ខេត្តសៀមរាប= កូនមច្ឆាជាតិកំពុងរងការបំផ្លិចបំផ្លាញក្នុងរដូវបិទនេសាទយ៉ាងរង្គាលដោយសារមន្ត្រីជំនាញអសកម្មជាអ្នកបើកដៃធ្វើឲ្យក្រុមអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់ស្បៃមុងក្រឡាញឹកដាក់ចាប់យកកូនពូជត្រីទាំងតូចទាំងធំឲ្យវិនាសវិនាសហិនហោចគ្មានសែសសល់ឡើយ។


ជាក់ស្ដែងបទល្មើសស្បៃមុងក្រឡាញ់ញឹកច្រើនស្អេកស្កះរាប់មិនអស់ ចាប់ពីប្រឡាយឃ្លាំង រហូតមកដល់ចំការទាល់ក្នុងភូមិឃ្លាំង ឃុំឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបមិនដែលឃើញមន្ត្រីជំនាញចុះបង្ក្រាបម្ដងណាឡើយ។
យោងតាមប្រភពច្បាស់ការបានឲ្យដឹងថាកូនត្រីរាប់សិបតោនក្នុងមួយថ្ងៃៗត្រូវបានដឹកចេញតាមទូកយកទៅលក់ចែកចាយធ្វើជាចំណីត្រីនិងយកធ្វើជាជី ?


តើមន្ត្រីជំនាញមានឆន្ទៈបង្ក្រាបមានឧត្តមគតិស្នេហាជាតិគិតពីប្រយោជន៍ពលរដ្ឋនិងសង្គមជាតិដែរឬទេ ?បានជាបណ្ដែបណ្ដោយឲ្យក្រុមអ្នកនេសាទដាក់បទល្មើសនេសាទយ៉ាងរលូនមិនខ្វល់ពីការបាត់បង់ពូជត្រីយ៉ាងសន្ធឹកសន្ធាប់ក្នុងរដូវបិទនេសាទបែបនេះ?។
ពាក់ព័ន្ធនឹងបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះអង្គភាពសារព័ត៌មានរិទ្ធីដាវដែកមិនបានទំនាក់ទំនងទៅមន្ត្រីជំនាញដែលគ្រប់គ្រងនៅតំបន់នោះឡើយដូច្នេះសូមមន្ត្រីជំនាញដែលមានមុខការ មុខងារ តួនាទីសូមឱ្យមានឆន្ទៈចុះបង្ក្រាបទល្មើសទាំងនេះឲ្យអស់ផង។ព័ត៌មានបឋម សហការីឆ្នើម