ខេត្តសៀមរាប: របាំងលបណររ៉ាវសាច់ក្រហមខៀវ ក្រឡាញឹកដែលមានប្រវែង វែងៗរាប់រយខ្សែបណ្ដែតខ្លួនលើផ្ទៃបឹងទន្លេសាបយ៉ាងព្រោងព្រាតក្នុងរដូវបិទនេសាទស្ថិត នៅក្នុងភូមិសាស្ត្រ ឃុំស្ពានត្នោតស្រុកជីក្រែង ។
តើហេតុអ្វីបានមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងដែនគ្រប់គ្រងរបស់ខ្លួនរក្សាភាពស្ងាត់ស្ងៀមមិនមានចំណាត់ការ ឬក៏ត្រូវរ៉ូវគ្នាជាប្រព័ន្ធអស់ហើយ ។


ជាក់ស្ដែងបទល្មើសនេសាទកើតមាននៅ ចំណុចត្រពាំងធំ  ចំណុចអូរកេះ ចំណុចត្រស់ធំ ចំណុចអូរពិល និងចំណុចដាច់ជៀក។
យោងតាមប្រភពព័ត៌មានពីប្រជានេសាទនៅតំបន់នោះប្រាប់ថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញទេ បទល្មើស ទាំងនោះ ពុំអាចដាក់បានយ៉ាងរលូននោះទេ ជាពិសេសលោក ជុំភាព នាយសង្កាត់រដ្ឋបាលជលផល ស្ពានត្នោត គ្រាន់តែកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាប ៊នោះឡើយ ពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារបានដាក់ការសង្ស័យថា ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ូងែ?។


ពលរដ្ឋអ្នកនេសាទលក្ខណៈគ្រួសារចងសន្ទូចនៅតំបន់នោះបានសង្កេតឃើញថាមានមន្ត្រីរដ្ឋបាលជលផល បានចុះមកបង្ក្រាបជាញឹកញាប់ដែរ ប៉ុន្តែបទល្មើសទាំងនេះ ពុំបានអន់ថយនោះទេ ចំណែកលោក សរ ម៉ាប់ ផ្នែករដ្ឋបាលជនផលកំពង់ឃ្លាំងស្រុកសូទ្រនិគម ពុំអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធបទល្មើសនារដូវបិទនេសាទដែលមានជាក់ស្ដែងនៅក្នុងដែនសមត្ថកិច្ចរបស់លោក ដោយសារទូរស័ព្ទខលមិនចូល។


អ្នកនេសាទលក្ខណៈគ្រួសារ ដាក់មង រាយសន្ទូចនៅចំណុចខាងលើ បានស្នើសុំដល់លោក ទាគឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប កុំអង្គុយតែក្នុងការិយាល័យម៉ាស៊ីនត្រជាក់ហើយយកតែរបាយការណ៍ភូតភរពីមន្ត្រីគ្រាប់ល្ពៅ មេត្តាអញ្ជើញចុះពិនិត្យចំណុចខាងលើនេះផងទាន៕រាយការណ៍ភ្នាក់ងារ ខៀវដា