ភ្នំពេញ= ជនជាតិចិនអ្នកបើកបនល្បែង ខ្មែរអ្នកកាង ទីតាំងបង្កប់ល្បែងស៊ីសងសម្បូរទៅដោយ ជនជាតិចិនចូលលេងកម្សាន្ត មិនញញឹតសមត្ថកិច្ចទាល់តែសោះ ដែលស្ថិតជ្រកក្រោមផ្លាកយីហោ (មជ្ឈមណ្ឌល សម័យទំនើប)និង( ក្លឹបស្នូកឃ័រធានស៊ី)។
ប្រភពព័ត៌មាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤បានអោយដឹងថាទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( នៅខាងក្នុងផ្សារចិន )ដែលសម្បូរជនជាតិចិនខ្មែរចូលលេងកម្សាន្តយ៉ាងរំភើយ មិនញញឹតដល់សមត្ថកិច្ចទាល់តែសោះ ដោយផ្សារមានអ្នកកាងនៅពីក្រោយ។បងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ គាត់មានក្ដីបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារូបគាត់ផ្ទាល់! ពលរដ្ឋគាត់បានលើកឡើងថាដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ឋានជាច្រើន អាចជាដើមហេតុដែលឲ្យមានចោរកម្ម លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារផងដែរ។
ប្រជាពលរដ្ឋបានសូមសំណូមពរទៅដល់លោកមេប៉ុស្តិ៍និងលោកអធិការក៏ដូចជាលោកអភិបាលខណ្ឌផងដែរ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើដើម្បីរក្សានៅសុវត្ថិភាពប្រជាពលរដ្ឋនៅទីនោះផងដែរ។