សៀមរាប កំពង់ធំ= បទល្មើសនេសាទក្នុងរដូវបិទនេសាទក្នុងតំបន់គ្រប់គ្រងរបស់លោក កនសីហា សង្កាត់រដ្ឋបាលជលផលស្ទោងកើតមានយ៉ាងព្រងព្រាតគ្មានសមត្ថកិច្ចចូលបង្ក្រាប។


យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារនិងប្រជាពលរដ្ឋបានប្រាប់អោយដឹងថាជាក់ស្ដែងបទល្មើសសាច់ក្រឡាញឹកមាននៅតំបន់ព្រំប្រទល់ស្រុកស្ទោងនិងស្រុកជីក្រែង ត្រង់ចំណុច ត្រពាំងកែងរហាលព្រួល ត្រពាំងកំផ្លៀង ត្រពាំងទ័ពធំ ចំណុចថ្នល់ស្ទឹងជ្រៅរហូតដល់កាត់ចិន មានបទល្មើសសាច់ក្រឡាញឹក ច្រើនស្អេកស្កេះ ពុំទាន់មានមន្ត្រីពាក់ព័ន្ធឬសមត្ថកិច្ចជំនាញចុះបង្ក្រាបនៅឡើយទេ។
តើចំណុចខាងលើនេះជាប្រភពចំណូលចិញ្ចឹមឆ្នាំងបាយរបស់មន្ត្រីសមត្ថកិច្ចមែនទេបានជាបណ្ដោយឲ្យមានបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងច្រើនបែបនេះ?។


ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់ខាងលើអង្គភាពសារព័ត៌មានរិទ្ធីដាវដែកមិនសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធទេតែសុំឱ្យមន្ត្រីជំនាញចុះបង្ក្រាបចំណុចខាងលើនេះផង។ព័ត៌មានបឋម