អភិបាលខេត្តកំពង់ធំចែកអំណោយជូនដល់ស្រុកប្រាសាទបាល្ល័ង្គ

កំពង់ធំ =នាព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រាសី  ព្រមទាំងក្រុមការងារបាននាំយកអំណោយឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ងួន ញ៉ិលអនុប្រធានទី ១ រដ្ឋសភា នូវគ្រឿងឧបភោគ បរិភោគ ចែកជូនដល់សាលាស្រុកប្រាសាទបាល្ល័ង្គ សំរាប់បំរើនូវសេចក្ដីត្រូវការរបស់ពលរដ្នក្នុងការប្រយុទ្ធប្រឆាំងនិងការរីករាលដាលជីងឺកូវិត១៩។  

    អំណោយដែលបានឧបត្ថម្ភ សម្ភារៈរួមមាន ៖   

          -អង្ករ 250 គីឡូក្រាម

            -មីខ្លាឃ្មុំ 25 កេះ

            -ត្រីខ 2.5 កេះ

           -ម៉ាស 5កេះធំ

          -ទឹកសុទ្ធ 250យួរ។

    លោក វណ្ណះ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ងួន ញ៉ិលអនុប្រធានទី ១ រដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ធំ សូមជូនពរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។