ខេត្តសៀមរាប= កម្លាំងមន្ត្រីជំនាញជលផលសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ នៅចំណុចខាងលិចភ្នំក្រោម ភូមិភ្នំក្រោមនិងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប និងចាប់ពីមាត់ពាមចុងឃ្នៀសដល់ចំណុចអូរប្រតប់ សង្កាត់ចុងឃ្នៀស ។




យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានបញ្ជាក់ថាចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស បានចុះប្រតិបត្តិការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលិចភ្នំក្រោម ភូមិភ្នំក្រោមនិងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប និងចាប់ពីមាត់ពាមចុងឃ្នៀសដល់ចំណុចអូរប្រតប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន០២ករណី នេសាទដោយឧបករណ៍លបលូនិងឧបករណ៍ស្បៃមុង ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលចោលនៅនឹងកន្លែងរួមមាន



១-ឧបករណ៍លបលូ =ក្បាល លប ចំនួន១៥គ្រឿង របាំងសាច់អួន ប្រវែង១៨០០ម៉ែត្រ , ចម្រឹង ចំនួន៧០០ដើម , ឧបករណ៍ស្បៃមុង =ក្បាលលូស្បៃមុង ចំនួន ២១ គ្រឿង , របាំងស្បៃមុង ប្រវែង ១០០០ ម៉ែត្រ ចម្រឹង ចំនួន ៥០០ ដើមនិងព្រលែងត្រីចម្រុះ ចំនួន ៦០ គីឡូក្រាម ប្រើប្រាស់កាណូតចំនួន២គ្រឿង កម្លាំងសរុប ១០នាក់។

