នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរីទេ


ខេត្តកំពង់ឆ្នាំង = ឈ្មួញប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅស្រុកជលគីរី កំពុងរីកដុះដាលដូចផ្សិតសម្ញែញរូបភាពបង្ហាញលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង។


តាមបណ្ដាញផ្សព្វផ្សាយសរសេរថា«ប្រធានសហគមន៍ស្រុកជលគីរី បានលួចធ្វើបទល្មើសនេសាទអស់កាលយូរឆ្នាំណាស់មកហើ្យតាំងតែពី ២០១២មកម៉្លេះ! តែបណ្ដាញផ្សព្វផ្សាយមិនបានដាក់ឈ្មោះប្រធានសហគមន៏នោះទេ។
ប្រធានសហគមន៍នោះថា«បានដាក់ឧបករណ៍នេសាទល្មើសច្បាប់ដោយយករបាំងសាច់ដាក់កាត់ព្រែកចំនួនប្រាំនៅស្រុកជលគិរី ទាំងរដូវទឹកស្រក រដូវទឹកឡើង។មជ្ឈដ្ឋានខាងក្រៅយល់ថា នាយខណ្ឌរដ្ឋបាលជលផល នាយផ្នែក នាយសង្កាត់ និងជំនាញពាក់ព័ន្ធបានឃុបឃិតស៊ីសំណូកសូកប៉ានត្រូវដងត្រូវផ្លែ ទើបគ្មានការបង្រ្កាប ធ្វើហី! ធ្វើមិនដឹង!។


ប្រធានសហគមន៍នោះថា ឧបករណ៍ដាក់មានរបាំងស្បៃមុងបានដាក់តាមដងទន្លេស្រុកជលគិរី ជាទម្លាប់ចាស់ មិនអាចកែប្រែបានទេពោលគឺត្រូវបង់លុយជូន…។
ប្រជានេសាទថា ព្រែកទាំងប្រាំនោះមានឈ្មោះរបស់វាគឺ -ទី១.ព្រែកឆ្នុកអណ្ដែង -ទី២.ព្រែកយួន

ទី៣.ព្រែកបាញ់រះ -ទី៤.ព្រែកថ្មី -ទី៥.ព្រែកជ្រៅ ព្រែកទាំងប្រាំនោះនៅក្នុងឃុំកោះថ្កូវ,ឃុំកំពង់អុសស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងត្រូវបានបញ្ដាញផ្សព្វផ្សាយសរសេរថា ប្រហែលលោកទុកឲ្យបទល្មើសកើតឡើងឲ្យបានច្រើន។តែមានមនុស្សនៅក្នុងក្រុមសហគមន៍១៣ថា មានមន្រ្តីជំនាញជលផលបានឲ្យឈ្មោះសុខនៅស្រុកជលគីរី ផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីឱ្យប្រព្រឹត្តបទល្មើសហើយឈ្មោះសុខបានទិញត្រីពីក្រុមសហគមន៍ ១៣ នោះយកទៅលក់បន្ត៕