោះ ស្រីម៉ៅ រស់នៅភូមិកំពង់ព្រះ ៣.ឈ្មោះ ហ៊ី ប្រធានសហគមន៍ រស់នៅភូមិកំពង់អួរ ៤.ឈ្មោះ សួន រ៉ា អនុប្រធានសហគមន៍ រស់នៅភូមិកំពង់ព្រះ ៥.ឈ្មោះ ទិដ្ឋ នឿន រស់នៅភូមិក្រចាប់។កំពង់គឃ្លើនផ្គើនឬមិនក្លាចឬអាងអំណាចនរណា។

ពាក់ព័ន្ធករណីខាងលើនេះ មិនដឹងថាលោក អ៊ឹង ជីប៉ោ នាយរងខណ្ឌរដ្ឋបាលជលផល ទទួលបន្ទុកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានដឹងទេ។រីឯលោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានជ្រាបដែរឬយ៉ាងណា៕