ខេត្តសៀមរាប= បទល្មើសនេសាទក្នុងរដូវបិទនេសាទនៅតំបន់ចុងឃ្លៀស ក្រោមការគ្រប់គ្រងរបស់លោក គួចវណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀសនិងលោក វុធ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម កំពុងកើតមានបទល្មើសប្រើប្រាស់ឧបករណ៍បំផ្លាញធនធានមច្ឆាជាតិយ៉ាងវិនាសហិនហោច។


តើមន្ត្រីជំនាញអសកម្មទាំងនេះកំពុងធ្វើអ្វី បានជាបណ្ដោយឲ្យមានបទល្មើសនេសាទខុសច្បាប់យ៉ាងច្រើនស្អេកស្កះបែបនេះ?។
យោងតាមប្រភពរិះគន់ពីអ្នកឃ្លាំមើលបទល្មើសនេសាទនិងប្រជាពលរដ្ឋបានសំដែងការសោកស្ដាយចំពោះមច្ឆាជាតិដែលកំពុងតែពងកូនបន្តពូជក្នុងរដូវបិទនេសាទបានរលាយជិតផុតពូជអស់ហើយដោយសារមន្ត្រីជំនាញអសកម្មអង្គុយចាំតែទទួលលាភសក្ការៈនិងទទួលប្រាក់ខែពីររាស្រ្តតែប៉ុណ្ណោះមិនដែលមានឆន្ទៈពិតប្រាកដ យកតួនាទីរបស់ខ្លួនទៅបង្ក្រាបឬអនុវត្តការពារ បង្ការនិងថែទាំ មច្ឆាជាតិទាំងនោះឡើយ។


លោក គួចវណ្ណដេត នាយផ្នែករដ្ឋបាលជលផលបានឆ្លើយតបតាមតេឡេក្រាមថា កម្លាំងមន្ត្រីជំនាញរបស់លោកបានចុះបង្ក្រាបដូចភ្លៀងរលឹម ប៉ុន្តែបទល្មើសចេះតែកើតឡើង (បង្ក្រាបខាងលិច ខាងកើតដាក់បង្ក្រាបខាងកើត ខាងលិចដាក់)។
ព័ត៌មានបឋម