ខេត្តសៀមរាប = លោក សរ ម៉ាប់ នាយផ្នែករដ្នបាលជលផល គ្រប់គ្រងបួនស្រុក សូទ្រនិគម ស្វាយលើ បន្ទាយស្រី និង ស្រុកជីក្រែង នៅព្រឹកថ្ងៃច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផលក្នុង រដូវបិទនេសាទក្នុងភូមិសាស្រ្ដ ឃុំអន្លង់សំណរ និង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប
ដោយមានកម្លាំងសហការណ៍ចូលរួមមាន សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ,សង្កាត់រដ្ឋបាលជលផលកំពង់ក្តី ,សហគមន៍នេសាទអន្លង់សំណរ, សហគមន៍ឃុំជីក្រែង , ឧទ្យានុបរិស្ថានតំបន់ប្រើប្រាសច្រើនយ៉ាងបឹងទន្លេសាប , ស្នាក់ការបរិស្ថានអន្លង់សំណរ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទចាប់ពី ឃុំអន្លង់សំណរ ឃុំស្ពានត្នោត ឃុំល្វែងឫស្សី ដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមធ្យោបាយកាណូត 3 គ្រឿងនិងកម្លាំងចំនួន ១៥នាក់។




ជាលទ្ធផលបានបង្រ្កាប់ឧបករណ៍នេសាទខុសច្បាប់ ស្បៃមុងចំនួន០១ករណី និងដកហូតយកមកកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ឧបករណ៍នស្បៃមុង , ក្បាលស្បៃមុងចំនួន៤៥គ្រឿង, របាំងស្បៃមុង ប្រវែង២២០០ម៉ែត្រ,ចម្រឹង ចំនួន៥០០ដើម,លែងកូនត្រីចម្រុះ ចំនួន១០០គីឡូក្រាម។
ពលរដ្ឋគាំទ្រចំណាត់ការរបស់មន្ត្រីជំនាញជលផលដែលបានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទដើម្បីរក្សាទុកកូនមច្ឆាជាតិឲ្យរីកធំធាត់សម្រាប់សេចក្តីត្រូវការរបស់យើងគ្រប់គ្នា។








ករណី នៃការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ រាយការណ៍ដោយលោក ខៀវ សុថាត ប្រចាំស្រុកជីក្រែង៕