ខេត្តកំពង់ធំ=កម្លាំងសមត្ថកិច្ចចម្រុះសហការចុះត្រួតពិនិត្យដេប៉ូឈើមួយកន្លែងនៅស្រុកបារាយណ៍ រយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៨និងថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៤នៅក្នុង ភូមិត្រពាំងឈូក ឃុំបេង ស្រុកបារាយណ៍ ខេត្តកំពង់ធំ! ដោយមានកម្លាំងរាជអាវុធហត្ថដឹកនាំដោយលោកវរ:សេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការស្រុកបារាយណ៍ ! កម្លាំងមេព្រៃដឹកនាំដោយលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងដឹកនាំដោយសឿ ឡុងឌី ព្រះរាជអាជ្ញារងខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការចុះពិនិត្យ ដេប៉ូឈើថ្ងៃទី ១៨ មានកម្លាំងកងរាជអាវុធហត្ថកម្លាំងមូលដ្ឋានស្រុកបារាយណ៍ចំនួន ៣ នាក់ រថយន្ត ១ គ្រឿង ។


ថ្ងៃទី 19 កម្លាំងអាវុធហត្ថស្រុកបារាយណ៍៤នាក់ កម្លាំងអធិការស្រុកបារាយណ៍៤នាក់និងកម្លាំងមេព្រៃ២ នាក់ ចុះត្រួតពិនិត្យដេប៉ូឈើ ម្ចាស់ដេប៉ូឈើ ឈ្មោះហេង លី ភេទប្រុស អាយុ៦៣ ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបេងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមការឆ្លើយតបរបស់កងកម្លាំងសមត្ថកិច្ចដែលបានចុះបង្ក្រាបបានប្រាប់អ្នកសាព័ត៌មានថាឈើដែលបានបង្ក្រាបទាំងក្នុងស្តុបនិងកាត់ស្តុបប្រហែលជាង ៨ម៉ែត្រគីបតែប៉ុណ្ណោះក្រៅពីនោះត្រូវគេដឹកជម្លៀសចេញអស់ហើយ៕