ខេត្តសៀមរាប=ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៦និង១៧ ខែកញ្ញា ឆ្នាំ ២០២៤ បានបង្កើតព្រឹត្តការដ៏អធឹកអធ័ម ដែលបានបង្ហាញនូវភាពអស្ចារ្យនៅលើទឹកដីមហានគរដ៏បឋរ ក្នុងកម្មវិធី Gumball 3000 ឆ្នាំ២០២៤នៅមុខប្រាសាទអង្គរ ខេត្តសៀមរាបដែលបានដាក់តាំងបង្ហាញរថយន្តស៊េរីទំនើបក្នុងប្រទេសកម្ពុជា ដែលបាននាំយកមកពីបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។












ក្រសួងទេសចរណ៍បង្កើតកម្មវិធីនេះក្នុងបំណងបង្កើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងចង់ឱ្យមនុស្សក្នុងពិភពលោកស្គាល់កម្ពុជាកាន់តែច្រើនឡើង។
ក្នុងព្រឹត្តិការណ៍បង្ហាញរថយន្តសេរីទំនើបនៅមុខប្រាសាទអង្គរមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមានមន្ត្រីជាច្រើនរូប ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយ ម្ចាស់រថយន្ត ដោយកិច្ចស្វាគមន៍ប្រកបដោយភាពស្និតស្នាលរាក់ទាក់យ៉ាងកក់ក្តៅ។
ក្នុងកម្មវិធីបង្ហាញក្បួនរថយន្តស៊េរីទំនើបក្នុងខេត្តសៀមរាបបានរៀបចំចំនួន២ថ្ងៃ គឺថ្ងៃទី១៦និង១៧ ខែ កញ្ញាឆ្នាំ២០២៤= សម្រាប់ថ្ងៃ១៦ក្បួនរថយន្តបានតាំងបង្ហាញនៅមុខសួនច្បារព្រះរាជដំណាក់ លុះពេលយប់បានរំកិលខ្លួនមួយចំនួន ចូលផ្សារាត្រីផប់ទ្រីត និងទីតាំងមួយចំនួននៅក្នុងទីរួមខេត្តសៀមរាប ។














ចំណែកថ្ងៃ១៧ ក្បួនរថយន្តបានជួបជុំគ្នានៅមុខប្រាសាទអង្គរ ជាច្រើនរយគ្រឿង បន្ទាប់មកក៏បានធ្វើដំណើរឆ្ពោះទៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវវេលាម៉ោង១០.៣០នាទីព្រឹក ។
ពលរដ្ឋនៅក្នុងខេត្តសៀមរាប បានបានបញ្ចេញមតិរបស់ខ្លួនថា ចង់ឲ្យមានកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាប្រាសាទនានា របស់ដូនតាយើងឲ្យកាន់តែច្រើនឡើងៗ ក្នុងបំណងចង់លក់ដូរឲ្យដាច់ដើម្បីបង្កើនជីវភាពក្នុងក្រុមគ្រួសារ ព្រោះបច្ចុប្បន្នសេដ្ឋកិច្ចក្នុងខេត្តសៀមរាបដុនដាបខ្លាំងណាស់មានភ្ញៀវទេសចរណ៍ទេ ពួកគាត់បញ្ជាក់ថាបើគ្មានកម្មវិធីពុំសូវមានភ្ញៀវមកលេងទេពួកគាត់ក៏បានអរគុណឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានរៀបចំឲ្យមានកម្មវិធីបង្ហាញរថយន្តនេះឡើង៕










