ទំនាស់ដីធ្លីរបស់ពលរដ្ឋ១៦គ្រួសារក្លាយជាជម្ងឺរ៉ាំរ៉ៃនៅក្នុងឃុំទ្រាពុំទាន់់មានដំណោះស្រាយ

ខេត្តកំពង់ធំ=  ប្រជាពលរដ្ឋ១៦គ្រួសារនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំដែលមានដី៣០ហិចតាកំពុងកើតមានទំនាស់ដ៏រ៉ាំរ៉ៃជាមួយ អ្នកស្រីលីន នៅភ្នំពេញ ក៏ប៉ុន្តែអ្នកស្រីបានឱ្យឈ្មោះ យុគ គឹមឡេង ហៅចែអូន នៅក្នុងស្រុកស្ទោងជាអ្នករៀបដីអោយគាត់នៅតំបន់នោះតាំងឆ្នាំ២០០៧មកម្លេះ។

   លោក មិន ផាត មេឃុំទ្រា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាដីចំនួនជិត ៣០០ហិកតាដែលជាដីឈ្មោះចែ លីន នៅភ្នំពេញនោះ បានប៉ះពាល់ដីរបស់ប្រជាពលរដ្ឋចំនួន៣០ហិកតា បច្ចុប្បន្ននេះកំពុងតែប្ដឹងផ្ដល់គ្នារវាងប្រជាពលរដ្ឋនិងម្ចាស់ដីដែលមានឈ្មោះចែលីនខាងលើទៅតុលាការ។

   តាមការបញ្ជាក់ពីគ្រប់មជ្ឈដ្ឋានជុំវិញរឿងទំនាស់ដីធ្លីនៅក្នុងភូមិពពាយ ដែលមានប្រជាពលរដ្ឋចំនួន១៦គ្រួសារ បានចោទប្រកាន់ទៅលើ លោកស្រី យុគ គឹមឡេង ហៅចែអូនថា បានប្រើល្បិចគ្រប់បែបយ៉ាងធ្វើបាបប្រជាពលរដ្ឋណាស់ បង្គាប់អោយពលរដ្ឋដកពាក្យកុំលក់ដីអោយទៅថៅកែផ្សេងទុកលក់អោយខ្លួនវិញ ក្រោយពីពលរដ្នបានដក់ពាក្យហើយបែរជាលោក ស្រី យុគ គឹមឡេង ហៅចែអូន បង្ខំអោយពលរដ្នផ្តិតមេដៃឱ្យរួចបែរជាមិនឱ្យលុយពួកគាត់ ហាក់ដូចជាចង់យកដីរបស់ពួកគាត់ឆៅៗទៅវិញ ប្រៀបបីដូចជាធ្វើនំអត់ម្សៅដូច្នោះឯង។

លោកមេឃុំ ដូង មេភូមិ ពពាយ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ថាដីនេះទំនាស់ដីធ្លីនេះមានរយះពេលជាច្រើនឆ្នាំណាស់មកហើយដែល អ្នកស្រី យុគ គឹមឡេង ហៅចែអូន ធ្វើបាបប្រជាពលរដ្ឋចំនួន១៦ គ្រួសារ មានដីស្មើនិង ៣០ហិកតាដែលនៅក្នុងដីរបស់ចែលីនជិត៣០០ហិកតានោះ ។

   លោកមេឃុំទ្រា និងលោកមេភូមិ ពពាយ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងដូចៗគ្នាថាច្បាប់ឈូសឆាយគឺមាន! ប៉ុន្ដែអាជ្ញាធរហាមដាច់ខាតមិនឲ្យប៉ះពាល់ដីដែលមានជម្លោះត្រូវឈ្វាលទុកឲ្យប្រជាពលរដ្ឋដើម្បីរងចាំការដោះស្រាយសិន ក៏ប៉ុន្តែចែលីនដែលអះអាងថាដីរបស់គាត់មានប្លង់ទិញតាំងពីឆ្នាំ២០០៧មកបានបញ្ជាឲ្យឈូសយកទាំងអស់តែម្ដង។

  សព្វថ្ងៃនេះពាក្យបណ្ដឹងពីឃុំទៅស្រុក ពីស្រុកទៅតុលាការ មតិភាគច្រើននៅក្នុងឃុំទ្រាបានរិះគន់ចំចំថាប្រជាពលរដ្ឋមិនមានអីខុសនោះទេនេះមកពីឈ្មោះ យុគគឹមឡេង ហៅចែអូន ប្រើរល្បិចគ្រប់បែបយ៉ាងចង់យកដីរបស់ពួកគាត់ឆៅៗតែម្ដង បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធម៌ព្រមទាំងមន្ត្រីរាជការនៅក្នុងស្រុកស្ទោងសូមសំណូមពរទៅថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធទាំងអស់ថាកុំឲ្យជឿសំដី អ្នកស្រី យុគគឹមឡេង ហៅចែអូន ខ្លាំងពេក ព្រោះមនុស្សនេះពូកែប្រើរល្បិចណាស់។

  លោក ស្រី យុគ គឹមឡេង ហៅចែអូន យើងមិនអាចសុំការបំភ្លឺបានទេ ដោយ ដោយសារមិនមានលេខទូស័ព្ទ តែទោះយ៉ាងណាអង្គភាពយើងនិងព្យាយាមរកលេខទូស័ព្ទ​ដើម្បីសុំការបំភ្លឺនៅពេលក្រោយ ៕