ខេត្តកំពង់ធំ=នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន១២នាក់រថយន្ត០៣គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឃុនប៊ុនហួរ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកបារាយណ៍ សហការជាមួយរដ្ឋបាលខេត្ត កំពង់ធំ ដឹកនាំដោយលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក ពៅ សំបូរ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោកអ៊ិត ភូមិរា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើចំនួន(០៣)កន្លែង
១./នៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ដកហូត ឈើប្រណិតចំនួន៦១ដុំ ប្រភេទសុក្រម មិនទាន់វាស់វែងនឹងឃាត់ខ្លួនបណ្តោះអាសន្ន មនុស្ស០១នាក់ ឈ្មោះ ជី ណា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើ យកមកសួរនាំនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
២/.នៅចំណុចភូមិចុងដូង ឃុំចង់ដូង ស្រុកបារាយណ៍ដកហូត ឈើប្រណិតចំនួន ៨៥ដុំ ប្រភេទ សុក្រមមិនទាន់វាស់វែងនឹងរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស ស្លាកលេខ ភ្នំពេញ 2R7835។
៣/នៅ ភូមិតាឌុប ឃុំបល្ល័ង្គដកហូតឈើប្រភេទឈើឈន ផ្តៀក នឹងឈើទាលចំនួន៤៥សន្លឹក ប្រភេទឈើក្តារកកោះ៣២សន្លឹក ឈើតាប់កកោះចំនួន 12 ដ .ប្រភេទឈើសសរ 18 ដុំ នឹងឃាត់ខ្លួនបណ្តោះអាសន្ន មនុស្ស០១នាក់ឈ្មោះ លាប សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ (មេការ) យកមកសួរនាំនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។
បច្ចុប្បន្ន ជំនាញរដ្ឋបាលព្រៃឈើកំពុងបន្តអនុវត្តន៍តាមនិតិវិធីច្បាប់ វត្ថុតាងបញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

នៅវេលាម៉ោង១២.៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន ០៥នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឃុន ប៊ុនហួរមេបញ្ជាការស្រុកបារាយណ៍ សហការជាមួយ រដ្ឋបាលខេត្តកំពង់ធំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងជំនាញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុច ភូមិជ័យមង្គល ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លទ្ធផល: ឃាត់ រថយន្ត ម៉ាក់ហ៊ីយ៉ាន់ដាយ ៣ភ្លៅ ពាក់ស្លាកលេខ: ត្បូងឃ្មុំ 3A.0306 ០១គ្រឿង ដឹកឈើជំរាក ឈន( ប្រភេទ ឈើផ្ដៀក និងឈើទាល) ចំនួន០១ រថយន្តពេញ(ពុំទាន់វាស់)។

លោក តាំងគឹមសួរ មានប្រសាសន៍ថា នេះគឺជាលទ្ធផលដ៏ធំធេងមួយដែលខ្ញុំបានរុករកឃើញ ហើយបានស្នើសុំកំលាំងសហការពីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រួមជាមួយថ្នាក់ខេត្តកំពង់ធំបង្ក្រាបបាននូវបទល្មើសព្រៃឈើដ៏ធំនៅខេត្តកំពង់ធំ។ ទាំងនេះគឺសុទ្ធសឹងតែជាប្រភពឬសគល់នៃវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ (សុំទោសព្រៃឡង់ដែលខ្ញុំមកយីតបន្តិច)។ ករណីទាំងនេះក៏ខ្ញុំបានធ្វើការរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា ហើយក៏ទទួលបាននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចផងដែរដើម្បីធ្វើយ៉ាងណាបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនេះឲ្យបានប្រសិទ្ធភាព។

សូមផ្ដាំទៅមន្ត្រីដែលកំពុងតែសម្រួលលើករណីនេះឲ្យបានជ្រាបថា កុំព្រហើន!!! ប្រយ័ត្នសូម្បីតែដំណែងក៏មិនអាចរក្សាបាន ថែមទាំងជាប់ទោសជាជនក្បត់ជាតិទៅទៀត។ ដឹងទេថារាជរដ្ឋាភិបាលមិនចូលចិត្តអាណាដែលខូចទេ។ ពួកយើងកំពុងតែរង់ចាំមើលថាតើចំណាត់ការរបស់តុលាការយ៉ាងណាទៅលើករណីនេះ ឧក្រិដ្ឋជនព្រៃឈើដែលខ្ញុំបានបោះអត្តសញ្ញាណឲ្យទាំងនេះនឹងរួចទោសឬយ៉ាងណា។ខ្ញុំបង្ហាញរូបភាពទាំងនេះត្រឹម ២០%តែប៉ុណ្ណោះ។

តើឡាននេះចេះបំបាំងកាយ ឬអាចបត់ដាក់ហោប៉ៅបាន ទើបអាចយកចេញពីព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ (កាត់មុខទីស្នាក់ការចាំយាមរបស់បរិស្ថាន រដ្ឋបាលព្រៃឈើ ប៉ូលិស ប៉េអឹម) => កាត់ស្រុកបារាយណ៍ ខេត្តកំពង់ធំ => ស្រុកចំការលើ ខេត្តកំពង់ចាម => ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម => ខេត្តត្បូងឃ្មុំ និងចេញទៅប្រទេសវៀតណាម (ឆ្ងល់ថា ហេតុអ្វីឆ្លងគយចេញតាមច្រកវៀតណាមបាន🤔🤔🤔)។ អស្ចារ្យ សហការគ្នាជាប្រព័ន្ធបានល្អណាស់ មានអ្នកបើកសម្រួលផ្លូវ មានអ្នកបិតគូថ មានអ្នកជិះមើលផ្លូវមុន👍👍👍។