អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយបន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩

រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្ត ផ្សព្វផ្សាយ បន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩ ជាពិសេសអ្នកចូលរួមបុណ្យសពស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ១៩ មេសា ២០២១ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង និងឈ្មោះ ចេង គឹមនៅ ជាអាជីវករ លក់សាច់ជ្រូកនៅផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ព្រមទាំងអំពាវនាវ ដល់ អ្នក ដែលបានចូលរួមបុណ្យសព និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅ ផ្ដល់ សំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីកាត់ផ្ដាច់ឫសគល់នៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ការអំពាវនាវនេះត្រូវបានលើកឡើង ខណៈដែលឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបន្ត នាំ យកគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ១៩ ជូនដល់កងកម្លាំងដែលប្រចាំការនៅតំបន់បិទខ្ទប់ នៅ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់ កងកម្លាំងទាំងអស់ សូមខិតខំផ្សព្វផ្សាយបន្ត ដល់បងប្អូនដែលបានមកធ្វើ តេស្តយកសំណាកលើកទីមួយរួចហើយ ទទួលលទ្ធផលអវិជ្ជមាន មិនប្រាកដថាបងប្អូនមិនមានការឆ្លងនោះទេ លុះត្រា តែឆ្លងកាត់ការយកសំណាកលើកទី ២ ឬទី ៣ ទទួលលទ្ធផលអវិជ្ជមាន ហើយត្រឡប់ទៅផ្ទះវិញ ធ្វើ ចត្តា ឡីស័កយៈពេល ១៤ថ្ងៃទៀត មិនមានរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទើបប្រាកដថាពួកគាត់ មិនមាន ការឆ្លងជំងឺកូវីដ១៩។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូម បង្កើនការ យកចិត្តទុក ដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើ ចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ។