ធុមក្លិនស្អុយមច្ឆាងាបចេញ ឃុំផាត់សណ្ដាយ ប្រហែលមន្រ្ដីជលផលមិនបានមើល

(ខេត្ត កំពង់ធំ ) ប្រជានេសាទនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ៥ខែធ្នូឆ្នាំ២០២០ស្នើសុំអោយថ្នាក់ដឹកនាំនឹងក្រសួងពាក់ព័ន្ធគ្រប់ស្ថាប័នសូមមេត្តាអោយមានចំណាត់ការចំពោះមេខ្លោងបំផ្លាញមច្ឆាជាតិនៅក្នុងបឹងទន្លេសាបគ្រប់រដូវបិទនិងរដូវបើកដែលមានឈ្មោះកងគាមជាអ្នកផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីឱ្យប្រជានេសាទប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ចាប់ត្រីយកមកលក់ឲ្យខ្លួនវិញ។


ករណីនេះមានការពាក់ព័ន្ធនឹងជំនាញគ្រប់លំដាប់ថ្នាក់ លោកកង គាម អាចឈរជើងប្រព្រឹត្តបទល្មើសបាននៅក្នុងឃុំផាត់សណ្ដាយដោយរលូន
ប្រជានេសាទបានបន្តបញ្ជាក់យ៉ាងច្បាស់ថាលោកកង គាម ដែលជាមេខ្លោងបំផ្លាញធនធានមច្ឆាជាតិទាំងក្នុងរដូវបិទនេសាទនិងបើកនេសាទ លោកបានវេចលុយឡើងមកជួបជំនាញពាក់ព័ន្ធគ្រប់ទាំងអស់ ហើយលោក កងគាម នេះប្រព្រឹត្តបទល្មើសដោយផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងអោយប្រជានេសាទទិញសាច់ស្បៃមុងក្រហមសាច់ស្បៃមុងខៀវក្រឡាញឹកដើម្បីយកមកដាក់លូស្បៃមុងចាប់ត្រីប្រព្រឹត្តដោយខុសច្បាប់លក់ឲ្យខ្លួនវិញ។


ពាក់ព័ន្ធករណីខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក កង គាមបានទេដោយសារយើងមិនមានលេខទូស័ព្ទ តែយើងរកចាំការបំភ្លឺគ្រប់ម៉ោងធ្វើការ។

លោក ហម ហ៊ុន នាយខ័ណ្ឌរដ្នបាលជលផល ខេត្តកំពង់ធំ មិនអាចសុំការបកស្រាយបានទេនៅថ្ងៃទី៥ ខែ ធ្នូឆ្នាំ២០២០នេះ​ មិនដឹងថាលោកមិនទាន់បកស្រាយឬមិនចង់បកស្រាយ តែយើងរងចាំការបកស្រាយគ្រប់មោ៉ងធ្វើការ៕