ខេត្តបាត់ដំបង=ឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃ១២រោច ខែស្រាពណ៍ ឆ្នាំរោង ព ស ២៥៦៨ ត្រូវនឹងថ្ងៃសៅរ៍ ទី ៣១ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចជួបសំណេះសំណាលជាមួយប្រជាសហគមន៍និងត្រួតពិនិត្យពីភាពចម្រើន ទៅលើដំណាំបន្លែបង្ការដាំដុះដោយគ្មានសារជាតិគីមី (បន្លែសុវត្ថិភាព)ក្នុងសហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់បម្រើផលប្រយោជន៍តម្រូវការក្នុងមូលដ្ឋាននិងក្នុងស្រុក។
ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោកមេឃុំ មេភូមិ មេប៉ុស្តិ៍ បងប្អូនក្នុងសហគមន៍ប្រមាណ ៣១នាក់ដែលសុទ្ធសឹងជាប្រជាសហគមន៍បន្លែសុវត្ថិភាព។
ឯកឧត្តមក៏បានមានប្រសាសន៍ផ្ដាំផ្ញើនិងជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍បន្ដដាំដុះបង្កបង្កើនផលតទៅទៀតដើម្បីទ្រទ្រង់នូវតម្រូវការបន្លែគ្មានសន្តិភាពគីមីនៅក្នុងស្រុក ឱ្យកាន់តែរីកចម្រើនតទៅទៀត។